brand logo
មាតិកា
រង្វាស់​សុខភាព

ផ្សព្វផ្សាយពាណិជ្ជកម្ម

ចែករំលែក

ម៉េចបានផ្តាសាយធំបង្កទៅជារលាកសួត និងគ្រោះថ្នាក់

ជំងឺផ្តាសាយធំ (គ្រុនផ្តាសាយ) គឺជាការបង្ករោគផ្លូវដង្ហើមស្រួចស្រាវ និងជាជំងឺងាយឆ្លង។ ខណៈដែលមនុស្សភាគច្រើនជាសះស្បើយពីជំងឺផ្តាសាយធំក្នុងរយៈពេលមួយសប្តាហ៍ ជំងឺនេះអាចបង្កផលវិបាកធ្ងន់ធ្ងរ រួមមាន រលាកសួត និងគ្រោះថ្នាក់ដល់ជីវិតលើក្រុមមនុស្សមួយចំនួន។ ហេតុអ្វីបានជាផ្តាសាយធំបង្កជារលាកសួត និងគ្រោះថ្នាក់ដល់ជីវិត?

ម៉េចបានផ្តាសាយធំបង្កទៅជារលាកសួត និងគ្រោះថ្នាក់

១. មូលហេតុផ្តាសាយធំបង្កទៅជារលាកសួត

  • ការវាយលុកដោយវីរុសផ្តាសាយធំផ្ទាល់៖ វីរុសផ្តាសាយធំឆ្លងចូលទៅក្នុងជាលិកាសួត បង្កឱ្យមានការរលាកសួតធ្ងន់ធ្ងរ និងបណ្តាលឱ្យឡើងស្លេស្ម
  • ការឆ្លងបាក់តេរីបង្ករលាកសួតបន្ថែម៖ វីរុសផ្តាសាយធំធ្វើឱ្យប្រព័ន្ធការពាររាងកាយខ្សោយ និងបង្កឱ្យមានការរលាកផ្លូវដង្ហើម ធ្វើឱ្យសួតខូចខាត ដែលងាយបង្កឱ្យបាក់តេរីបង្ករលាក សួតដូចជា Streptococcus pneumoniae លុកលុយសួត រួចបង្កជារលាកសួត
  • ប្រព័ន្ធកាយការពាររាងឆ្លើយតបខ្លាំងនិងជំងឺផ្តាសាយធំ៖ ការដែលប្រព័ន្ធការពាររាងកាយខំប្រយុទ្ធប្រឆាំងជាមួយជំងឺផ្តាសាយធំខ្លាំង អាចធ្វើឱ្យខូចសួត និងមុខងារផ្លូវដង្ហើមកាន់តែធ្ងន់ធ្ងរ

២. ក្រុមមនុស្សងាយប្រឈមរលាកសួតពីជំងឺផ្តាសាយធំ

  • មនុស្សចាស់អាយុលើសពី ៦៥ ឆ្នាំ និងកុមារអាយុក្រោម ៥ ឆ្នាំ
  • បុគ្គលដែលមានជំងឺរ៉ាំរ៉ៃដូចជា ជំងឺសួត ជំងឺហឺត ជំងឺស្ទះសួតរុំារ៉ៃ (COPD) ជំងឺបេះដូង ជំងឺទឹកនោមផ្អែមជំងឺតម្រងនោម
  • អ្នកមានប្រព័ន្ធភាពស៊ាំខ្សោយ ដោយសារឆ្លងមេរោគអេដស៍ ឬការព្យាបាលដោយប្រើគីមី
  • ស្រ្តីពពោះ
  • អ្នកធាត់ដែលមានសន្ទស្សន៍ម៉ាសរាងកាយ BMI ≥ ៤០
  • អ្នកជក់បារី

ផ្តាសាយធំបង្កទៅជារលាកសួត Hello គ្រូពេទ្យ

ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

៣. រោគសញ្ញាដំបូងសំខាន់ៗនៃជំងឺរលាកសួតបន្ទាប់ពីផ្តាសាយធំ

  • ក្អកជាប់លើសពីពីរសប្តាហ៍ ឬកាន់តែធ្ងន់ធ្ងរទៅៗ និងមានស្លេស្ម ពណ៌លឿង បៃតង ឬមានឈាម
  • ដង្ហើមខ្លី ឬពិបាកដកដង្ហើម សូម្បីតែក្នុងអំឡុងពេលធ្វើសកម្មភាពស្រាលៗក៏ដោយ
  • ឈឺទ្រូងដូចមានអីចាក់នៅពេលដកដង្ហើមវែងៗ ឬពេលក្អក
  • គ្រុនក្តៅខ្លាំងលើសពី ៣៩,៨°C
  • អស់កម្លាំង និងខ្សោយ
  • ច្របូកច្របល់ ឬវង្វេងវង្វាន់ តែងតែកើតចំពោះមនុស្សចាស់ ដោយសារកម្រិតអុកស៊ីសែនថយចុះ

៤. សញ្ញាព្រមាន

  • បបូរមាត់ ឬចុងម្រាមដៃឡើងពណ៌ខៀវ បង្ហាញពីការខ្វះអុកស៊ីសែន
  • ដកដង្ហើមញាប់ ឬចង្វាក់បេះដូងដើរញាប់

បន្ទាប់ពីផ្តាសាយធំ បើមានអាការណាមួយដូចបានរៀបរាប់ខាងដើម ត្រូវប្រញាប់នាំអ្នកជំងឺទៅមន្ទីរពេទ្យជាបន្ទាន់។ ការចាក់វ៉ាក់សាំងបង្ការជំងឺផ្តាសាយធំគឺជាមធ្យោបាយល្អបំផុតក្នុងការបង្ការជំងឺផ្តាសាយធំ និងផលវិបាកជំងឺផ្តាសាយធំ រួមមានរលាកសួតជាដើម។ លើសពីនេះ ដើម្បីការពារខ្លួន និងសមាជិកគ្រួសារពីជំងឺផ្តាសាយធំ ក្រៅពីការចាក់វ៉ាក់សាំង យើងគួរប្រកាន់ភ្ជាប់វិធាន ៣ កុំ និង ៣ ការពារផងដែរ។

អត្ថបទគួរអាន៖

ចំណុចសំខាន់

រោគសញ្ញាដំបូងសំខាន់ៗនៃជំងឺរលាកសួតបន្ទាប់ពីផ្តាសាយធំ ដែលត្រូវប្រុងប្រយ័ត្ន៖
  • ក្អកជាប់លើសពីពីរសប្តាហ៍ ឬកាន់តែធ្ងន់ធ្ងរទៅៗ និងមានស្លេស្មពណ៌លឿង បៃតង ឬមានលាយឈាម
  • ដង្ហើមខ្លី ឬពិបាកដកដង្ហើម សូម្បីតែក្នុងអំឡុងពេលធ្វើសកម្មភាពស្រាលៗក៏ដោយ
  • ឈឺទ្រូងដូចមានអីចាក់នៅពេលដកដង្ហើមវែងៗ ឬពេលក្អក
  • គ្រុនក្តៅខ្លាំងលើសពី ៣៩,៨°C
  • អស់កម្លាំង និងខ្សោយ
  • ច្របូកច្របល់ ឬវង្វេងវង្វាន់ តែងតែកើតចំពោះមនុស្សចាស់ ដោយសារកម្រិតអុកស៊ីសែនថយចុះ
medical
វេជ្ជ. ចាន់ ស៊ីណេត
ត្រួតពិនិត្យដោយ
ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
អត្ថបទ​ដោយ សុខ វណ្ណ · កែ 03/02/2025