backup og meta

ធ្លាប់សកម្ម​រឿង​ផ្លូវ​ភេទ ដល់​ឈប់​វិញ អាចប្រឈមរឿងអាក្រក់ៗទាំងនេះ

ធ្លាប់សកម្ម​រឿង​ផ្លូវ​ភេទ ដល់​ឈប់​វិញ អាចប្រឈមរឿងអាក្រក់ៗទាំងនេះ

កត្តាអារម្មណ៍មួយចំនួន ច្បាស់ជាធ្វើឲ្យគ្នាយើងលែងចង់រួមភេទ និយាយរួមឈប់តែម្តង ដោយសារបែកបាក់ស្នេហា បញ្ហាសុខភាព កត្តារស់នៅប្រចាំថ្ងៃ និងការងារជាដើម។

ប៉ុន្តែតិចថា “Hello គ្រូពេទ្យ” មិនបានដាស់តឿន ឈប់រួមភេទ នឹងធ្វើឲ្យរាងកាយ សុខភាព ប្រឈមបញ្ហាអាក្រក់ៗនឹកស្មានមិនដល់។

១- អ័រម៉ូនអង់ដូហ្វីនថយចុះ

អារម្មណ៍ស្រើបស្រាលឈានដល់ចំណុចកំពូល ធ្វើឲ្យអ័រម៉ូន​អង់ដូហ្វីន (endorphin) បញ្ចេញក្នុងរាងកាយ នាំឲ្យយើងមានអារម្មណ៍ល្អ រីករាយ និងសុខស្រួល។ ឈប់រួមភេទ ប្រៀបដូចឈប់ហាត់ប្រាណយកសាច់ដុំ ហើយចង់ខ្លាំងដូចមុន ទាល់តែចាប់ផ្តើមពីចំណុចដំបូងឡើងវិញ។

[embed-health-tool-heart-rate]

២- ស្រ្តេស

ការសិក្សាមួយនៅបរទេស បានកត់សម្គាល់លើក្រុមនិស្សិតស្រី និងសកម្មភាពផ្លូវភេទ មុនពេលប្រឡង ថា ស្រីៗរួមភេទតិចតួចមានសម្ពាធ ឬស្រ្តេសច្រើនជាង មួយក្រុមទៀតដែលរួមភេទច្រើន។ ការពិតណាស់ ស្រ្តេសមានវិធីផ្សេងទៀត ដើម្បីកាត់បន្ថយ ប៉ុន្តែទំនាក់ទំនងរវាងការរួមភេទ ធ្វើឲ្យកាត់ស្រ្តេសខ្លាំង។

អត្ថបទគួរអាន៖

៣- ភាពស្កប់ស្កល់ក្តីស្រលាញ់ថយចុះ

ការរួមភេទជាចំណុចសំខាន់សម្រាប់គូស្នេហ៍។ ពេលទាំងសងខាងលែងមានសកម្មភាពផ្លូវភេទជាមួយគ្នា ភាពស្កប់ស្កល់ និងក្តីស្រលាញ់ អាចថយចុះដែរ។ វាបណ្តាលមកពីអ័រម៉ូន អុកស៊ីតូស៊ីន ដែលជាអ័រម៉ូនស្នេហា ហើយវាបញ្ចេញនៅពេលយើងដល់ចំណុចកំពូល ធ្វើឲ្យមានទំនុកចិត្ត និងជឿជាក់លើដៃគូ។

រួមភេទ

៤- គិតមិនល្អលើខ្លួនឯង និងបាត់បង់ភាពជឿជាក់

ទោះវាមិនធ្វើឲ្យអ្នកមានវិបត្តិផ្លូវកាយ តែប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការគិត និងភាពជឿជាក់ចំពោះខ្លួនឯង។ ធ្វើឲ្យមានអារម្មណ៍ធុញថប់ ប៉ះពាល់ទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួន។

ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកសួត ចុចទីនេះ!

៥- អសមត្ថភាពផ្លូវភេទ

អសមត្ថភាពផ្លូវភេទ អាចបណ្តាលមកពីកត្តាឈប់រួមភេទយូរ។ ករណីនេះកើតឡើងលើប្រុសៗ នាំឲ្យមានបញ្ហាផ្លូវភេទមួយចំនួនរាប់បញ្ចូលទាំងអាអូនតូចមិនឡើងរឹងជាដើម។

ប្រុសៗរួមភេទម្តងក្នុងមួយសប្តាហ៍ មានអត្រាកើតមានបញ្ហាលិង្គមិនឡើងរឹង ទាបជាងប្រុសៗមិនសូវរួមភេទ រហូត ៥០%។ អសមត្ថភាព អាចមកពីបញ្ហាស្នេហាជាមួយដៃគូ ធ្វើឲ្យប្រុសៗមិនសូវខ្វាយខ្វល់រឿងលើគ្រែ ព្រមទាំងមិនសូវជាចង់ទៅពាក់ព័ន្ធនឹងអ្នកដទៃទៀត។

ចំណុចសំខាន់

នៅពេល​ដែល​យើង​ធ្លាប់សកម្ម​រឿង​ផ្លូវ​ភេទ ប៉ុន្តែ​នៅ​សុខ​ៗ​បែរជា​​ឈប់​វិញ អាចប្រឈមរឿងអាក្រក់ៗទាំងនេះ
  • អ័រម៉ូន​អង់ដូហ្វីនថយ​ចុះ
  • ស្រ្តេស​
  • ភាព​ស្កប់ស្កល់​ក្តី​ស្រលាញ់​ថយ​ចុះ
  • គិត​មិន​ល្អ​លើ​ខ្លួន​ឯង និង​បាត់បង់​​ភាព​ជឿជាក់
  • អសមត្ថភាព​ផ្លូវ​ភេទ​

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

What Happens to Your Body When You Stop Having Sex: Pros and Cons

https://flo.health/menstrual-cycle/sex/sexual-health/what-happens-when-you-stop-having-sex

How does celibacy affect your health?

https://www.medicalnewstoday.com/articles/326518

9 Ways Not Having Sex Messes With Your Health

https://www.prevention.com/sex/a20471530/7-things-that-happen-when-you-stop-having-sex/

What happens to your body when you’re not having sex

https://www.leicestermercury.co.uk/news/health/health-problems-lack-of-sex-1439061

What happens to your body when you stop having sex

https://nypost.com/2018/03/06/what-happens-to-your-body-when-you-stop-having-sex/

កំណែ​ប្រែបច្ចុប្បន្ន

29/04/2022

អត្ថបទ​ដោយ Chamnan Amrith

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

ទម្លាប់ល្អៗ ការពារសុខភាពផ្លូវភេទបុរសក្រោយពេលរួមភេទ

ចង់ឲ្យជីវិតផ្លូវភេទប្រសើរឡើង ទោះមានជំងឺរ៉ាំរ៉ៃ សាកតិចនិកទាំងនេះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Chamnan Amrith · កែ Apr 29, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម