backup og meta

៣ចំណុចសំខាន់ៗគួរដឹង មុនរួមភេទអំឡុងពេលដៃគូមករដូវ

៣ចំណុចសំខាន់ៗគួរដឹង មុនរួមភេទអំឡុងពេលដៃគូមករដូវ

ការមករដូវមិនអាចជាឧបសគ្គរារាំងចំណង់ផ្លូវភេទដៃគូបានទេ ព្រោះនោះជាសិទ្ធិសម្រេចិត្ដ សំខាន់ដៃគូយល់ស្របនៅជាមួយគ្នា។ តែទោះជាយ៉ាងណាក៏ដោយ ដៃគូទាំងអស់គួរតែដឹងពីចំណុចសំខាន់ៗខាងក្រោមនេះផងដែរ មុនឈានដល់ការសម្រេចចិត្ដរួមភេទ។

ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកសួត ចុចទីនេះ!

១.អារម្មណ៍ប្រែប្រួល

ក្នុងកំលុងមករដូវ ស្រីៗភាគច្រើនតែងតែមានអាការៈចុកចាប់ក្នុងខ្លួន ពិបាកទ្រាំ ឈឺក្បាលអស់កម្លាំង ដែលជា​កត្ដាចម្បងធ្វើឲ្យគាត់គ្មានអារម្មណ៍ឲ្យដៃគូពេញលេញ។ ការមិនផ្ដល់អារម្មណ៍ឲ្យដៃគូ គឺជាមូលហេតុធំបំផុត មិនអាចធ្វើឲ្យដំណើរការមួយនេះអាចទៅដោយរលូនបាននោះទេ ជាពិសេសភាគីខាងស្រីតែម្ដង។ លើសពីនេះទៅទៀត ការ​ប្រែ​ប្រួល​អ័រម៉ូនភេទរបស់ស្រ្តី​ក្នុង​ពេល​វេលានេះ អាចកើតមាន បណ្ដាលឲ្យកើតមានអារម្មណ៍ ឆេវឆាវ មួរម៉ៅឆាប់ខឹងនឹងមនុស្សជុំវិញខ្លួន ដែលធ្វើអ្វីមិនត្រូវតាមចិត្ដ។ ក្នុងចំណុចនេះ យើងជាដៃគូត្រូវដឹង ប្រសិនជាខាង​ស្រី​មានប្រតិកម្មអារម្មណ៍បែបនេះ។

២.ប្រឈមការមានផ្ទៃពោះ

ដៃគូភាគច្រើនយល់ថា ការរួមភេទក្នុងកំលុងមករដូវ អាចធ្វើឲ្យពួកគេរីករាយ និង ការពារពីការមានផ្ទៃពោះថែមទៀតផង។ ប៉ុន្ដែជាក់ស្ដែង មិនដូច្នោះទាំងអស់ទេ ការរួមភេទក្នុងកំលុងមករដូវ ដោយមិនបានការពារ ក៏អាចប្រឈមនឹងការមានផ្ទៃពោះបានដែរ ប៉ុន្ដែក្នុងកម្រិតទាប។ អ្នកស្រី Lauren Streicher សាស្ដ្រាចារ្យផ្នែកសុខភាពបន្ដ​ពូជ​នៅសាកលវិទ្យាល័យ Northwestern មានប្រសាសន៍ថា ការរួមភេទមិនបានការពារ ពេលមករដូវក៏អាចមានផ្ទៃពោះបានដែរ ព្រោះមេជីវិតឈ្មោលអាចរស់នៅក្នុងខ្លួនមនុស្សស្រីរហូតដល់ទៅ ៤ ទៅ ៥ថ្ងៃ ពិសេសបើពួកគេរួមភេទពេលចុងនៃថ្ងៃមករដូវ។ យល់ល្អដៃគូគួរតែបន្ដការពារ ប្រសិនជាមិនចង់មានផ្ទៃពោះដោយអចេតនា។

[embed-health-tool-heart-rate]

៣.ងាយឆ្លងមេរោគ និងបាក់តេរី

ពេលមករដូវក៏ជាពេលដែលមាត់ស្បូនស្ដ្រីបើកចំហធំជាងពេលធម្មតា ដើម្បីខ្ជាក់ឈាមរដូវមកក្រៅ ហើយក៏ជាឱកាសដល់ពពួកមេរោគ បាក់តេរី អាចជ្រៀតចូលបានដោយស្រួលក្នុងកំលុងរួមភេទ បង្កជាជំងឺផ្សេងៗប៉ះពាល់សុខភាពបន្ដពូជ។ ក្នុងចំណុចនេះអ្នកស្រីសាស្ដា្រចារ្យមិនបានហាមឃាត់ការរួមភេទនោះទេ ប៉ុន្ដែដៃគូគួរតែប្រើប្រាស់ស្រោមអនាម័យ ដើម្បីការពារ ដែលជាវិធីការពារល្អតែមួយគត់សម្រាប់ដៃគូ។ ក្នុងករណីដែលស្ដ្រីមានឆ្លងបាក់តេរី ប្រាកដណាស់ វានឹងវិវត្ដទៅជាជំងឺប៉ះពាល់ដល់ សុខភាពបន្ដពូជ។

ធ្លាយទ្វារមាស២

ពាក់ព័ន្ធនឹងការរួមភេទពេលមករដូវនេះដែរ លោកស្រីវេជ្ជបណ្ឌិត ពឹង ជុតិមា នាយិកាសេវាកម្ម គ្លីនិក រ៉ាក់ មានប្រសាសន៍ថា នៅក្នុងផ្នែកវិទ្យាសាស្ត្រ មិនបានឲ្យតមរួមភេទពេលមករដូវនោះទេ គឺ​អាស្រ័យទៅតាមចំណង់ចំណូលចិត្តរបស់ស្ត្រី និងដៃគូ តើអាចទទួលយកបានឬអត់ និងទៅតាមលក្ខខណ្ឌសុខភាព។

ស្វែងយល់បន្ថែមតាមរយៈវីដេអូខាងក្រោម៖

ប្រសិន​បើស្រ្តីខ្លួនឯងមិនច្បាស់លាស់ថា មានការករោគនៅទ្វារមាសអីអត់ ឬដៃគូរបស់យើងមានមេរោគដែរអត់ យើង​មិនគួររួមភេទក្នុងពេលកំពុងមករដូវនោះទេ។ ក្នុងករណីមិនច្បាស់ ការរួមភេទពេលមករដូវកាន់តែងាយស្រួលបង្កលក្ខណៈឲ្យមេរោគឆ្លងទៅដៃគូម្នាក់ៗ ប្រសិនបើដៃគូណាមួយមានមេរោគជំងឺកាមរោគ ដូចជាស្វាយ ប្រមេះ អេដស៍ ថ្លើម ហើយប្រឈមនឹងការមានផ្ទៃពោះទៀត។

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Can I have sex during my period? Can I get pregnant during my period? https://www.plannedparenthood.org/learn/ask-experts/can-i-have-sex-during-my-period-and-if-i-do-can-i-get-pregnant

Is Vaginal Sexual Intercourse Permitted during Menstruation? https://www.ncbi.nlm.nih.gov/pmc/articles/PMC6290188/

Is It OK to Have Sex While You Have Your Period? https://kidshealth.org/en/teens/sex-period.html

Would you have sex during your period? https://www.prevention.com/sex/a20490045/having-sex-on-your-period/ 

កំណែ​ប្រែបច្ចុប្បន្ន

14/03/2024

អត្ថបទ​ដោយ អឿ អ៊ុយ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

នោមមុន និង នោមក្រោយ ពេលរួមភេទ មួយណាល្អជាង?

ម៉ាស្សាឲ្យដៃគូមុនពេលរួមភេទ កាន់តែបង្កើនភាពស្និទ្ធស្នាល


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ អឿ អ៊ុយ · កែ Mar 14

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម