ការរួមភេទ ដើរតួនាទីយ៉ាងសំខាន់ក្នុងការថែទាំសុខុមាលភាពទូទៅ ប៉ុន្តែនៅពេលដែលយើងឈប់រួមភេទ ឬខានរួមភេទរយៈពេលយូរ នោះអាចធ្វើឲ្យរាងកាយ និងផ្លូវចិត្ត ជាពិសេសគឺសុខភាពផ្លូវភេទតែម្តង និងការប្រឈមនឹងផលប៉ះពាល់មួយចំនួន។
តើមានអ្វីកើតឡើងនៅពេលដែលយើងឈប់រួមភេទ?
ជាក់ស្តែង មានផលប៉ះពាល់ចំនួន៥ ដែលអាចកើតឡើងនៅពេលដែលយើងមិនបានរួមភេទរយៈពេលយូរ។ ផលប៉ះពាល់ទាំងនោះរួមមាន៖
១. ចំណង់ផ្លូវភេទថយចុះ
ការរួមភេទជាទៀងទាត់ អាចជួយរក្សាចំណង់ផ្លូវភេទរបស់យើងបានល្អ។ យ៉ាងណាមិញ នៅពេលដែលយើងខានរួមភេទរយៈពេលយូរ នោះចំណង់ផ្លូវភេទក៏ធ្លាក់ចុះ ព្រមទាំងធ្វើឲ្យយើងពិបាកដាស់អារម្មណ៍ ឬពិបាកទទួលអារម្មណ៍ស្រើបស្រាល។
២. លិង្គមិនឡើងរឹង និងមានអាការៈថប់បារម្ភអំឡុងពេលប្រតិបត្តិការលើគ្រែ
ចំពោះបុរស នៅពេលដែលអសកម្មភាពផ្លូវភេទរយៈពេលយូរ គឺអាចបង្កើនហានិភ័យនៃបញ្ហាលិង្គមិនឡើងរឹង។ កង្វះការរំញោចផ្លូវភេទជាទៀងទាត់ អាចប៉ះពាល់ដល់លំហូរឈាមទៅកាន់លិង្គ និងសមត្ថភាពក្នុងការធ្វើឲ្យលិង្គឡើងរឹងបានយូរ។ បន្ថែមពីនេះ ប្រុសៗក៏អាចមានបញ្ហាថប់បារម្ភអំឡុងពេលប្រតិបត្តិការផងដែរ។
៣. ស្ងួតទ្វារមាស និងឈឺចាប់នៅពេលរួមភេទ
ចំណែកស្រីៗវិញ អាចជួបប្រទះនូវបញ្ហាស្ងួតទ្វារមាសនៅពេលដែលខានរួមភេទយូរ។ ពិតណាស់ ការរួមភេទជាប្រចាំ អាចជួយបង្កើតការផលិតជាតិរម្អិលធម្មជាតិ ដែលមានប្រសិទ្ធិភាពក្នុងការកាត់បន្ថយអារម្មណ៍ឈឺចាប់នៅពេលស៊កបញ្ចូល និងជួយឲ្យស្រីៗមានអារម្មណ៍សុខស្រួល។
[embed-health-tool-ovulation]
៤. សាច់ដុំអាងត្រគាកចុះខ្សោយ
ទន្ទឹមនឹងនេះដែរ ការរួមភេទជាទៀងទាត់ អាចជួយពង្រឹងសាច់ដុំអាងត្រគាកបានល្អ។ សាច់ដុំទាំងនេះ ដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាការគ្រប់គ្រងប្លោកនោម ទ្រទ្រង់សរីរាង្គអាងត្រគាក និងបង្កើនអារម្មណ៍សុខស្រួលអំឡុងពេលរួមភេទ។ ប៉ុន្តែ ប្រសិនបើយើងខានរួមភេទយូរពេក នោះសាច់ដុំអាងត្រគាកក៏ចុះខ្សោយ ព្រមទាំងបង្កើនហានិភ័យនៃការលេចនោមដោយមិនដឹងខ្លួន។
៥. បញ្ហាផ្លូវអារម្មណ៍ និងទំនាក់ទំនង
ភាពស្និទ្ធស្នាលនៃការរួមភេទ មានសារៈសំខាន់ណាស់ក្នុងការរក្សាទំនាក់ទំនងផ្លូវអារម្មណ៍ និងមនោសញ្ចេតនារវាងគូស្នេហ៍។ ផ្ទុយទៅវិញ ប្រសិនបើយើងខានរួមភេទយូរ នោះអាចបណ្តាលឲ្យយើងមានអារម្មណ៍មិនពេញចិត្ត ឬអន់ចិត្តចំពោះដៃគូជាក់លាក់មិនខាន។ ជាងនេះទៅទៀត អសកម្មភាពផ្លូវភេទក៏អាចប៉ះពាល់ដល់ទំនាក់ទំនង និងបង្កជាជម្លោះរវាងដៃគូថែមទៀតផង។
ចំណុចសំខាន់
- ចំណង់ផ្លូវភេទថយចុះ
- លិង្គមិនឡើងរឹង និងមានអាការៈថប់បារម្ភអំឡុងពេលប្រតិបត្តិការលើគ្រែ
- ស្ងួតទ្វារមាស និងឈឺចាប់នៅពេលរួមភេទ
- សាច់ដុំអាងត្រគាកចុះខ្សោយ
- បញ្ហាផ្លូវអារម្មណ៍ និងទំនាក់ទំនង។
អត្ថបទគួរអាន៖
- អាថ៌កំបាំងកន្លែងសម្ងាត់ ស្រីៗខ្លួនឯងភាគច្រើនអត់ដឹង
- ស្ត្រីចៀសមិនផុតពីការផ្លាស់ប្ដូរទ្វារមាស ៤ យ៉ាងនេះ ក្រោយសម្រាលកូនរួច
- ស្រីៗសម្អាតកន្លែងសម្ងាត់ជារឿងសំខាន់ តែបើសម្អាតដោយវិធីនេះនឹងគ្រោះធំមិនខាន
- ស្រីៗគួរដឹង នេះជាមូលហេតុនិងរោគសញ្ញារលាកទ្វារមាសដោយបាក់តេរី
- ស្រីៗបាត់បង់បាត់តេរីល្អក្នុងទ្វារមាស ងាយឆ្លងរោគ ធ្លាក់ស មកមូលហេតុទាំងនេះ
- ស្រុតស្បូនមកពីមូលហេតុអី? មានសញ្ញាម៉េចខ្លះ?
- ម៉េចបានស្រីៗមានបញ្ហារលុងប្រដាប់ភេទ?