backup og meta

តិចនិកថែទាំសុខភាពផ្លូវដង្ហើម ចៀសផុតជំងឺសួតផ្សេងៗ

តិចនិកថែទាំសុខភាពផ្លូវដង្ហើម ចៀសផុតជំងឺសួតផ្សេងៗ

សុខភាព​ប្រព័ន្ធ​ផ្លូវ​ដង្ហើម ឬ​សួត ពិត​ជា​មាន​សារសំខាន់​ណាស់​ចំពោះ​មនុស្ស​យើង​គ្រប់​គ្នា ព្រោះ​វា​ជា​ផ្នែក​មួយ​នៃ​រាងកាយ​ជួយ​ឲ្យ​យើង​ដក​ដង្ហើម​ចេញ​ចូល​បាន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ ក្នុង​បរិបទ​ដែល​មាន​ជំងឺ​ផ្លូវ​ដង្ហើម​កាច​សាហាវ​ដូច​ជំងឺ​កូវីដ-១៩​ទៀត គ្នា​យើង​គប្បី​ចេះ​ថែ​ទាំ​សុខភាព​ផ្លូវ​ដង្ហើម ឬ​សួត​ឲ្យ​បាន​ល្អ​តាម​ប៉ុន្មាន​តិចនិក​ខាង​ក្រោម​៖

១. កុំ​ជក់​បារី

ការ​ជក់​បារី​ជា​កត្តា​ចម្បង​បង្ក​ឲ្យ​កើត​ជំងឺ​មហារីក​សួត និង​ជំងឺ​ស្ទះ​សួត​រ៉ាំរ៉ៃ ហើយ​ផ្សែង​បារី​អាច​បង្រួម​រន្ធ​ខ្យល់ និង​ធ្វើ​ឲ្យ​ពិបាក​ដក​ដង្ហើម។ ជក់​បារី​ក៏​បណ្ដាល​ឲ្យ​រលាក​រ៉ាំ​រ៉ៃ ឬ​ហើម​ក្នុង​សួត​ដែល​អាច​នាំ​ឲ្យ​មាន​ជំងឺ​រលាក​ទង​សួត​រ៉ាំរ៉ៃ។ យូរ​ៗ ទៅ​ផ្សែង​បារី​បំផ្លាញ​ជាលិកា​សួត និង​អាច​បង្ក​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​ដែល​ក្លាយ​ទៅ​ជា​មហារីក។

ចង់គណនា BMR ចុចទីនេះ!

ចង់គណនា BMI ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

២. ចៀសវាង​ការ​ប៉ះពាល់​សារធាតុ​ពុល

ផ្សែង​បារី សារធាតុ​គីមី​ក្នុង​ផ្ទះ ឬ​កន្លែង​ធ្វើ​ការ​សុទ្ធ​តែ​អាច​បង្ក​ឲ្យ​សួត​ប្រឈម​នឹង​កើត​ជំងឺ ពិសេស​អ្នក​រស់​នៅ​ទី​ប្រជុំ​ជន​មាន​ឡាន មាន​ម៉ូតូ​ច្រើន។ ម៉្យាង​វិញ​ទៀត យើង​គួរ​ចៀស​វាង​ការ​ធ្វើ​លំហាត់​ប្រាណ​ក្រៅ​ផ្ទះ​ចំ​ថ្ងៃ​មាន​ផ្សែង​ពុល​ច្រើន និង​​ត្រូវពាក់​ម៉ាស​ ដើម្បីការពារសុខភាព​ផ្លូវ​ដង្ហើម​ពី​ខ្យល់​កខ្វក់។

៣. ហាត់​ប្រាណ

មិន​ថា​យើង​ក្មេង ឬ​ចាស់ ធាត់ ឬ​ស្គម​នោះ​ទេ ការ​ធ្វើ​សកម្មភាព​រាងកាយ ឬ​ហាត់​ប្រាណ​អាច​ជួយ​រក្សា​សុខភាព​ផ្លូវ​ដង្ហើម​ឲ្យ​មាន​សុខភាព​ល្អ​បាន។

៤. ទប់​ស្កាត់​ការ​ឆ្លង​មេរោគ

មិន​ថា​ជំងឺ​ផ្ដាសាយ ឬ​ជំងឺ​ផ្លូវ​ដង្ហើម​ដទៃ ពិសេស​ឥឡូវ​នេះ​មាន​ការ​រាលដាល​ជំងឺ​កូវីដ-១៩ យើង​ត្រូវ​ការពារ​ប្រព័ន្ធ​ផ្លូវ​ដង្ហើម​ដោយ៖

  • លាង​ដៃ​ជាមួយ​សាប៊ូ​នឹង​ទឹក​ស្អាត ឬ​អាច​ប្រើ​អាល់កុល ឬ​ជែល​លាង​ដៃ ឲ្យ​បាន​ញឹក​ញាប់ តាម​ដែរ​អាច​ធ្វើ​ទៅ​បាន។
  • ចៀស​វាង​កន្លែង​មាន​មនុស្ស​ច្រើន (ពិសេស ក្នុង​រដូវ​ងាយ​កើត​ជំងឺ​ផ្ដាសាយ)។
  • ដុស​សម្អាត​ធ្មេញ​ឲ្យ​បាន​យ៉ាង​តិច២/ថ្ងៃ។ ការ​ធ្វើ​អនាម័យ​មាត់​ស្អាត អាច​ទប់​ស្កាត់​មេរោគ​បង្ក​ជា​ជំងឺ​បាន។
  • ចាក់​វ៉ាក់សាំង​ការ​ពារ​ខ្លួន​ពី​ជំងឺ​តាម​ការ​ណែនាំ។
  • មើល​ថែ​សុខភាព​ខ្លួន​ឯង​ឲ្យ​បាន​ល្អ ក្នុង​ករណី​ឈឺ ចៀស​វាង​ចម្លង​មនុស្ស​ជុំ​វិញ​ខ្លួន។

[embed-health-tool-bmr]

៥. ពិនិត្យ​សុខភាព​ទៀង​ទាត់

ការ​ពិនិត្យ​សុខភាព​ជា​ប្រចាំ​ជួយ​ការពារ​ជំងឺ​ផ្សេងៗ ទោះ​បី​ជា​យើង​មាន​អារម្មណ៍​ថា​សុខភាព​ល្អ​ក៏​ដោយ ព្រោះ​ជំងឺ​ខ្លះ​​មិន​ចេញ​រោគ​សញ្ញា​ឲ្យ​យើង​ដឹង​ភ្លាម​ៗ​ទេ ទាល់​តែ​ចូល​ដល់​លក្ខណៈ​ធ្ងន់ធ្ងរ​ទើប​ចេញ​រោគ​សញ្ញា​ឲ្យ​យើង​ភ័យ រត់​ទៅ​ពិនិត្យ​សុខភាព។

អត្ថបទគួរអាន៖

សុខភាព​ផ្លូវ​ដង្ហើម

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Protecting Your Lungs-Tips to Keep Your Lungs Healthyhttps://www.lung.org/lung-health-diseases/wellness/protecting-your-lungs

Protect Your Lungs, Protect Your Healthhttps://www.frederickhealth.org/news/2020/october/protect-your-lungs-protect-your-health/

Protecting Your Lungs

https://www.lung.org/lung-health-diseases/wellness/protecting-your-lungs

កំណែ​ប្រែបច្ចុប្បន្ន

24/04/2023

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Apr 24, 2023

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម