ស្រ្តីគ្នាយើងបើស្ថិតក្នុងលក្ខខណ្ឌប៉ុន្មានចំណុចនេះ ខាងក្រោមនេះ មិនគួរប្រើថ្នាំ៧២ម៉ោងឡើយ។
យើងដឹងហើយថា ថ្នាំ៧២ម៉ោង ឬថ្នាំពន្យារកំណើតបន្ទាន់ មានប្រសិទ្ធភាពខ្ពស់ក្នុងការការពារកុំឱ្យស្រ្តីមានផ្ទៃពោះ ប្រសិនបើភ្លាត់ស្លៀតមានអីៗនឹងដៃគូ ដោយមិនបានប្រើស្រោមអនាម័យ។
តែថ្នាំប្រភេទនេះ គ្រូពេទ្យមិនណែនាំឱ្យប្រើរាល់ថ្ងៃដូចថ្នាំពន្យារកំណើតធម្មតាទេ គឺអាចប្រើត្រឹម២ដងក្នុង១ខែប៉ុណ្ណោះ ហើយបើស្ថិតក្នុងលក្ខខណ្ឌទាំងនេះ ស្រ្តីកុំប្រើថ្នាំពន្យារកំណើតបន្ទាន់អីល្អជាង។
លក្ខខណ្ឌដែលស្ត្រីមិនគួរប្រើថ្នាំពន្យារកំណើត៧២ម៉ោងមាន៖
- ទី១ ស្រ្តីដែលធ្លាប់ជួបគ្រោះថ្នាក់សរសៃឈាមខួរក្បាល មានដុំសាច់ មានជំងឺថ្លើម ឬមានសម្ពាធឈាមខ្ពស់ដែលមិនបានព្យាបាល
- ទី២ ស្រ្តីបំបៅកូនដោយទឹកដោះ
- ទី៣ ប្រសិនបើដល់ថ្ងៃមករដូវ ឬលើសរយៈពេល៧២ម៉ោងក្រោយរួមភេទ
និងទី៤ គឺស្រ្តីដែលមានជំងឺជំងឺរលាកអាងត្រគាក។
[embed-health-tool-heart-rate]
ចំពោះផលរំខានទូទៅ ក្រោយពីញ៉ាំថ្នាំ៧២ម៉ោងរួច មានដូចជា ក្អួតចង្អោរ អស់កម្លាំង ឈឺក្បាល វិលមុខ ឈឺសុដន់ជាដើម។
ប៉ុន្តែបើស្រ្តីមានអាការដូចជា ធ្លាក់ឈាមខ្លាំង និងឈឺចាប់ មករដូវមិនទៀង ឈឺពោះធ្ងន់ធ្ងរ មានទាំងក្អួត ក៏ដូចជាឈឺក្បាល ឬវិលមុខធ្ងន់ធ្ងរ គួរតែជួបជាមួយនឹងគ្រូពេទ្យជំនាញភ្លាមៗ។
ចំណុចសំខាន់
- ទី១ ស្រ្តីដែលធ្លាប់ជួបគ្រោះថ្នាក់សរសៃឈាមខួរក្បាល មានដុំសាច់ មានជំងឺថ្លើម ឬមានសម្ពាធឈាមខ្ពស់ដែលមិនបានព្យាបាល
- ទី២ ស្រ្តីបំបៅកូនដោយទឹកដោះ
- ទី៣ ប្រសិនបើដល់ថ្ងៃមករដូវ ឬលើសរយៈពេល៧២ម៉ោងក្រោយរួមភេទ
និងទី៤ គឺស្រ្តីដែលមានជំងឺជំងឺរលាកអាងត្រគាក។
អត្ថបទគួរអាន៖
- លេបទឹកកាមអ្នកផ្ទុកមេរោគអេដស៍ អាចឆ្លងអេដស៍ដែរអត់?
- អាថ៌កំបាំងកន្លែងសម្ងាត់ ស្រីៗខ្លួនឯងភាគច្រើនអត់ដឹង
- ស្ត្រីចៀសមិនផុតពីការផ្លាស់ប្ដូរទ្វារមាស ៤ យ៉ាងនេះ ក្រោយសម្រាលកូនរួច
- ជំងឺកាមរោគទាំង៤នេះ ចេញរោគសញ្ញាតិចតួច ឬគ្មានរោគសញ្ញា
- អ្វីទៅជាជំងឺស្វាយ? មានរោគសញ្ញាម៉េចខ្លះ ហើយធ្ងន់ធ្ងរប៉ុនណា?
- ប្រដាប់តេស្តមេរោគអេដស៍ដោយខ្លួនឯង មានលក់ជាផ្លូវការនៅថៃ
- មានរោគសញ្ញាទាំង ១០ នេះ កុំអែរអង់ឆាប់ទៅរកគ្រូពេទ្យភ្លាម!