កត្ដាទាំងនេះទើបធ្វើឲ្យអ្នកញ៉ាំបន្លែឆៅ រាករូស
បន្លែមួយចំនួនយើងមិនត្រូវការចម្អិនក៏អាចញ៉ាំបានដែរ ពិសេសរសជាតិរបស់វាក៏ឆ្ងាញ់ និង សម្បូរសារជាតិចិញ្ចឹមក៏ច្រើនទៀត ដូចជាពពួកបន្លែស្ពៃ តាសក ជាដើម យើងអាចញ៉ាំជាអន្លក់ទៅតាមចំណង់ចំណូលចិត្ដ ប៉ុន្ដែបញ្ហានោះគឺ ការញ៉ាំបន្លែឆៅអាចប្រឈមនឹងការរាក ប៉ះពាល់ដល់សុខភាព ប្រសិនមិនបានប្រុងប្រយ័ត្នលើចំណុចមួយចំនួនដូចខាងក្រោម៖ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ១.ការលាងសម្អាត បើចង់ញ៉ាំបន្លែស្រស់ ជម្រើសទី១ល្អបំផុតគឺការលាងសម្អាតតែម្ដង។ ព្រោះបន្លែស្រស់ប្រឈមមាន ពពួកសត្វល្អិត មេរោគ ពពួកបារ៉ាសិត ដែលតោងជាប់នៅបន្លែ។ ពេលលាងមិនបានស្អាតល្អ អាចបណ្ដាលឲ្យអ្នកញ៉ាំ ប្រឈបអាការ ចុកពោះ រាក ហើមពោះ។ ម្យ៉ាងវិញទៀត បន្លែស្រស់អាចមានជាប់មកជាមួយប្រភេទថ្នាំសម្លាប់សត្វល្អិតដែលគេប្រើប្រាស់ការពារបន្លែ អាចបណ្ដាលឲ្យអ្នកញ៉ាំពុល បង្កជាការរាករូស ចុកពោះ ជាមួយនឹងរោគសញ្ញាផ្សេងៗជាច្រើនទៀត ដូច្នេះត្រូវលាងឲ្យបានស្អាតល្អមុនពេលញ៉ាំ។ ២.បន្លែមានជាតិសរសៃមិនរលាយ ពពួកបន្លែដែលមានជាតិសរសៃមិនរលាយក្នុងទឹក ក៏អាចបណ្ដាលឲ្យយើងរាកបានដែរប្រសិនបើយើងញ៉ាំច្រើន ហើយញឹកញាប់។ សារជាតិនេះជំរុញឲ្យប្រព័ន្ធរំលាយអាហារធ្វើចលនាសកម្មជាងធម្មតា មិនតែប៉ុណ្ណោះក៏ធ្វើឲ្យលាមករាវ និងបញ្ចេញមកក្រៅលឿនផងដែរ។ បន្លែទាំងនោះមានដូចជា ស្ពៃ ការ៉ុត និង ប៉េងបោះ ដែលយើងមិនគួរញ៉ាំឆៅច្រើនពេកនោះទេ។ ៣.បញ្ហាប្រព័ន្ធរំលាយអាហារ ប្រព័ន្ធរំលាយអាហារមានការរលាក មិនអាចដំណើរការបានល្អ ក៏ជាផ្នែកមួយបណ្ដាលឲ្យយើង ញ៉ាំបន្លែឆៅបង្កឲ្យរាកបានដែរ។ តួយ៉ាងដូចជា អ្នកមានជំងឺ រលាកពោះវៀនរ៉ាំរៃ ជំងឺ […]