អ្នកណាក៏ដូចអ្នកណាដែរ ឲ្យតែមានរឿងពិបាកចិត្ត មិនសូវជាចង់ប្រាប់គេឯងឲ្យដឹងទេ កុំថាឡើយទៅរកពេទ្យ សុខចិត្តលាក់រហូតទាល់ក្លាយជាវិបត្តិផ្លូវចិត្តក៏មាន។ អ៊ីចឹងហើយ គ្រូពេទ្យជំនាញប្រាប់ថា គួរយកចិត្តទុកដាក់ផ្លូវអារម្មណ៍បន្តិចទៅ កុំឲ្យហួសពេលទាន់។
កើតជំងឺផ្លូវចិត្តកម្រិតណាទើបគួរទៅជួបពេទ្យជំនាញចិត្តសាស្ត្រ?
បើតាមលោកវេជ្ជបណ្ឌិត យឹម សុបុត្រា ឯកទេសវិកលវិទ្យាឲ្យដឹងថា មនុស្សយើងម្នាក់ឧស្សាហ៍ទៅពិនិត្យសុខភាពរាងកាយណាស់ ហើយពិនិត្យ ១-២ដង/ឆ្នាំ ព្រោះខ្លាចសុខភាពមានបញ្ហា។ ចំពោះសុខភាពផ្លូវចិត្តក៏ដូចគ្នា គួរណាទៅពិនិត្យឲ្យបានម្តង/ឆ្នាំ ព្រោះពេលខ្លះយើងគិតថា មិនអីទេ គ្មានស្ដ្រេស គ្មានអីផង អត់ដឹងពិនិត្យបានប្រយោជន៍អី តែត្រូវដឹងថា នៅពេលដែលកើតជំងឺផ្លូវអារម្មណ៍ វាក៏អាចប៉ះពាល់ដល់សុខភាពរាងកាយយើងដែរដូចជា គេងមិនលក់ ឈឺក្បាល ឈឺក្រពះ ធ្វើឲ្យបាត់បង់ចំណង់អាហារ។ល។
កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ
លោក វេជ្ជបណ្ឌិត យឹម សុបុត្រា ឯកទេសវិកលវិទ្យា
លោកបន្តថា ការដែលប្រាប់រឿងរ៉ាវពិបាកចិត្តទៅកាន់អ្នកដទៃគឺមិនមែនងាយស្រួលដូចការគិតទេ ព្រោះមានមនុស្សភាគច្រើនគិតថា ការដែលទៅនិយាយរឿងដែលមានក្នុងចិត្តទៅប្រាប់អ្នកផ្សេងគឺជាភាពទន់ខ្សោយ ហើយបើទៅរកពេទ្យទៀត អាចរងការរិះគន់ពីមនុស្សជុំវិញខ្លួន ឬខ្លាចគេថាមនុស្សឆ្កួត។
ចង់ពិនិត្យសុខភាពឆ្អឹង ចុចទីនេះ!
កម្មវិធីពិនិត្យជំងឺមហារីកមាត់ស្បូនអនឡាញ
កម្មវិធីពិនិត្យជំងឺមហារីកសុដន់អនឡាញ
ការវាយតម្លៃមុន/អំឡុងពេល/និងក្រោយពេលអស់រដូវ
កម្មវិធីពិនិត្យជំងឺមហារីកក្រពេញអូវែអនឡាញ
ទោះបែបនេះក៏ដោយ ក៏ត្រូវសង្កេតមើលអារម្មណ៍របស់យើងឲ្យដិតដល់ ហើយបើឃើញមានគំនិតមិនប្រក្រតីណាមួយ គួរស្វែងរកជំនួយ មិនថាពីគ្រូពេទ្យជំនាញ ឬមនុស្សដែលនៅក្បែរខ្លួនទេ ដើម្បីជួយរំដោះបញ្ហាដែលមានក្នុងចិត្ត មុនពេលវាបង្កជាហេតុការណ៍អាក្រក់មិនចង់មាន។
ស្វែងយល់ពីបញ្ហាផ្លូវចិត្តផ្សេងទៀត៖
- ជំងឺថប់បារម្ភ បើប្រហែសអាចនឹងមានហានិភ័យសុខភាពខ្លាំង
- ជំងឺបាក់ទឹកចិត្ត អាចប៉ះពាល់ផ្នែកសំខាន់ៗទាំងនេះនៃរាងកាយ
- ៤ យ៉ាងជួយអ្នកចង់សម្លាប់ខ្លួនបានកាន់តែឆាប់កាន់តែល្អ
- WHO៖ មនុស្ស ៣ ប្រភេទនេះងាយសម្លាប់ខ្លួនជាងគេ
- ឈឺចាប់ខ្លាំង មានគំនិតចង់សម្លាប់ខ្លួន សូមសាកល្បងវិធីសាស្រ្តទាំង ៥ នេះ
- ៥ យ៉ាង ជួយបំបាត់អារម្មណ៍ឯកាពេលយើងនៅផ្ទះម្នាក់ឯងយូរពេក