សុខភាពផ្លូវភេទក៏ដើរតួនាទីយ៉ាងសំខាន់នៅក្នុងសុខុមាលភាពរាងកាយ និងអារម្មណ៍របស់យើងដូចគ្នា។ ពិតណាស់ អាហារមួយចំនួនអាចជួយជំរុញសកម្មភាពផ្លូវភេទ និងជួយឲ្យឆាប់មានកូន។ ដូច្នេះហើយ សម្រាប់ប្រុសៗដែលចង់ទប់ទល់នឹងប្រតិបត្តិការលើគ្រែបានយូរ ក៏ដូចជាបង្កើនចំណង់ផ្លូវភេទ គួរសាកល្បងញ៉ាំអាហារប៉ុន្មានមុខនេះ។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!
១. អ័យស្ទ័រ
អ័យស្ទ័រជាប្រភេទអាហារដែលសម្បូរទៅដោយស័ង្កសី ដែលអាចជួយបង្កើនលំហូរឈាមទៅកាន់សរីរាង្គផ្លូវភេទ ព្រមទាំងអាចគ្រប់គ្រងអ័រម៉ូន testosteroneបានយ៉ាងប្រសើរ។ យ៉ាងណាមិញ ប្រសិនបើយើងខ្វះស័ង្កសី វាអាចជះឥទ្ធិពលអវិជ្ជមានលើសេរ៉ូម testosterone ក៏ដូចជារារាំងការបង្កើតមេជីវិតឈ្មោល។ ដូច្នេះហើយ គ្នាយើងគប្បីបញ្ចូលអ័យស្ទ័រទៅក្នុងរបបអាហារ ដើម្បីបំពេញជាតិស័ង្កសីដែលរាងកាយត្រូវការជាចាំបាច់។ អាហារដទៃទៀតដែលមានជាតិស័ង្កសី រួមមានបង្កង ក្ដាម និងសាច់ក្រហម។
២. ត្រីសាល់ម៉ុន
ត្រីសាល់ម៉ុន និងត្រីដទៃទៀតដែលមានសាច់ពណ៌ផ្កាឈូក ដូចជាត្រីសាឌីន និងត្រីធូណា សុទ្ធតែមានផ្ទុកអាស៊ីដខ្លាញ់អូមេហ្គា៣ខ្ពស់ ដែលមានអត្ថប្រយោជន៍ក្នុងការជួយជំរុញលំហូរឈាម ព្រមទាំងការពារការបង្កើតកំណក នៅក្នុងសរសៃឈាមផងដែរ។ បន្ថែមពីនេះ អាស៊ីដអូមេហ្គា៣ មានសក្ដានុពលក្នុងការកាត់បន្ថយហានិភ័យនៃជំងឺសរសៃឈាមបេះដូង និងបរិមាណខ្លាញ់ទ្រីគ្លីសេរីត នៅក្នុងឈាម។ ជាមួយនឹងការពង្រឹងប្រព័ន្ធឈាមរត់ ហានិភ័យនៃការកើតជំងឺជាក់លាក់មួយចំនួន ដែលអាចប៉ះពាល់ដល់មុខងារផ្លូវភេទក៏ត្រូវបានកាត់បន្ថយ។ ក្រៅពីអាស៊ីដខ្លាញ់អូមេហ្គា៣ ប្រុសៗយើងក៏អាចបង្កើនថាមពលនៅពេលប្រតិបត្តិការលើគ្រែ ដោយញ៉ាំពពួកត្រីដែលសម្បូរប្រូតេអ៊ីន ជាតិដែក ស័ង្កសី វីតាមីនB12 និងវីតាមីនC។
៣. ផ្លែឈើ
ការញ៉ាំផ្លែឈើឲ្យបានច្រើនអាចកាត់បន្ថយហានិភ័យនៃបញ្ហាលិង្គមិនឡើងរឹងបានចំនួន១៤% ពីព្រោះតែពពួកផ្លែឈើដូចជាផ្លែប៊ឺរី ទំពាំងបាយជូរ ប៉ោម និងផ្លែក្រូច សម្បូរទៅដោយសារជាតិFlavonoidខ្ពស់។ ចំណែកឯផ្លែឪឡឹកក៏អាចជួយឲ្យលិង្គឆាប់ឡើងរឹង និងបង្កើនចំណង់ផ្លូវភេទ ដោយសារតែវាផ្ទុកសារធាតុcitrulline ដែលបញ្ចេញអាស៊ីដអាមីណូនៅក្នុងរាងកាយ។ រីឯឆៃថាវក្រហម មានបរិមាណសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម វីតាមីន និងនីត្រាតខ្ពស់ ដែលជួយបង្កើនសមត្ថភាពផ្លូវភេទ។
៤. សាច់
ជាមួយគ្នានេះដែរ សាច់សម្បូរទៅដោយជាតិប្រូតេអ៊ីន ព្រមទាំងអាស៊ីដអាមីណូ។ សាច់ភាគច្រើន ដូចជាសាច់គោ សាច់ជ្រូក និងសាច់មាន់មានសារធាតុចិញ្ចឹមដូចជាស័ង្កសី carnitine និងarginine ដែលជួយឲ្យលំហូរឈាមប្រសើរឡើង។ ដូចគ្នានេះដែរ សារធាតុ Arginineក៏អាចជួយដោះស្រាយបញ្ហាលិង្គមិនឡើងរឹងកម្រិតស្រាលទៅមធ្យមផងដែរ។
៥. គ្រាប់ធញ្ញជាតិ
ពពួកគ្រាប់ពូជ និងគ្រាប់ធញ្ញជាតិដូចជាអាល់ម៉ុន គ្រាប់ស្វាយចន្ទី សណ្ដែកដី សុទ្ធតែមានជាតិស័ង្កសី និង arginineខ្ពស់ ដែលអាចជួយពង្រឹងគុណភាពមេជីវិតឈ្មោល និងជួយបង្កើនសមត្ថភាពក្នុងការមានកូនបានយ៉ាងអស្ចារ្យ។
អត្ថបទគួរអាន៖
- អាថ៌កំបាំងកន្លែងសម្ងាត់ ស្រីៗខ្លួនឯងភាគច្រើនអត់ដឹង
- ស្ត្រីចៀសមិនផុតពីការផ្លាស់ប្ដូរទ្វារមាស ៤ យ៉ាងនេះ ក្រោយសម្រាលកូនរួច
- ស្រីៗសម្អាតកន្លែងសម្ងាត់ជារឿងសំខាន់ តែបើសម្អាតដោយវិធីនេះនឹងគ្រោះធំមិនខាន
- ស្រីៗគួរដឹង នេះជាមូលហេតុនិងរោគសញ្ញារលាកទ្វារមាសដោយបាក់តេរី
- ស្រីៗបាត់បង់បាត់តេរីល្អក្នុងទ្វារមាស ងាយឆ្លងរោគ ធ្លាក់ស មកមូលហេតុទាំងនេះ
- ស្រុតស្បូនមកពីមូលហេតុអី? មានសញ្ញាម៉េចខ្លះ?
- ម៉េចបានស្រីៗមានបញ្ហារលុងប្រដាប់ភេទ?
[embed-health-tool-ovulation]