backup og meta

ប្រុសៗចូលចិត្តទុកពុកចង្កា តិចអត់ដឹងថាមានគុណប្រយោជន៍ច្រើនយ៉ាង

ប្រុសៗចូលចិត្តទុកពុកចង្កា តិចអត់ដឹងថាមានគុណប្រយោជន៍ច្រើនយ៉ាង

មនុស្ស​ភាគ​ច្រើន​យល់​ថា​ពុក​ចង្កា​ជា​កន្លែង​បណ្ដុំ​មេរោគ​រស់​នៅ​ហើយ​ព្រម​ទាំង​គ្មាន​អនាម័យ​ទៀត​ផង​ចំពោះ​បុរស​ៗ។ ប៉ុន្តែ​បើ​យោង​ទៅ​តាម​ការ​សិក្សា​បែប​វេជ្ជសាស្ត្រ​វិញ​ពុក​ចង្កា​ជា​កន្លែង​ដែល​មាន​ផល​ប្រយោជន៍​​ច្រើន​។ ចង់ដឹងថា​មាន​ប្រ​យោជន៍​អ្វីខ្លះ​សូម​មក​អាន​ទាំង​អស់​គ្នា​៖

ពុកចង្កាជួយបន្ថយ​ការ​ប្រឈម​នឹង​មហារីក​ស្បែក

ការ​សិក្សា​ថ្មី​បំផុត​នៃ​មហាវិទ្យាល័យ​អូស្ត្រាលី​ទី​ក្រុង​ឃ្វីនស្លេន​ខាង​ត្បូង​បាន​បង្ហាញ​ថា​៩០​ទៅ​៩៥%​អាច​ការពារ​អ្នក​ពី​កាំ​រស្មី​យូវី​នៃ​ព្រះ​អាទិត្យ​ដោយអាស្រ័យ​លើ​ប្រវែង​និង​ទីតាំង​នៃ​ពុកចង្កា។ កាលណា​ស្បែក​ប្រឈម​នឹង​ពន្លឺ​ថ្ងៃ​ខ្លាំងយើងកាន់​តែ​មាន​ឱកាស​ក្នុង​ការ​កើត​មហារីក​ស្បែក។ ប៉ុន្តែ​កុំ​បារម្ភ​ព្រោះ​បើ​គ្នាយើងមាន​ពុកចង្កា​ជួយ​ការពារ​នោះ​អត្រា​នៃ​ការ​កើត​មហារីក​ស្បែក​នឹង​ថត​ចុះ។ ទោះយ៉ាងណា​អ្នក​ឯកទេស​ស្បែកនៅតែ​ណែនាំ​បុរស​ៗ​ដែល​មាន​ពុក​ចង្កា​ឲ្យ​នៅ​តែ​បន្ត​ប្រើ​ផលិតផល​ការ​ពារ​កម្ដៅ​ថ្ងៃ​ដដែល​​ដើម្បី​បន្ថយ​គ្រោះ​ថ្នាក់​ឲ្យ​បាន​ច្រើន។

អត្ថបទពាក់ព័ន្ធ៖

ពុកចង្កាជួយ​អ្នកមាន​ជំងឺ​ហឺត​និង​ប្រតិកម្ម​ស្បែក

ប្រសិន​បើ​គ្នាយើងណា​ឧស្សាហ៍​មាន​ប្រតិកម្ម​ជាមួយ​ធូលី​និង​លំអង​ផ្កា​ ឬ​ក៏​យើងមាន​ជំងឺ​ហឺត ពុក​ចង្កា​គឺ​អាច​ការ​ពារ​យើង​ដោយ​មិន​ឲ្យ​ធាតុ​ប្រតិកម្ម​ទាំង​នោះ​ទៅ​ប៉ះ​នឹង​ស្បែកយើងបាន។ ពុក​ចង្កា​ឬ​ពុក​មាត់​ស្រម៉ូម​អាច​ដើរ​តួ​ជា​មុខងារ​ការ​ពារ​ប្រតិកម្ម​មិន​ឲ្យ​ចូល​ទៅ​ច្រមុះ​និង​ប្រព័ន្ធ​ដក​ដង្ហើម​បាន​យ៉ាង​ល្អ។ អ្នក​ឯក​ទេស​បាន​លើក​ឡើង​ថា​ធូលី​និង​លម្អង​ដែល​នៅ​ជាប់​នឹង​ពុក​ចង្កា​អាច​ផ្ដល់​នូវ​ការ​ពង្រឹង​ភាព​ស៊ាំ​យ៉ាង​ល្អ​ដើម្បី​ឆ្លើយ​តប​នឹង​បញ្ហា​ប្រតិកម្ម​របស់​បុរស​ៗ ដែល​​ទាំង​នេះ​ហើយ​ផ្ដល់​ឲ្យ​នូវ​ការ​ប្រឈម​តិច​ទៅ​នឹង​ការ​មាន​ប្រតិកម្ម​។

អត្ថបទគួរអាន៖ 

ពុកចង្កាជួយកាត់​បន្ថយ​ការ​ក​រោគ

ការ​សិក្សា​ជា​ច្រើន​បាន​លើក​ឡើង​ថា​ពុកចង្កា​គឺ​អាច​ជួយ​ទប់ការបង្ករោគ​បាន​ដូច​ប្រើ​ថ្នាំ​ផ្សះ​អញ្ចឹង។ បើ​ប្រៀបធៀប​ជាមួយ​អ្នក​កោរ​ស្អាត​ៗ​វិញ​បុរស​ដែល​មាន​ពុកចង្កា​គឺ​មាន​ការ​ប្រឈម​តិច​ទៅ​នឹង​ការ​បង្ក​រោគ។​ លទ្ធផល​នៃ​ការ​សិក្សា​បាន​បង្ហាញ​ថា​អ្នក​ដែល​កោរ​ពុកចង្កាអស់​ៗ​មាន​ការ​ប្រឈម​ច្រើន​ជាង​៣​ដង​ក្នុង​ការ​បង្ក​រោគ​ដោយ​មេរោគ​(methicillin-resistant-staph-aureus (MRSA)) នៅ​លើ​ស្បែក​ច្រើន​ជាង​អ្នក​មាន​ពុកចង្កា។ លើស​ពី​នេះ​ទៅ​ទៀត​អ្នក​គ្មាន​ពុកចង្កា​គឺ​មាន​១០%​អាច​មាន​ការ​ក​រោគ​ពី​មេរោគ(staphylococcus aureus)ដែល​ជា​បាក់តេរី​បង្ក​រោគ​លើ​ស្បែក​និង​ប្រព័ន្ធ​ដក​ដង្ហើម​ក៏​ដូច​ជា​ការ​ពុល​អាហារ​ផង​ដែរ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ការ​ក​រោគ​ដូច​ជា​រលាក​គល់​រោម​ របួស​ដោយ​សារ​ការ​កោរ​ពុក​មាត់​ជា​ប្រចាំ​គឺ​មិន​ងាយ​មាន​លើ​បុរស​មាន​ពុក​ចង្កា​នោះ​ទេ។

ពុកចង្កាជួយបន្ថយ​ភាព​ជ្រីវ​ជ្រួញ

អ្នក​ឯក​ទេស​ស្បែក​ប្រាប់​ថា​ផ្ទៃ​មុខ​ដែល​មាន​ពុកចង្កា​គឺ​មិន​ងាយ​ចាស់​ទេ​ព្រោះ​វា​មិន​សូវ​ត្រូវ​នឹង​កម្ដៅ​ថ្ងៃ​ដែល​ជា​លទ្ធផល​ភាព​ជ្រីវជ្រួញ​មិន​សូវ​មាន​បើ​ប្រៀប​ធៀប​ជាមួយ​បុរស​ដែល​គ្មាន​ពុកចង្កា​។ ជាង​នេះ​ទៅ​ទៀត​គឺ​មិន​ងាយ​ចាស់​និង​មិន​ងាយ​ខូច​កោសិកា​ស្បែក​នោះ​ទេ។ កាន់​តែ​ពិសេស​នោះ​គឺ​ទុក​ពុកចង្កា​មិន​ចាស់​នោះ​ទេ​ផ្ទុយ​ទៅ​វិញ​គឺ​រក្សា​វ័យ​ទៅ​វិញ​ទេ។

អត្ថបទពាក់ព័ន្ធ៖ 

ពុកចង្កាជួយ​បន្ថយ​ការ​កើត​មុន

កោរ​ពុក​មាត់​អាច​ធ្វើ​ឲ្យ​កក​ស្ទះ​រន្ធ​រោម​នៅ​លើ​ស្បែក​ដែល​បង្ក​ឲ្យ​កើត​ជា​មុន​លើ​មុខបាន។ ការ​ប្រើ​ប្រាស់​ឡាម​កោរ​ពុក​មាត់​និង​ម៉ាស៊ីន​កោរ​គឺ​ងាយ​ធ្វើ​ឲ្យ​ស្បែក​មាន​ការ​រលាក​ដែល​ធ្វើ​ឲ្យ​ស្បែក​ងាយ​កើត​មុន​ព្រម​ទាំង​ចោទ​ជា​បញ្ហា​បាត់​បង់​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​ដោយ​សារ​រូប​សម្ផស្ស​ទៀត​ផង។ តែ​ប្រសិន​បើ​មាន​ពុកចង្កា​វិញ​គឺ​អាច​ជួយ​ពង្រឹង​ភាព​ជឿជាក់​និង​មាន​អារម្មណ៍​ល្អ​លើ​ខ្លួន​ឯង​យ៉ាង​មាន​ប្រសិទ្ធភាព។

អត្ថបទពាក់ព័ន្ធ៖ 

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Beards may be more hygienic and bacteria-resistant than shaven skin, study finds. http://www.independent.co.uk/news/science/beards-good-for-health-more-hygienic-bacteria-resistant-than-shaven-skin-study-finds-a6823461.html. Accessed May 9, 2017.

Beards are GOOD for you. http://www.mirror.co.uk/news/weird-news/beards-good-you-how-having-4531421 . Accessed May 9, 2017.

7 Health Benefits Of Having A Beard. http://www.mensxp.com/health/fitness/9317-7-health-benefits-of-having-a-beard.html . Accessed May 9, 2017.

កំណែ​ប្រែបច្ចុប្បន្ន

11/05/2020

អត្ថបទ​ដោយ យ៉ានណែត ដាញែល

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

ក្អកជាប់គ្នាច្រើនសប្ដាហ៍ អាចជា​រោគសញ្ញាជំងឺមួយចំនួន

ក្អកក្រោយញ៉ាំអាហារ មូលហេតុ៦យ៉ាងយើងត្រូវដឹង


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ យ៉ានណែត ដាញែល · កែ May 11, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម