ឲ្យតែមានបញ្ហាពេលរួមភេទ បន្ទោសខាងប្រុសរហូត ទាំងខាងស្រីមិនគិតថា យើងខ្លួនឯង ក៏មានកំហុសរឿងលើគ្រែ ធ្វើឲ្យខូចអារម្មណ៍ អស់ចំណង់ ដូចតែគ្នាហ្នឹង។ ស្រីៗគ្នាយើង ធ្លាប់ចាប់អារម្មណ៍កំហុសខ្លួនអត់? បើអត់ ចាំ “Hello គ្រូពេទ្យ” ប្រាប់ឲ្យដឹងច្បាស់ពេលនេះម៉ង់ទៅ។
១- មិនព្រមចាប់ផ្តើមមុន
ជាទូទៅ ស្រីៗភ័យខ្លាច អៀនខ្មាសច្រើន ខ្លាចដៃគូគិតថាខ្លួនចូលចិត្ត ឬចេះរឿងចឹងៗជាងប្រុសៗ។ ហេតុផលនេះ ស្រីៗតែងគេចវេសមិនព្រមចាប់ផ្តើមបើកប្រតិបត្តិការមុន។ ទោះជានៅបច្ចឹមប្រទេស គំនិតនេះ ត្រូវគេចាត់ទុកចាស់គំរឹលក៏ពិតមែន ប៉ុន្តែក្នុងសង្គមខ្មែរ ទស្សនៈនេះនៅតែបន្ត ពីមួយជំនាន់ទៅមួយជំនាន់ មិនសាបរលាបនោះឡើយ ក៏ជាមូលហេតុមួយ នាំឲ្យស្រីៗភាគច្រើន មិនអាចឈានទៅដល់ចំណុចកំពូលអំឡុងពេលរួមភេទ។
កាលពីអតីតកាល មានទ្រឹស្តីលើកឡើងថា ស្រីមិនសូវជាចាប់អារម្មណ៍រឿងលើគ្រែ ដូចជាប្រុសៗនោះទេ។ តាមពិតទៅ ស្រីៗចង់ដឹងចង់ស្គាល់រឿងនេះមិនអន់ជាងប្រុសប៉ុន្មានដែរ។ ហេតុនេះ ស្រីៗគ្នាយើង គួរបើកចិត្តឲ្យទូលាយ បង្ហាញភាពក្លាហាន ម្តងម្កាល សាកល្បងធ្វើជាចាប់ផ្តើមមុន ដើម្បីទទួលបានបទពិសោធន៍ថ្មីៗ និងភាពស្និតស្នាលកាន់តែខ្លាំងជាមួយដៃគូ។
២- បារម្ភលើរូបរាងសម្រស់ខ្លាំងពេក
បើរវល់តែដក់អារម្មណ៍ជាមួយរឿងស្អាត មិនស្អាត ធាត់ ស្គម ឬដៃគូថើបខ្លាំង ខ្លាចខូច Makeup ស្រីគ្នាយើង ក៏មិនអាចឈានដល់ចំណុចកំពូល ទទួលអារម្មណ៍ស្រណុកសុខស្រួលដូចគ្នា។ ព្យាយាមផ្តោតអារម្មណ៍ទៅតាមអ្វីកំពុងតែកើតឡើង បង្ហើរអារម្មណ៍ទៅតាមជំហាននីមួយៗ ជាមួយដៃគូ។ អ្នកឯកទេសបញ្ហារួមភេទនិយាយថា ការពិត ប្រុសៗមិនសូវគិតពីរឿងរាងកាយ ដូចដែលស្រីៗតែងតែខ្វល់ខ្វាយនោះទេ។ ហេតុនេះ បើគ្នាយើងពិតជាស្រលាញ់ ពេញចិត្តដៃគូយើងមែននោះ ក៏មិនគួរខ្វល់ខ្វាយអំពីរឿងអ្វីផ្សេងអំឡុងពេលកំពុងប្រតិបត្តិការដូចគ្នា។ មួយវិញទៀត ប្រុសៗភាគច្រើន ចាប់អារម្មណ៍ទៅលើដៃគូមានសុខភាពល្អ និងស្ថិតក្នុងវ័យបន្តពូជ។
គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
៣- គិតថាដៃគូមិនឲ្យតម្លៃការរួមភេទ
ខុសពីអ្វីដែលស្រីៗភាគច្រើនគិត ប្រុសៗមិនមែនគិតថាការរួមភេទគ្រាន់តែជារឿងសប្បាយមួយភ្លេតនោះទេ។ តាមពិតទៅ ប្រុសៗគិតថា រឿងលើគ្រែ មានសារសំខាន់ណាស់ដើម្បីធ្វើឲ្យជីវិតជាដៃគូ ឬប្តីប្រពន្ធកាន់តែមានសុភមង្គល។ ការស្រាវជ្រាវបានបង្ហាញថា ដៃគូមានទំនាក់ទំនងស្នេហាល្អ អាចទទួលបានបទពិសោធន៍ជីវិតផ្លូវភេទល្អប្រសើរ ទាំងស្រីៗ ទាំងប្រុសៗ។ ហេតុនេះ គប្បីបញ្ចប់គំនិតអវិជ្ជមានមួយនេះ ដែលអាចធ្វើឲ្យប៉ះពាល់អារម្មណ៍ផ្លូវភេទរបស់យើង។
អត្ថបទគួរអាន៖
- ចំណង់ផ្លូវភេទស្រីៗឡើងខ្ពស់ អាចមកពីមូលហេតុទាំងនេះ
- តើការរួមភេទអាចដុតកាឡូរីបានច្រើនដូចការហាត់ប្រាណដែរ ឬអត់?
- “រួមភេទតាមមាត់” មានគុណវិបត្តិ ក៏មានគុណសម្បត្តិដែរ
- អាថ៌កំបាំងទាំង ៦ ជួយជីវិតផ្លូវភេទកាន់តែប្រសើរ
- ប្រុសៗប្រយ័ត្នផង! មិនចង់អសមត្ថភាពផ្លូវភេទ កុំឲ្យកើតជំងឺនេះ
- កត្តាទាំង៣ បញ្ជាក់ថាគេងគ្រប់គ្រាន់ជួយជំរុញបង្កើនផ្លូវភេទ
៤- គិតថាប្រុសៗចង់រួមភេទគ្រប់ពេល
សំនួរនេះ បើទៅសួរអាក្អូនវ័យជំទង់ៗ ច្បាស់ណាស់ ពួកគេពិតជាចង់រួមភេទស្ទើរតែគ្រប់ពេល ប៉ុន្តែវាមិនដូចគ្នាទេសម្រាប់ប្រុសៗវ័យ មានគំនិតចាស់ទុំ។ បញ្ហាជីវិតប្រចាំថ្ងៃ សុទ្ធតែអាចធ្វើឲ្យប្រុសៗបាត់បង់អារម្មណ៍ផ្លូវភេទផងដែរ។ ហេតុនេះ ប្រសិនបើដៃគូយើងហាក់ មិនចាប់អារម្មណ៍លើយើងនៅពេលណាមួយ សូមកុំរើសដាក់ខ្លួនទាំងអស់អី ព្រោះអាចបណ្តាលមកពីសម្ពាធការងារ ឬកត្តាអ្វីផ្សេងទៀត។ ព្យាយាមគិតពីពេលដែលយើងបានបដិសេធគេ ដោយសារមូលហេតុអ្វី ព្រោះទាំងគេទាំងយើង ពេលបដិសេធមិនរួមភេទម្តងៗ មិនមែនមិនស្រលាញ់គ្នាទេ គ្រាន់តែអារម្មណ៍ពេលនេះ យើងឬដៃគូយើង មិនចង់រួមភេទប៉ុណ្ណោះ។
៥- ចូលចិត្តលាក់លៀមបញ្ហា
ទោះបីជា គ្នាយើង និងដៃគូរស់នៅជាមួយគ្នាយូរប៉ុណ្ណាក៏ដោយ គប្បីបើកចិត្តឲ្យទូលាយ និយាយជាមួយគ្នា បញ្ហាផ្សេងៗកើតឡើងអំឡុងពេលរួមភេទ ដោយចំហ។ ដើម្បីឲ្យដៃគូដឹងថា យើងឈានដល់ចំណុចកំពូល ឬក៏អត់? មានតែនិយាយគ្នាត្រង់ៗ ទើបខាងប្រុសអាចដឹង យើងចូលចិត្ត និងមិនចូលចិត្តបែបណា?។ បុរសមិនមែនដឹងគ្រប់រឿងទេ អ៊ីចឹងហើយ គេក៏មិនអាចធ្វើឲ្យយើងមានក្តីសុខគ្រប់ពេលនោះដែរ។ ដោយសារ ប្រុសៗភាគច្រើន សុទ្ធតែស្ម័គ្រចិត្ត នឹងបំពេញក្តីសុខឲ្យដៃគូរបស់ខ្លួន ហេតុនេះ ត្រូវនិយាយប្រាប់ប្រុសៗដោយត្រង់ យើងចង់បានយ៉ាងម៉េចឲ្យប្រាកដ។ យ៉ាងណា គប្បីនិយាយជាមួយដៃគូ ដោយលើកទឹកចិត្ត ហើយប្រាកដថាមិនប៉ះពាល់អារម្មណ៍របស់ប្រុសៗនោះដែរ។
សាកល្បងប្រាប់ប្រុសៗ ពីអ្វីគេធ្វើឲ្យយើងពេញចិត្ត មានសេចក្តីសុខ ៤-៥ ចំណុចទៅ ចាំលើកយកអ្វីយើងមិនពេញចិត្ត ប្រាប់គេតាមក្រោយ។ បែបនេះ ដៃគូយើងនឹងស្តាប់ហេតុផល កែខៃបញ្ហាទាំងអស់ឲ្យប្រសើរឡើងវិញ ហើយអ្វីសំខាន់បំផុតយើងត្រូវធ្វើ គឺអត់ធ្មត់ និងនិយាយត្រង់ទៅកាន់ប្រុសៗ។
[embed-health-tool-ovulation]