ជាទូទៅ មនុស្សប្រុសពេលរួមភេទដល់ចំណុចកំពូលតែងបញ្ចេញទឹកកាម ចុះប្រសិនបើពេលដល់ចំណុចកំពូលមិនបញ្ចេញទឹកកាមវិញតើយ៉ាងណាដែរ? តើនេះមកពីមនុស្សប្រុសយើងអស់ទឹកកាម ឬយ៉ាងណា?
នៅពេលប្រុសៗយើងរួមភេទដល់ចំណុចកំពូលហើយមិនចេញទឹកកាម គឺមិនមានបង្កជាបញ្ហាសុខភាពអ្វីទេ ប៉ុន្តែអាចនឹងប៉ះពាល់ដល់អ្នកដែលចង់មានកូនដែរ។ បញ្ហានេះអាចបង្កដោយមូលហេតុមួយចំនួន។ សម្រាប់ប្រុសៗដែលរួមភេទច្រើនដងក្នុងមួយថ្ងៃក៏អាចជួបបញ្ហាមិនចេញទឹកកាមពេលដល់ចំណុចកំពូលដែរ។ ត្រង់ចំណុចនេះចង់មានន័យថាគឺប្រុសៗយើងទុកចន្លោះរយៈពេលពីដំណាក់កាលរួមភេទពីមួយទៅមួយមានរយៈពេលខ្លីពេក ដែលធ្វើឲ្យរាងកាយមិនអាចត្រឡប់ទៅរកភាពដើមទាន់ពេល។ មួយវិញទៀតការដល់ចំណុចកំពូលច្រើនដងអំឡុងពេលរួមភេទក៏អាចបង្កបញ្ហាមិនចេញទឹកកាមនេះបានដែរ។ ប៉ុន្តែនេះមិនមែនជារឿងគួរព្រួយបារម្ភទេ ព្រោះក្នុងរយៈពេល១-២ថ្ងៃ រាងកាយនឹងផលិតទឹកកាមឡើងវិញ។
មូលហេតុមួយទៀត គឺបណ្ដាលមកពីស្ថានភាពវេជ្ជសាស្ត្រមួយចំនួន ជាពិសេសបុរសដែលមានវ័យចំណាស់។ បុរសដែលបានវះកាត់មហារីកក្រពេញប្រូស្តាត ឬក្រពេញប្រូស្តាតរីកធំ តែងជួបប្រទះបញ្ហាដល់ចំណុចកំពូល និងមិនបញ្ចេញទឹកកាម។ បញ្ហានេះក៏អាចកើតមានដូចគ្នាទៅលើបុរសដែលវះកាត់ប្លោកនោមចេញផងដែរ។
ក្រៅពីមូលហេតុខាងលើ បញ្ហានេះក៏អាចបណ្ដាលមកពីជំងឺលើសសម្ពាធឈាម ការខូចខាតសរសៃប្រសាទដោយសារជំងឺទឹកនោមផ្អែម របួសឆ្អឹងខ្នង កង្វះអ័រម៉ូនតេស្តូស្តេរ៉ូន ការវះកាត់ព្យាបាលមហារីកពងស្វាស និងការព្យាបាលដោយវិទ្យុសកម្មជាដើម។
យ៉ាងណាមិញ ក្នុងករណីមួយចំនួន បុរសអាចនឹងមានបញ្ហាផ្លូវទឹកនោមទៅវិញទេដែលនាំឲ្យមានបញ្ហាបញ្ចេញទឹកកាម ជំងឺនេះធ្វើឲ្យទឹកកាមបញ្ចេញចូលក្នុងប្លោកនោម (Retrograde ejaculation) ដែលទឹកកាមទាំងនេះ នឹងត្រូវបញ្ចេញពីរាងកាយមកវិញនៅពេលនោម។
បុរសដែលមានបញ្ហាដល់ចំណុចកំពូល និងមិនបញ្ចេញទឹកកាមអាចមានការពិបាកក្នុងការមានកូន ប៉ុន្តែពួកគេនៅតែមានឱកាសបង្កកំណើតបានដដែល ហើយចំពោះបុរសដែលមិនទាន់ចង់មានកូន យកល្អគួរតែប្រើស្រោមអនាម័យបើទោះជាពេលខ្លះខ្លួនជួបបញ្ហាមិនចេញទឹកកាមនេះក្ដី។ ប្រសិនជាគ្នាយើងណាដែលមានបញ្ហានេះហើយមិនដឹងមូលហេតុ គួរទៅពិគ្រោះជាមួយគ្រូពេទ្យដើម្បីធ្វើរោគវិនិច្ឆ័យរកមូលហេតុពិតប្រាកដ។
អត្ថបទគួរអាន៖
- តំបន់ស្រើបស្រាលលើដងខ្លួនស្រីៗ ៥កន្លែង គូស្នេហ៍គួរស្វែងយល់
- សកម្មភាពផ្លូវភេទប្រថុយប្រថានមួយចំនួន បង្កហានិភ័យខ្ពស់ឆ្លងកាមរោគ
- លើសទម្ងន់ អាចនាំឲ្យចំណង់ផ្លូវភេទថយចុះ?
- នៅសុខៗថយចុះចំណង់ផ្លូវភេទ អាចមកពីមូលហេតុទាំងនេះ
- អាហារ៥យ៉ាង ជួយប្រុសៗទប់ទល់បានយូរ និងបង្កើនចំណង់ផ្លូវភេទ
- លេបទឹកកាមមានអ្វីកើតឡើង ប៉ះពាល់សុខភាពដែរ ឬទេ?
[embed-health-tool-ovulation]