មុនតែងកើតឡើងនៅពេលដែលយើងឈានដល់អាយុពេញវ័យ ប៉ុន្តែបញ្ហាស្បែកមួយនេះក៏អាចជាសញ្ញាបង្ហាញពីសុខភាពពោះវៀនខ្សោយដូចគ្នា។ នៅពេលដែលអតិសុខុមប្រាណក្នុងពោះវៀនមិនល្អ នោះនឹងបំផ្លាញរបាំងការពារស្បែក ដែលបង្កឲ្យកើតមានបញ្ហាស្បែកផ្សេងៗ តួយ៉ាង ដូចជាការញ៉ាំគ្រឿងស្រវឹង ថ្នាំ ឬរបបអាហារដែលមានជាតិសរសៃតិច និងជាតិស្ករខ្ពស់ គឺសុទ្ធតែអាចធ្វើឲ្យរលាកពោះវៀន ជាហេតុនាំឲ្យយើងរលាកស្បែកកាន់តែធ្ងន់ធ្ងរ។
អតុល្យភាពអតិសុខុមប្រាណនៅក្នុងពោះវៀនអាចបង្កជាបញ្ហាស្បែកជាច្រើន រួមទាំងត្រអក ដែលជាជំងឺសើស្បែកម្យ៉ាង ធ្វើឲ្យស្បែកស្ងួត និងរមាស់។
២. កើតមុន
នៅពេលដែលយើងមានបញ្ហាពោះវៀន យើងអាចនឹងកើតមុននៅលើថ្ងាស និងថ្ពាល់។ ជាក់ស្តែង ប៉ារ៉ាស៊ីត ការឆ្លងបាក់តេរី ការកើនឡើងនៃផ្សិតCandida និងច្រាលអាស៊ីដក្រពះ សុទ្ធតែអាចបង្កជាការកើតមុន។
ជំងឺរលាកស្បែករ៉ាំរ៉ៃ ជាស្ថានភាពដែលកោសិកាស្បែកកកើតឡើង និងបង្កើតជាបណ្ដុំស្បែកស្ងួត និងរមាស់។ ជំងឺនេះ អាចបង្កឡើងដោយស្រ្តេស ឬអតុល្យភាពនៃពោះវៀន ដែលផ្សារភ្ជាប់ទៅនឹងជំងឺរលាកពោះវៀនរ៉ាំរ៉ៃ ។
គន្លឹះជួយឲ្យសុខភាពពោះវៀនប្រសើរឡើង