backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក

ទឹកឃ្មុំក៏មានចំណែកជំនួយដល់សុខភាពផ្លូវភេទបុរសដែរ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ អឿ អ៊ុយ · កែ Apr 10, 2023

ទឹកឃ្មុំក៏មានចំណែកជំនួយដល់សុខភាពផ្លូវភេទបុរសដែរ

ទឹកឃ្មុំត្រូវបានគេចាត់ទុកជាឱសថធម្មជាតិ ជួយព្យាបាលជំងឺច្រើនមុខ ជំនួយដល់សុខភាពរាងកាយ មិនតែប៉ុណ្ណោះក៏មានចំណែកជួយដល់សុខភាពផ្លូវភេទបុរសផងដែរ។ តាមការសិក្សាបានបង្ហាញថា ទឹកឃ្មុំអាចផ្ដល់អត្ថប្រយោជន៍៤យ៉ាងសំខាន់ៗដល់សុខភាពផ្លូវភេទបុរស ដូចជា៖

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

១.បង្កើនថាមពលផ្លូវភេទ

ទឹកឃ្មុំផ្ដល់អត្ថប្រយោជន៍ចំពោះរាងកាយ ជំនួយដល់ប្រព័ន្ធរំលាយអាហារ ជំនួយឆ្អឹង បង្កើនម៉ាសសាច់ដុំ ប្រឆាំងអុកស៊ីតកម្ម ប្រឆាំងមហារីក ការពារពីការគាំងបេះដូង មិនតែប៉ុណ្ណោះក៏ជួយ បង្កើនថាមពលផ្លូវភេទឲ្យខ្លាំងរឹងមាំ។ ព្រោះនៅក្នុងទឹកឃ្មុំសម្បូរសារជាតិចិញ្ចឹមច្រើន មានពពួកវីតាមីនB ជាតិរ៉ែ និង ប្រូតេអ៊ីន។ ដូច្នេះបុរសៗបើចង់បានសុខភាពផ្លូវភេទរឹងមាំ អាចសាកល្បងញ៉ាំទឹកឃ្មុំ យ៉ាងហោចមួយស្លាបព្រារកាហ្វេរាល់ថ្ងៃ ជាមួយទឹកក្ដៅឧណ្ហៗ ឬទឹកតែ ដើម្បីជំនួយថាមពលផ្លូវភេទ។

២.ជំនួយសរសៃឈាម

ទឹកឃ្មុំមានរសជាតិផ្អែមពីធម្មជាតិ ក៏សម្បូរទៅដោយ វីតាមីន B និង Nitric oxide ដែលសារធាតុទាំងនេះមានមុខងារជំនួយដល់ចរន្ដឈាមក្នុងរាងកាយទាំងមូល បូករួមទាំងចរន្ដឈាមក្នុងប្រព័ន្ធ​បន្ដ​ពូជ។ កាលណាចរន្ដឈាមដំណើរការល្អ ក្នុងនោះក៏ជួយធ្វើសុខភាពផ្លូវភេទ ដំណើរការល្អប្រសើរដូចគ្នា។ អត្ថប្រយោជន៍នេះ មិនត្រឹមតែល្អសម្រាប់សុខភាពផ្លូវភេទបុរសនោះទេ តែក៏ល្អសម្រាប់ស្ដ្រីផងដែរ។

៣.ជំនួយអ័រម៉ូនតេស្ដូស្ដេរ៉ូន

ទឹកឃ្មុំក៏មានចំណែកជួយបង្កើនដល់ការផលិតអ័រម៉ូន តេស្ដូស្ដេរ៉ូន ដែលជាអ័រម៉ូនក្នុងប្រព័ន្ធបន្ដពូជរបស់បុរស ហើយក៏ជាអ័រម៉ូនសំខាន់ខ្លាំងផងដែរ។ អ័រម៉ូនតេស្ដូស្ដេរ៉ូន អាចជួយឲ្យបុរស មានចំណង់ផ្លូវភេទ លិង្គរឹងមាំ និង ជួយឲ្យរួមភេទទៅដល់គោលដៅ ដូច្នេះអ័រម៉ូននេះសំខាន់ខ្លាំងណាស់សម្រាប់សុខភាពផ្លូវភេទបុរស។ ការសិក្សាបានបង្ហាញថា គ្រាន់តែបង្កើតទម្លាប់ញ៉ាំទឹកឃ្មុំ ជាមួយទឹកក្ដៅឧណ្ហៗរាល់ពេលព្រឹកមួយកែវ មុនពេលញ៉ាំអាហារ ក៏ជួយដល់សុខ ប្រព័ន្ធរំលាយអាហារ និង ជួយបង្កើនការផលិតអ័រម៉ូនសំខាន់នេះផងដែរ។

៤.បង្កើនអារម្មណ៍ស្រស់ស្រាយ

អ្នកមានបញ្ហាស្ដ្រេស គិតច្រើន សម្ពាធផ្លូវចិត្ដ ឬប្រឈមជំងឺបាក់ទឹកចិត្ដ ក៏ជាមូលហេតុអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពផ្លូវភេទ ដូចជាការបាត់បង់ចំណង់ផ្លូវភេទជាដើម។ ដូច្នេះទឹកឃ្មុំអាចជួយសម្រួលដល់ផ្លូវអារម្មណ៍ ធ្វើឲ្យអារម្មណ៍ស្រស់ស្រាយ និង ពង្រឹងស្មារតីល្អប្រសើរបាន។

ញ៉ាំទឹកឃ្មុំ

អត្ថបទគួរអាន៖

  • អាថ៌កំបាំង​កន្លែង​សម្ងាត់ ស្រីៗ​ខ្លួន​ឯង​​ភាគ​ច្រើន​អត់​ដឹង
  • ស្ត្រីចៀសមិនផុតពីការផ្លាស់ប្ដូរទ្វារមាស ៤ យ៉ាងនេះ ក្រោយសម្រាលកូនរួច
  • ស្រីៗ​សម្អាតកន្លែងសម្ងាត់ជារឿងសំខាន់ តែ​បើសម្អាតដោយវិធីនេះនឹង​គ្រោះធំមិនខាន
  • ស្រីៗគួរដឹង នេះជាមូល​ហេតុនិង​រោគសញ្ញារលាកទ្វារមាសដោយបាក់តេរី​
  • ស្រីៗបាត់បង់បាត់តេរីល្អក្នុងទ្វារមាស ងាយឆ្លងរោគ ធ្លាក់ស មកមូលហេតុទាំងនេះ
  • ស្រុតស្បូនមកពីមូលហេតុអី? មានសញ្ញាម៉េចខ្លះ?
  • ម៉េច​បាន​ស្រីៗ​មាន​បញ្ហា​រលុង​ប្រដាប់​ភេទ?
  • បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ អឿ អ៊ុយ · កែ Apr 10, 2023

    ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
    ad iconផ្សព្វផ្សាយពាណិជ្ជកម្ម