របបអាហារ ស្រ្តេស អាលែកហ្ស៊ី និងបញ្ហារំលាយអាហារ សុទ្ធតែអាចប៉ះពាល់ដល់សុខភាពក្រពះពោះវៀន។ ហេតុនេះហើយ គ្នាយើងគួរសង្កេតមើលសញ្ញាមួយចំនួន បញ្ជាក់ថាក្រពះពោះវៀនយើងមានសុខភាពល្អ និងស្វែងយល់ពីគន្លឹះថែទាំមួយចំនួន។
របបអាហារ ស្រ្តេស អាលែកហ្ស៊ី និងបញ្ហារំលាយអាហារ សុទ្ធតែអាចប៉ះពាល់ដល់សុខភាពក្រពះពោះវៀន។ ហេតុនេះហើយ គ្នាយើងគួរសង្កេតមើលសញ្ញាមួយចំនួន បញ្ជាក់ថាក្រពះពោះវៀនយើងមានសុខភាពល្អ និងស្វែងយល់ពីគន្លឹះថែទាំមួយចំនួន។

សម្រាប់អ្នកដែលមានសុខភាពក្រពះពោះវៀនល្អ គឺអាចបន្ទោបង់ចន្លោះពី៣ដងក្នុង១សប្តាហ៍ ទៅ៣ដងក្នុងមួយថ្ងៃ ហើយលាមកមានសភាពទន់ និងងាយស្រួលបន្ទោបង់។ ប៉ុន្តែ ក្នុងករណីដែលយើងខានបន្ទោរបង់លើសពីពីរបីថ្ងៃឡើងទៅ គួរតែពិគ្រោះជាមួយនឹងគ្រូពេទ្យជំនាញ។
ប្រសិនបើយើងនៅតែមានថាមពលក្លៀវក្លា ដោយមិនចាំបាច់គេងមួយភ្លែត ឬទាល់តែបានភេសជ្ជៈមានជាតិកាហ្វេអ៊ីនទេនោះ បានន័យថារាងកាយយើងកំពុងតែស្រូបយកសារធាតុចិញ្ចឹមបានត្រឹមត្រូវល្អ។ ផ្ទុយទៅវិញ រាងកាយយើងនឹងបញ្ជូនថាមពលបម្រុងទុក (Stored energy) ទៅកាន់ក្រពះ ឬពោះវៀនច្រើនជាងសរីរាង្គផ្សេងទៀត ប្រសិនបើប្រព័ន្ធរំលាយអាហារដំណើរការមិនត្រឹមត្រូវ។ ក្នុងន័យនេះ រាងកាយនឹងព្យាយាមជួសជុលអតុល្យភាព ដែលជាហេតុនាំឲ្យយើងឧស្សាហ៍អស់កម្លាំង។
ជាធម្មតា គ្នាយើងអាចដើរខ្យល់ ឬផោមចន្លោះពី១៣ ដល់២១ដងក្នុងមួយថ្ងៃ។ យ៉ាងណាមិញ ប្រសិនបើយើងមានហ្គាសក្នុងក្រពះពោះវៀនច្រើន ឬផើមមានក្លិនខ្លាំង នោះអាចជាសញ្ញានៃបញ្ហាក្រពះពោះវៀនដែរ។
ជាមួយគ្នានេះដែរ សមត្ថភាពក្នុងការផ្តោតអារម្មណ៍ និងស្មារតីល្អ មានទំនាក់ទំនងជិតស្និទ្ធិទៅនឹងសុខភាពក្រពះពោះវៀន។ បើសុខភាពក្រពះពោះវៀនដំណើរការមិនល្អទេនោះ យើងអាចនឹងឆាប់ភ្លេចភ្លាំង ឬពិបាកផ្តោតអារម្មណ៍។ លើសពីនេះ បញ្ហាក្រពះពោះវៀន ក៏អាចប៉ះពាល់ដល់ការគេង ហើយធ្វើឲ្យយើងមិនសូវរវៀសរវៃឡើយ។

គ្នាយើងដឹងអត់ថា សុខភាពក្រពះពោះវៀន និងអាលែកហ្ស៊ីនឹងអាហារ គឺមានទំនាក់ទំនងគ្នា។ហេតុនេះហើយ ប្រសិនបើយើងឧស្សាហ៍ឈឺពោះ ហើមពោះ ចង្អោរ ឬរាករូសក្រោយញ៉ាំអាហារជាក់លាក់ នោះអាចបណ្តាលមកពីបញ្ហាអាលែកហ្ស៊ីនឹងអាហារ ឬវិបត្តិក្នុងការរំលាយអាហារ។
អត្ថបទគួរអាន៖