គ្នាយើងជាអ្នកធ្វើការគ្រប់គ្នាប្រាដកណាស់ពិតជាធ្លាប់មានអារម្មណ៍តានតឹង ឬស្ត្រេសជាមិនខាន គ្រាន់តែថាមនុស្សយើងម្នាក់ៗមានប្រតិកម្មខុសគ្នាលើភាពតានតឹង ឬស្រ្តេស (stress) ។ គ្នាយើងខ្លះមានអារម្មណ៍ថាគ្មានផ្លូវចេញ ដូចត្រូវជាប់គុក ខណៈអ្នកផ្សេងទៀតអាចរកវិធីដើម្បីបំបាត់ភាពតានតឹងបានយ៉ាងងាយស្រួល។ តើយើងដឹងទេថាស្ត្រេសនឹងការងារគឺអាចជះឥទ្ធិពលអវិជ្ជមានដល់បេះដូងបាន? ជាការពិតណស់ ស្ត្រេសខ្លាំងពេកអាចជាកត្តាជំរុញឲ្យមានជំងឺលើសឈាម ហឺត និងស្ថានភាពសុខភាពផ្សេងទៀត។
១- តើយើងមានស្ត្រេសការងារទេ?
ខាងក្រោមនេះជាសញ្ញានៃស្ត្រេសដែលបណ្តាលមកពីធ្វើការងារ (job stress) ។ ស្ត្រេសកើតចេញពីការងារ ច្រើនបណ្តាលឲ្យមានសម្ពាធឈាមកើនឡើង ចង្វាក់បេះដូងលោតញាប់ និងមានការបែបញើសនៅបាតដៃរបស់យើង។ យើងក៏មានអារម្មណ៍ថាអស់កម្លាំង និងល្ហិតល្ហៃស្ទើរតែគ្រប់ពេល។ ស្ត្រេសក៏អាចជះឥទ្ធិពលដល់អាកប្បកិរិយាដែរដែលអាចធ្វើឲ្យយើងមានកំហឹងបានយ៉ាងងាយ។ យើងអាចពិបាកក្នុងការដេកលក់ ឬផ្ចង់អារម្មណ៍ទៀតផង។ ប្រសិនបើការងារបានជះឥទ្ធិពលដល់យើង អមមកជាមួយនឹងសញ្ញាទាំងនេះ នោះយើងទំនងជាអាចមានបញ្ហាក្នុងការគាំងបេះដូងបាន។
អត្ថបទពាក់ព័ន្ធ៖
- ហាត់យ៉ូហ្គាត្រឹមត្រូវ អាចបញ្ចុះសម្ពាធឈាម និងបំបាត់ស្រ្តេស យ៉ាងមានប្រសិទ្ធភាព
- ពិតអត់? ស្រ្តេស តប់ប្រមល់ធ្វើឲ្យបាក់សម្រស់ និង…
២- ស្ត្រេស និងបេះដូង
ស្រ្តេសពិតជាអាចជះឥទ្ធិពលលើកត្តាដែលអាចបង្កើនហានិភ័យនៃជំងឺបេះដូង មានដូចជាការជក់បារី ការទទួលទានច្រើនពេក កម្រិតកូលេស្តេរ៉ុល សម្ពាធឈាមខ្ពស់។ ឧទាហរណ៍មនុស្សខ្លះញ៉ាំការ៉េម ឬស្រាក្រហមមួយកែវដើម្បីបន្ថយភាពតានតឹង រីឯអ្នកខ្លះទៀតប្រើស្រា ឬបារីទៅវិញ។ ទោះជាយ៉ាងណា ទម្លាប់ទាំងនេះអាចធ្វើឲ្យសម្ពាធឈាមអ្នកកើនឡើងបាន ដែលអាចធ្វើឲ្យមុខងាររបស់ជញ្ជាំងសរសៃឈាមថយចុះបន្តិចម្តងៗ។
នៅពេលដែលយើងស្រ្តេស រាងកាយនឹងចាប់ផ្តើមបញ្ចេញអ័រម៉ូន adrenaline និង cortisol អ័រម៉ូនទាំងនេះមានមុខងារជួយយើងក្នុងការផ្ចង់អារម្មណ៍ពេលធ្វើការងារ ប៉ុន្តែអ៏រម៉ូននេះក៏អាចធ្វើឲ្យមានសម្ពាធឈាមកើនឡើង និងមានការដកដង្ហើមញាប់ និងចង្វាក់បេះដូងលោតលឿនក្នុងរយៈពេលខ្លី។ មានភស្តុតាងជាច្រើនត្រូវបានកំណត់ពីការផ្សារភ្ជាប់គ្នារវាងស្ត្រេស និងជំងឺបេះដូង ឯការទទួលទានជាតិអាល់កុលច្រើនពេកដែលបណ្តាលមកពីភាពតានតឹងគឺអាចបន្សល់ទុកនូវផលវិបាកធ្ងន់ធ្ងរបាន។
អត្ថបទពាក់ព័ន្ធ៖
- តិចនិកជួយថែរក្សាសុខភាព ពេលកំពុងបាក់ទឹកចិត្ត
- មានសញ្ញាទាំងនេះអត់ បើមានស្ត្រេសដល់កំពូលហើយ
- បើដឹងខ្លួនថាស្រ្តេសខ្លាំង ហើយមិនរកពេលលំហែខ្លះ អាចឈានដល់ដំណាក់កាលកាន់តែយ៉ាប់
៣- គ្រប់គ្រងស្ត្រេស
បើគ្នាយើងកើតស្រ្តេសដោយសារតែការងារនោះ ដំបូងយើងត្រូវប្រាប់ពីបញ្ហានេះទៅកាន់ថ្នាក់លើ ហើយយើងស្នើសុំឲ្យមានដំណោះស្រាយ។ ក្រៅពីនេះយើងក៏អាចស្នើសុំឲ្យថ្នាក់លើផ្តល់នូវពេលវេលាបន្ថែមសំរាប់យើងក្នុងការបញ្ចប់កិច្ចការ ឬសូមឲ្យមានការបណ្តុះបណ្តាលបន្ថែមដើម្បីផ្លាស់ប្តូរនូវតួនាទីផ្សេងទៀត។ តាមរយៈនេះ យើងអាចកាត់បន្ថយភាពបាក់ទឹកចិត្ត ការថប់បារម្ភ និងសម្ពាធឈាមបាន។
មានវិធីជាច្រើនទៀតដែលយើងអាចព្យាយាមបន្ធូរអារម្មណ៍បន្ទាប់ពីយើងបានធ្វើការរវល់ខ្លាំងអស់ពេលមួយរយៈ។ យើងអាចចូលរួមលេងកីឡា បង្កើតទម្លាប់រីករាយក្នុងការអានសៀវភៅ ចំណាយពេលខ្លះក្នុងការធ្វើសមាធិ និយាយលេងជាមួយមិត្តភក្តិ ឬសាកល្បងអ្វីដែលលើកទឹកចិត្ត និងបង្កើនគុណភាពជីវិត។
នៅពេលយើងសំរាកពីការងារ យើងត្រូវដាក់កាយ និងចិត្តយើងទៅក្នុងអ្វីដែលជាចំណង់ចំណូលចិត្តរបស់យើងវិញម្ដង។ ទោះជាយ៉ាងណាក៏ដោយយើងត្រូវចងចាំថា យើងមិនត្រូវព្យាយាមគិតហួតទៅលើតែរឿងការងារនោះឡើយ។
គ្នាយើងត្រូវចាំថា កុំជក់បារី និងផឹកស្រា ឬកាហ្វេរហូតដល់លើសកម្រិត។ យើងត្រូវឲ្យខ្លួនឯងនូវរបបអាហារឆ្ងាញ់ៗជាអាហារដែលមានសុខភាពល្អ ហើយត្រូវរក្សាស្មារតីវិជ្ជមានជានិច្ច។
អត្ថបទពាក់ព័ន្ធ៖
- តិចនិកលើកទឹកចិត្តខ្លួនឯង ដើម្បីសម្រេចគោលដៅជីវិត
- អ្នកខ្លាំងផឹកច្រើន ប្រយ័ត្នកើតជំងឺផ្លូវចិត្តម្យ៉ាងដោយមិនដឹងខ្លួន
- ស្ត្រេសខ្លាំងមែនអត់? នេះវិធីសាស្ត្រដោះស្រាយ
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕