backup og meta

រួមភេទសុខៗស្រាប់តែឈឺក្បាល អាចបណ្តាលមកពីមូលហេតុទាំងនេះ

រួមភេទសុខៗស្រាប់តែឈឺក្បាល អាចបណ្តាលមកពីមូលហេតុទាំងនេះ

រឿង​ឡើង​ឋាន​សួគ៌ អាច​ជួយ​គ្នាយើង​គេចផុត​ពី​បញ្ហា​ស្ត្រេស តប់ប្រមល់ ឈឺក្បាល ក៏​ពិត​មែន ប៉ុន្តែពេល​ខ្លះ អំឡុងពេល ឬក្រោយ​រួមភេទ​រួច ក៏​អាច​ធ្វើ​ឲ្យ​​មាន​អារម្មណ៍​ថា​ឈឺ​ក្បាលបាន​ដូច​គ្នា​ ដោយ​ករណីនេះ​ គេ​ហៅថា ​ឈឺ​ក្បាល​ពេល​រួម​ភេទ។ ខាង​ក្រោម​នេះ “Hello គ្រូពេទ្យ” នឹង​ប្រាប់គ្នា​យើង​​ឲ្យ​បាន​ដឹង​​ច្បាស់ ក៏​ដូច​ជា​ដំណោះ​ស្រាយ បើ​មាន​ជួប​ប្រទះ​បញ្ហា​ឈឺ​ក្បាល​ពេលរួម​ភេទ។

១- អ្វី​ទៅ​ជាបញ្ហា​ឈឺ​ក្បាល​ពេល​រួម​ភេទ?

ឈឺ​ក្បាល​ពេល​រួម​ភេទ (​Sex headaches) ​កើត​ឡើង​ដោយ​សារ​ការ​រួម​ភេទ ពិសេស​ នៅ​ពេលយើង​​ឈាន​ដល់​ចំណុច​កំពូល។ អំឡុង​ពេល​កំពុង​ប្រយុទ្ធ ស្រើប​ស្រាល​ខ្លាំង ​អារម្មណ៍​រំភើប​ញាប់​ញ័រ​ យើង​​ក៏​​ប្រហែល​ជា​ចាប់​អារម្មណ៍ មាន​តឹង​កញ្ចឹង​ក ឬ​ឈឺ​ក្នុង​ក្បាល​កើត​ ​មក​ជា​មួយ​គ្នា ដោយ​​ពេល​ខ្លះ​ ​អាច​មានអាការៈ​ឈឺ​ក្បាល​ខ្លាំង​ភ្លាម​ៗ នៅ​មុន​ ឬ​ក្រោយ​ពេល​​ឈាន​ដល់ចំណុច​កំពូល ហើយ​អាការៈ​នេះ ភាគ​ច្រើន​កើត​ឡើង អាច​មាន​រយៈ​ពេល​ច្រើន​នាទី ច្រើន​ម៉ោង ឬ​អាច​ឈឺ​ដល់​ទៅ​ ២-៣​ ថ្ងៃ​ក៏​មាន។

ជា​ទូទៅ​ ឈឺ​ក្បាល​ពេល​រួម​ភេទ មិន​បង្ក​គ្រោះ​ថ្នាក់​អ្វី​ឡើយ ក៏​មិន​បង្ក​ឲ្យ​មាន​ផល​វិបាក​ទៅ​ថ្ងៃ​មុខ​ដែរ។ ប៉ុន្តែ​យើង​ ក៏​មិន​ត្រូវធ្វើ​មិន​ដឹង​មិន​ឮ​ពី​បញ្ហា​នេះដូច​គ្នា ព្រោះ​ពេល​ខ្លះ ​ឈឺ​ក្បាល​នៅ​ពេល​រួម​ភេទ ​អាច​ជា​សញ្ញា​ប្រាប់​យើង​ឲ្យ​ដឹង​ថា ​កំពុង​មាន​បញ្ហា​គ្រោះ​ថ្នាក់​ណា​មួយរួច​ទៅ​ហើយ ដូច​ជា ​បញ្ហា​សរសៃ​ឈាម​ ជា​ដើម ទាមទារ​ទៅ​ជួប​គ្រូពេទ្យ​ ដើម្បី​ដោះ​សា្រយ​បញ្ហា​ទាំង​អស់​នោះ។

២- មូល​ហេតុ​ធ្វើ​ឲ្យ​មាន​​ឈឺ​ក្បាល​ពេល​រួម​ភេទ

រហូត​មក​ដល់​ពេល​នេះ គេ​មិន​ទាន់​អាច​កំណត់​ពី​មូល​ហេតុ​​ឲ្យ​បាន​ច្បាស់​នៅ​ឡើយ​ទេ។ ប៉ុន្តែ​ក្រុម​គ្រូពេទ្យ​ជា​ច្រើន​ជឿ​ថា អាការៈឈឺ​ក្បាល​ពេល​រួម​ភេទ​ បណ្ដាល​មក​ពី​ការ​កើន​ឡើង​​សម្ពាធ​ឈាម ​អាច​កើន​ឡើង​នៅ​ពេល​រួម​ភេទ ​ពិសេស​ ​នៅ​ពេលយើង​​ឈាន​ដល់​ចំណុច​កំពូល។ ហើយ​មួយ​វិញ​ទៀត យើង​ក៏​មិន​អាច​និយាយ​បាន​ថា អា​ការៈ​ឈឺ​ក្បាល​មួយ​នេះ កើត​ឡើងតែលើ​គ្នា​យើង​​អ្នក​ជំងឺលើស​ឈាម​នោះ​ដែរ ព្រោះ​មិន​ទាន់​មានភស្តុតាង​បញ្ជាក់ពី​ទំនាក់​ទំនងឲ្យ​បាន​ច្បាស់​នៅឡើយ​ទេ។

​ឈឺ​ក្បាល​ពេល​រួម​ភេទ​ ឧស្សាហ៍​​កើត​ឡើង​នៅ​លើ​បុរស​វ័យ​ចំណាស់​ ច្រើន​ជាង​ក្មេង​ប្រុសពេញ​វ័យ។ ប៉ុន្តែ​បើមាន​បញ្ហា​ស្ត្រេស ឬ​អារម្មណ៍​មិន​ល្អ ទោះ​នៅ​វ័យ​ក្មេងក៏ដោយ នៅ​តែអាច​ប្រឈម​ជា​មួយ​បញ្ហា​មួយ​នេះដូច​គ្នា។​

ក្រៅ​ពី​មូល​ហេតុ​មិន​ច្បាស់​លាស់នៃអាការៈ​ឈឺ​ក្បាល​ប្រភេទ​នេះ ក៏​នៅ​មាន​មូលហេតុ​ ៤​ សំខាន់ៗ ​អាច​ទាក់​ទង​គ្នា រួម​មាន៖

– បញ្ហា​សរសៃ​ឈាម​អាក់ទែ​ ព្រោះ​ជញ្ជាំង​សរសៃ​ឈាម​ក្នុង​ក្បាល​​អាច​រីក ឬ​ប៉ោង គេ​ហៅ​ថា Intracranial aneurysm បញ្ហា​មិន​ប្រក្រតី​របស់​​សរសៃ​ឈាម​វ៉ែន​ក្នុង​ខួរ​ក្បាល (Arteriovenous Malformation) ក៏​អាច​ជា​បញ្ហា​សរសៃ​​ឈាម​អាក់ទែ​ មាន​ហូរ​ឈាម​ខាង​ក្នុង ហូរ​ឈាមនៅ​ជុំ​វិញ​ខួរ​ក្បាល ឬ​ហូរ​ចូល​ទៅ​ក្នុង​ជញ្ជាំងសរសៃ​ឈាម (ដាច់​សរសៃ​ឈាម) និង​​បញ្ហា​នៅ​សរសៃ​ឈាម​ទៅ​ចិញ្ចឹម​សាច់​បេះ​ដូង ជាដើម។

– ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល

– ប្រើ​ប្រាស់​ថ្នាំ​មួយ​​ចំនួន ដូច​ជា​ ថ្នាំ​ពន្យារ​កំណើត

– មាន​ការ​រលាកដោយ​សារ​ឆ្លង​រោគ​នៅ​កន្លែង​ណា​មួយ​ក្នុង​រាង​កាយ។

៣- កត្តា​ធម្មជាតិបណ្តាល​ឲ្យ​ឈឺ​ក្បាល​ពេល​រួម​ភេទ

បើ​អាការៈឈឺ​ក្បាល​នេះ បណ្តាល​មក​ពី​កត្តា​ធម្មជាតិ វាអាច​នឹង​មិន​កើត​ឡើង​ម្ដង​ទៀត​ឡើយ ក្នុង​ករណី​ខ្លះ​វា​អាច​កើត​ឡើង​ញឹកញាប់​ ​កើត​ ១-២ ដង/សប្ដាហ៍ ​ឬ​មួយ​ខែ បន្ទាប់​ពី​រួម​ភេទ ហើយ​នឹង​ក៏​បាត់​ទៅ​វិញដោយឯក​ឯង​។

៤- ពេល​ណា​គួរ​ទៅ​ជួបគ្រូ​ពេទ្យ?

​ឈឺ​ក្បាល​ពេល​រួម​ភេទ គឺ​មិន​មែន​ជា​បញ្ហា​គំរាម​កំហែង​អាយុ​ជីវិត​ឡើយ មានន័យ​ថា ​មិន​ដល់​ថ្នាក់​ធ្វើ​ឲ្យ​យើង​ត្រូវ​បារម្ភ​​ច្រើន​ពេក​ទេ។ ប៉ុន្តែ​ យើងក៏​​គួរ​តែ​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ​ជំនាញ ​បើ​បញ្ហា​ឈឺ​ក្បាលពេល​កំពុង​រួម​ភេទ ​ពិសេស​ ពេលប្រទះ​ឃើញមាន​បញ្ហា​នេះលើក​ដំបូង ឬ​អ្នក​ចាប់​ផ្ដើម​ឈឺ​ក្បាល​ភ្លាម​ៗ​មួយ​រំពេច។

នៅ​ពេល​អាការៈឈឺ​ក្បាល​កើត​ឡើង​ញឹក​ញាប់ រហូត​ដល់​ថ្នាក់​ទ្រាំ​មិន​បាន ឬ​បញ្ហា​មួយ​នេះ​ ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ គួរ​តែ​ទៅ​ជួបគ្រូពេទ្យ​ជា​បន្ទាន់ ព្រោះ​​អាច​ជា​សញ្ញា​បញ្ជាក់​ស្ថានភាព​សុខភាព​ណា​មួយ ​កំពុង​កើត​ឡើង​ក្នុង​ខ្លួន​យើង ទាមទារការ​ព្យាបាល​ជា​ចាំ​បាច់ ដើម្បី​ទប់​ស្កាត់​បញ្ហា​ធ្ងន់​ធ្ងរ​ ដែល​នឹង​អាច​កើត​ឡើង​ទៅ​ថ្ងៃ​មុខ។

[embed-health-tool-ovulation]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Sex headaches: are orgasms causing you pain?

https://www.netdoctor.co.uk/conditions/sexual-health/a2276/orgasm-and-headaches/

Sex headaches

https://www.sparrow.org/departments-conditions/conditions/sex-headaches

Primary Headache Associated with Sexual Activity

https://patient.info/doctor/primary-sexual-headache

កំណែ​ប្រែបច្ចុប្បន្ន

14/10/2021

អត្ថបទ​ដោយ ណៃ ទូច

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

ស្រីបានអត្ថប្រយោជន៍ពីការរួមភេទ ៥យ៉ាង

មានផែនការយកកូន គួររួមភេទញឹកញាប់ប៉ុនណា?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ណៃ ទូច · កែ Oct 14, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម