អាប់សែសួត ជាប្រហោងដែលពោរពេញទៅដោយខ្ទុះ។ ភាគច្រើន បញ្ហានេះបណ្ដាលមកពីការឆ្លងបាក់តេរីនៅក្នុងជាលិកាសួត។ ការបង្ករោគអាចបណ្ដាលឲ្យជាលិកាសួតងាប់ ហើយខ្ទុះក៏ចាប់ផ្ដើមប្រមូលផ្ដុំនៅក្នុងប្រហោងនោះ។ ពិតណាស់ អាប់សែសួតពិបាកក្នុងការព្យាបាល ព្រមទាំងអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតថែមទៀតផង។ ប្រសិនបើអាប់សែសួតមានរយៈពេលក្រោម៤ទៅ៦សប្ដាហ៍ វាត្រូវបានចាត់ទុកថាជាអាប់សែសួតស្រួចស្រាល់ ប៉ុន្តែបើលើសពីនេះ អាចជាអាប់សែសួតរ៉ាំរ៉ៃ។
រោគសញ្ញានៃអាប់សែសួត
រោគសញ្ញាដែលគួរឲ្យកត់សម្គាល់បំផុតនៃអាប់សែសួត គឺក្អកស្លេស្ម ឬក្អកមានឈាម ឬដូចខ្ទុះ ព្រមទាំងមានក្លិនមិនល្អ។ រោគសញ្ញាដទៃទៀតរួមមាន៖
- ខ្យល់ដង្ហើមមិនល្អ
- ក្ដៅខ្លួនចាប់ពី៣៨,៣អង្សាសេ ឬលើសពីនេះ
- ឈឺទ្រូង
- ហត់
- បែកញើសខ្លាំងជ្រុល ឬបែកញើសពេលយប់
- ស្រកទម្ងន់
- អស់កម្លាំង
តើអាប់សែសួតបណ្ដាលមកពីមូលហេតុអ្វី?
អាប់សែសួតអាចត្រូវបានបែងចែកជាអាប់សែដែលបង្កដោយមេរោគ ឬបង្កដោយកត្តាផ្សេងទៀត ។
អាប់សែបង្កដោយមេរោគ
ការញ៉ាំគ្រឿងស្រវឹងច្រើនជ្រុល ក៏អាចធ្វើឲ្យយើងងាយកើតជំងឺអាប់សែសួតនេះដែរ ពីព្រោះអ្នកដែលញ៉ាំគ្រឿងស្រវឹងច្រើន ឧស្សាហ៍មានអាការៈក្អួត និងប្រែប្រួលកម្រិតស្មារតី។ ផលវិបាកទាំងនេះអាចបង្កើនឱកាសនៃការស្រូបយកទឹកក្រពះ និងបាក់តេរីទៅក្នុងសួត ជាហេតុនាំឲ្យមានការឆ្លងមេរោគ។ ម្យ៉ាងវិញទៀត អ្នកដែលញ៉ាំគ្រឿងស្រវឹងច្រើនជ្រុល ក៏ប្រឈមនឹងបញ្ហាប្រព័ន្ធភាពស៊ាំចុះខ្សោយ ដោយសារតែសុខភាពទ្រុឌទ្រោម និងកង្វះអាហារូបត្ថម្ភ ដែលអាចនាំឲ្យយើងងាយវិវដ្តទៅជាការឆ្លងមេរោគ។ ចំណែកឯជំងឺរលាកសួត ក៏អាចនាំឲ្យកើតជាអាប់សែសួតដែលបង្កដោយមេរោគដូចគ្នា។
អាប់សែសួតបង្កឡើងដោយកត្តាផ្សេងៗ
ចំពោះអាប់សែប្រភេទនេះ កើតឡើងដោយកត្តាផ្សេងៗក្រៅពីការឆ្លងមេរោគ ដែលចាប់ផ្ដើមពីខាងក្នុងសួតតែម្ដង។ មូលហេតុបង្កមានដូចជា៖
- ស្ទះផ្លូវដង្ហើមធំៗនៅក្នុងសួត
- ជំងឺដែលកើតឡើងរួមគ្នានៅក្នុងសួត
- ការឆ្លងមេរោគពីផ្នែកផ្សេងទៀតនៃរាងកាយដែលរាលដាលដល់សួត
[embed-health-tool-bmr]
អ្នកមានហានិភ័យខ្ពស់នៃការកើតអាប់សែសួត
អ្នកដែលញ៉ាំគ្រឿងស្រវឹងច្រើនជ្រុល ឬអ្នកដែលទើបកើតជំងឺរលាកសួត មានហានិភ័យខ្ពស់ក្នុងការវិវត្តទៅជាអាប់សែសួត។ លើសពីនេះ អ្នកដែលមានប្រព័ន្ធភាពស៊ាំខ្សោយដោយសារតែការផ្លាស់ប្ដូរសរីរាង្គ មានជំងឺមហារីក ជំងឺអេដស៍ ជំងឺប្រព័ន្ធភាពស៊ាំប្រឆាំងនឹងខ្លួនឯង ឬស្រូបយកវត្ថុចម្លែកដែលអាចបង្អាក់ផ្លូវដង្ហើមធំ ក៏ប្រឈមនឹងអាប់សែសួតខ្ពស់ផងដែរ។
ចំណុចសំខាន់
រោគសញ្ញានៃអាប់សែសួត
រោគសញ្ញាដែលគួរឲ្យកត់សម្គាល់បំផុតនៃអាប់សែសួត គឺក្អកស្លេស្ម ឬក្អកមានឈាម ឬដូចខ្ទុះ ព្រមទាំងមានក្លិនមិនល្អ។ រោគសញ្ញាដទៃទៀតរួមមាន៖
- ខ្យល់ដង្ហើមមិនល្អ
- ក្ដៅខ្លួនចាប់ពី៣៨,៣អង្សាសេ ឬលើសពីនេះ
- ឈឺទ្រូង
- ហត់
- បែកញើសខ្លាំងជ្រុល ឬបែកញើសពេលយប់
- ស្រកទម្ងន់
- អស់កម្លាំង
អត្ថបទពាក់ព័ន្ធ៖
- ព្រឺរងា ហៀរសំបោរ ល្ហិតល្ហៃពេលផ្តាសាយ មិនមែនដោយសារមេរោគទេ គឺព្រោះតែ…
- គ្រូពេទ្យ បកស្រាយបញ្ហាវះកាត់សម្រាលរួចឈឺក្បាល និងអារម្មណ៍ឆេវឆាវ
- ធ្លាប់ទេពេលកណ្តាស់ធ្វើឲ្យឈឺខ្នង? នេះជាមូលហេតុ និងវិធីការពារ
- កុំចេះតែធ្វើហី! ពណ៌ទឹកសម្បោរ ក៏អាចបញ្ជាក់ពីបញ្ហាសុខភាពដែរ
- ប្រយ័ត្ន! ឈឺក្បាលខ្ទោកៗ អាចជាសញ្ញានៃជំងឺគួរឲ្យបារម្ភមួយនេះ
- ប្រយ័ត្នកុំលេងសើច! អាលែកហ្ស៊ីច្រមុះ អាចធ្វើឲ្យកើតហឺត
- ដុះដុំសាច់ខួរក្បាល បង្កឡើងដោយមូលហេតុអីឲ្យប្រាកដ?
- ៧យ៉ាង ជួយសម្រាកខួរក្បាល និងបំបាត់ស្ត្រេស