ទឹកឃ្មុំក៏មានចំណែកជំនួយដល់សុខភាពផ្លូវភេទបុរសដែរ
ទឹកឃ្មុំត្រូវបានគេចាត់ទុកជាឱសថធម្មជាតិ ជួយព្យាបាលជំងឺច្រើនមុខ ជំនួយដល់សុខភាពរាងកាយ មិនតែប៉ុណ្ណោះក៏មានចំណែកជួយដល់សុខភាពផ្លូវភេទបុរសផងដែរ។ តាមការសិក្សាបានបង្ហាញថា ទឹកឃ្មុំអាចផ្ដល់អត្ថប្រយោជន៍៤យ៉ាងសំខាន់ៗដល់សុខភាពផ្លូវភេទបុរស ដូចជា៖

១.បង្កើនថាមពលផ្លូវភេទ
ទឹកឃ្មុំផ្ដល់អត្ថប្រយោជន៍ចំពោះរាងកាយ ជំនួយដល់ប្រព័ន្ធរំលាយអាហារ ជំនួយឆ្អឹង បង្កើនម៉ាសសាច់ដុំ ប្រឆាំងអុកស៊ីតកម្ម ប្រឆាំងមហារីក ការពារពីការគាំងបេះដូង មិនតែប៉ុណ្ណោះក៏ជួយ បង្កើនថាមពលផ្លូវភេទឲ្យខ្លាំងរឹងមាំ។ ព្រោះនៅក្នុងទឹកឃ្មុំសម្បូរសារជាតិចិញ្ចឹមច្រើន មានពពួកវីតាមីនB ជាតិរ៉ែ និង ប្រូតេអ៊ីន។ ដូច្នេះបុរសៗបើចង់បានសុខភាពផ្លូវភេទរឹងមាំ អាចសាកល្បងញ៉ាំទឹកឃ្មុំ យ៉ាងហោចមួយស្លាបព្រារកាហ្វេរាល់ថ្ងៃ ជាមួយទឹកក្ដៅឧណ្ហៗ ឬទឹកតែ ដើម្បីជំនួយថាមពលផ្លូវភេទ។
២.ជំនួយសរសៃឈាម
ទឹកឃ្មុំមានរសជាតិផ្អែមពីធម្មជាតិ ក៏សម្បូរទៅដោយ វីតាមីន B និង Nitric oxide ដែលសារធាតុទាំងនេះមានមុខងារជំនួយដល់ចរន្ដឈាមក្នុងរាងកាយទាំងមូល បូករួមទាំងចរន្ដឈាមក្នុងប្រព័ន្ធបន្ដពូជ។ កាលណាចរន្ដឈាមដំណើរការល្អ ក្នុងនោះក៏ជួយធ្វើសុខភាពផ្លូវភេទ ដំណើរការល្អប្រសើរដូចគ្នា។ អត្ថប្រយោជន៍នេះ មិនត្រឹមតែល្អសម្រាប់សុខភាពផ្លូវភេទបុរសនោះទេ តែក៏ល្អសម្រាប់ស្ដ្រីផងដែរ។
៣.ជំនួយអ័រម៉ូនតេស្ដូស្ដេរ៉ូន
ទឹកឃ្មុំក៏មានចំណែកជួយបង្កើនដល់ការផលិតអ័រម៉ូន តេស្ដូស្ដេរ៉ូន ដែលជាអ័រម៉ូនក្នុងប្រព័ន្ធបន្ដពូជរបស់បុរស ហើយក៏ជាអ័រម៉ូនសំខាន់ខ្លាំងផងដែរ។ អ័រម៉ូនតេស្ដូស្ដេរ៉ូន អាចជួយឲ្យបុរស មានចំណង់ផ្លូវភេទ លិង្គរឹងមាំ និង ជួយឲ្យរួមភេទទៅដល់គោលដៅ ដូច្នេះអ័រម៉ូននេះសំខាន់ខ្លាំងណាស់សម្រាប់សុខភាពផ្លូវភេទបុរស។ ការសិក្សាបានបង្ហាញថា គ្រាន់តែបង្កើតទម្លាប់ញ៉ាំទឹកឃ្មុំ ជាមួយទឹកក្ដៅឧណ្ហៗរាល់ពេលព្រឹកមួយកែវ មុនពេលញ៉ាំអាហារ ក៏ជួយដល់សុខ ប្រព័ន្ធរំលាយអាហារ និង ជួយបង្កើនការផលិតអ័រម៉ូនសំខាន់នេះផងដែរ។
៤.បង្កើនអារម្មណ៍ស្រស់ស្រាយ
អ្នកមានបញ្ហាស្ដ្រេស គិតច្រើន សម្ពាធផ្លូវចិត្ដ ឬប្រឈមជំងឺបាក់ទឹកចិត្ដ ក៏ជាមូលហេតុអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពផ្លូវភេទ ដូចជាការបាត់បង់ចំណង់ផ្លូវភេទជាដើម។ ដូច្នេះទឹកឃ្មុំអាចជួយសម្រួលដល់ផ្លូវអារម្មណ៍ ធ្វើឲ្យអារម្មណ៍ស្រស់ស្រាយ និង ពង្រឹងស្មារតីល្អប្រសើរបាន។

អត្ថបទគួរអាន៖
- អាថ៌កំបាំងកន្លែងសម្ងាត់ ស្រីៗខ្លួនឯងភាគច្រើនអត់ដឹង
- ស្ត្រីចៀសមិនផុតពីការផ្លាស់ប្ដូរទ្វារមាស ៤ យ៉ាងនេះ ក្រោយសម្រាលកូនរួច
- ស្រីៗសម្អាតកន្លែងសម្ងាត់ជារឿងសំខាន់ តែបើសម្អាតដោយវិធីនេះនឹងគ្រោះធំមិនខាន
- ស្រីៗគួរដឹង នេះជាមូលហេតុនិងរោគសញ្ញារលាកទ្វារមាសដោយបាក់តេរី
- ស្រីៗបាត់បង់បាត់តេរីល្អក្នុងទ្វារមាស ងាយឆ្លងរោគ ធ្លាក់ស មកមូលហេតុទាំងនេះ
- ស្រុតស្បូនមកពីមូលហេតុអី? មានសញ្ញាម៉េចខ្លះ?
- ម៉េចបានស្រីៗមានបញ្ហារលុងប្រដាប់ភេទ?