backup og meta

មូលហេតុសាមញ្ញ ២ ធ្វើឲ្យមានអាការៈហើមពោះ

មូលហេតុសាមញ្ញ ២ ធ្វើឲ្យមានអាការៈហើមពោះ

បញ្ហា​ហើម​ពោះ​អាច​កើត​មាន​ញឹក​ញាប់​ដែរ បើ​សិន​ជា​​គ្នា​យើង​មាន​ទម្លាប់​រំលង​ពេល​ញ៉ាំ​អាហារ ឬ​អង្គុយ​យូរ​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ៗ។ ទម្លាប់​សាមញ្ញ​ទាំង​នេះ​ទំនង​ជា​គ្នា​យើង​មិនសូវ​ចាប់​អារម្មណ៍​ថា​​ជា​មូល​ហេតុ​បង្ក​ទេ តែ​ជាក់​ស្តែង​ទម្លាប់​ទាំងនេះ​ជា​មូល​ហេតុ​បង្ក​មួយ​ក្នុង​ចំណោម​មូល​ហេតុ​ផ្សេង​ទៀត​។

ចង់គណនា BMR ចុចទីនេះ!

១. រំលង​ការ​ញ៉ាំ​អាហារ​

បើ​និយាយ​ដល់​ការ​រំលង​ការ​ញ៉ាំ​អាហារ គ្នា​យើង​ខ្លះ​ពិត​ជា​ធ្លាប់​មិន​ខាន ហើយ​អ្នក​ខ្លះ​រំលង​ពេល​ញ៉ាំ​អាហារ​ដោយ​សារ​ប្រញាប់​ទៅ​ធ្វើ​ការ ឬ​អ្នក​ខ្លះ​មិន​ញ៉ាំ​អាហារ​ពេល​ព្រឹក​ ញ៉ាំ​តែ​កាហ្វេ​ ចាំ​សរុប​ថ្ងៃត្រង់​ក៏​មាន​។

បើ​សង្កេត​ឃើញ​ថា​ចេះ​តែ​ហើម​ពោះ​ញឹក​ញាប់ ចូរ​សង្កេត​វិញ​ថា​តើ​បាន​រំលង​ការ​ញ៉ាំ​អាហារ​ពេល​ណា​មួយ​ឬ​យ៉ាងណា។ ការ​មិន​ញ៉ាំ​អាហារ​ទៅ​តាម​ពេល​ធ្វើ​ឲ្យ​ពោះ​យើង​ទទេ មាន​តែ​អាស៊ីដ អាច​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​រមួល​ពោះ ហើម​ពោះ មាន​អារម្មណ៍​ចង់​ចង្អោរ ជា​ដើម​។ ហេតុ​អ្វី? ព្រោះ​ថា​ពេល​យើង​រំលង​ការ​ញ៉ាំ​អាហារ ពោះ​យើង​ទទេ ពេល​នោះ​ក្រពះ​មិន​មាន​អ្វី​រំលាយ ទើប​ធ្វើ​ឲ្យ​យើង​មាន​បញ្ហា​ទាំង​នេះ​កើត​ឡើង​។

​​​​​​​​​ដូច​គ្នា​ដែរ​ ឧទាហរណ៍​ថា​បើ​​រំលង​អាហារ​ពេល​ព្រឹក នោះ​ពេល​ដល់​អាហារ​ថ្ងៃ​ត្រង់​​យើង​​អាច​នឹង​ញ៉ាំ​អាហារ​ច្រើន​ជ្រុល​ហួស​ពី​អ្វី​ដែល​ក្រពះ​ត្រូវ​ការ​​ ដែល​ការណ៍​នេះ​ក៏​ជា​មូលហេតុ​ធ្វើ​ឲ្យ​ហើម​ពោះ​ដែរ​។

ញ៉ាំអាហារលឿនៗ

មូលហេតុហើមពោះ

២. អង្គុយ​យូរ​ម៉ោង​

ការ​ចំណាយ​ពេល​អង្គុយ​រាប់​ម៉ោង​ក្នុង​មួយ​ថ្ងៃៗ​ក៏​ជា​មូល​ហេតុ​មួយ​ធ្វើ​ឲ្យ​ហើម​ពោះ​ដែរ​។​ ការ​អង្គុយ​យូរ ធ្វើ​ឲ្យ​ការ​រំលាយអាហារ​យឺត​ជាង​ធម្ម​តា​ ដែល​ការណ៍​នេះ​អាច​​ធ្វើ​ឲ្យ​យើង​ហើម​ពោះ ទល់លាមក និង​ក្រហាយ​ទ្រូង ជា​ដើម។

បន្ថែម​ពី​នេះ ការ​អង្គុយ​ច្រើន​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ៗ ធ្វើ​ឲ្យ​ប្រសិទ្ធ​ភាព​ធ្វើ​ការ​របស់​ពោះវៀន​មាន​តិច​ជាង​ពេល​យើង​ឈរ។ អ្នក​ជំនាញ​ជឿ​ថា​ពេល​យើង​អង្គុយ​យូរ​ម៉ោង អាហារ​ដែល​យើង​ញ៉ាំ​ពិបាក​ក្នុង​ការ​ឆ្លង​កាត់​ប្រព័ន្ធ​រំលាយអាហារ ដែល​អាច​​ជា​មូល​ហេតុ​នាំ​ឲ្យ​ហើម​ពោះ​។

​ជា​ការ​ណែ​នាំ​ក្រោយ​ញ៉ាំ​អាហារ​រួច គួរ​ដើរ​ចុះ​ឡើង​បន្តិច បើ​យើង​មាន​អារម្មណ៍​ថា​មិន​ស្រួល​ក្នុង​ពោះ ដូច​ជា​តឹង​ពោះ ឬ​ហើម​ពោះ​ ព្រោះ​ថា​ការ​ធ្វើ​ចលនា​ក្រោយ​ញ៉ាំ​អាហារ​ជួយ​ដល់​ការ​រំលាយ​អាហារ​​។

អង្គុយយូរម៉ោង

[embed-health-tool-bmr]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.womansday.com/health-fitness/a24182952/why-am-i-always-bloated/

https://www.livestrong.com/article/474727-skipping-meals-stomach-cramps/

https://www.huffingtonpost.co.uk/entry/how-sitting-all-day-affects-the-body_uk_5930184de4b0540ffc84d81c

កំណែ​ប្រែបច្ចុប្បន្ន

10/01/2023

អត្ថបទ​ដោយ ទូច សុខា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ជីព ចិត្ត


អត្ថបទពាក់ព័ន្ធ

ក្មេងហើមពោះចាស់ៗយកស្លឹកគូឆាយ ស្លឹកម្លូ ឬខ្ទឹមសបុកលាបរឹត ធ្វើបែបនេះត្រឹមត្រូវអត់?

បើម៉ាក់ប៉ាចេះសម្គាល់ល្អ! សញ្ញាហើមពោះលើទារក មាន និងគ្មានគ្រោះថ្នាក់


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Jan 10, 2023

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម