នៅពេលដែលយើងកំណត់បានពីដំណាក់កាលនៃជំងឺមហារីកថ្លើម យើងអាចនឹងយល់ដឹងបន្ថែមពីការរីករាលដាល ក៏ដូចជាលទ្ធផលក្នុងការព្យាបាលកាន់តែប្រសើរជាងមុន។ ជាក់ស្ដែង ជំងឺមហារីកថ្លើមមាន៤ដំណាក់កាល និងអាចកំណត់ពីដំណាក់កាលនីមួយៗបាន។
វិធីសាស្ត្រកំណត់ដំណាក់កាលនៃជំងឺមហារីកថ្លើម
ពិតណាស់ មានវិធីសាស្ត្រជាច្រើនក្នុងការកំណត់ដំណាក់កាលនៃជំងឺមហារីកថ្លើម ហើយវិធីសាស្ត្រខាងក្រោមនេះ អាចកំណត់ជំងឺមហារីកថ្លើមបានយ៉ាងជាក់លាក់ដោយគ្រូពេទ្យជំនាញ។
កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ
ការកំណត់ដំណាក់កាលTNM (Tumor Nodes Metastasis) នៃជំងឺមហារីកថ្លើម
យ៉ាងណាមិញ ការរកឃើញជំងឺមហារីកក្នុងដំណាក់កាលដំបូងមិនមែនជារឿងងាយស្រួលឡើយ ពីព្រោះជាទូទៅ ជំងឺមហារីកថ្លើមដំណាក់កាលដំបូងមិនបង្ហាញរោគសញ្ញាឡើយ។ លើសពីនេះទៅទៀត គ្រូពេទ្យពិបាកក្នុងការមើលឃើញដុំសាច់តូចមួយ ពីព្រោះឆ្អឹងជំនីរបានគ្របដណ្ដប់ផ្នែកមួយនៃថ្លើម។

ទោះជាយ៉ាងនេះក្ដី ការដឹងពីវត្តមានជំងឺមហារីកក្នុងដំណាក់កាលដំបូងមានសារៈសំខាន់ណាស់ ដើម្បីទទួលបានការព្យាបាលដោយជោគជ័យ។ ហេតុនេះហើយ យើងចាំបាច់ត្រូវពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យជំនាញ ប្រសិនបើយើងមានហានិភ័យខ្ពស់ ដូចជាមានជំងឺក្រិនថ្លើម ជំងឺរលាកថ្លើម និងជំងឺថ្លើមដទៃទៀត។