backup og meta

ស្រីៗនិងប្រុសៗមានអារម្មណ៍ផ្លូវភេទខ្លាំង​បំផុតពេលណា?

ស្រីៗនិងប្រុសៗមានអារម្មណ៍ផ្លូវភេទខ្លាំង​បំផុតពេលណា?

គូ​ស្នេហ៍​ជា​ច្រើន​ហាក់​ដូច​ជា​មាន​បញ្ហា​ខុស​គ្នា​នៅ​ពេល​ដែល​និយាយ​ទាក់​ទង​នឹងរឿង​រួម​សង្វាស់​ក្នុង​​ទំនាក់​ទំនង​ស្នេហា។ នៅ​ពេល​ដែល​យើង​​និង​ដៃ​គូ​មិន​អាច​ស្រប​គ្នា​បាន នោះ​វា​មិន​ត្រឹម​តែជា​​បញ្ហា​នៅ​ក្នុង​ចិត្ត​ប៉ុណ្ណោះ​ទេ។ ការ​ស្រាវជ្រាវ​បង្ហាញ​ថា បុរស​និង​ស្ត្រី មាន​ចំណង់​ផ្លូវភេទ​នៅ​ម៉ោង​​ខុស​គ្នា គឺ​ថា​មនុស្ស​ស្រី​ច្រើន​មាន​អារម្មណ៍​ភេទ​នៅ​ពេល​យប់ ខណៈ​​មនុស្ស​ប្រុស​ច្រើន​មាន​នៅ​ពេល​ព្រឹក​ទៅ​វិញ។

១- បុរស​មាន​អារម្មណ៍​ភេទ​ម៉ោងណា? ស្រីម៉ោងណា?

ការ​សិក្សា​ដែល​បាន​រៀប​រាប់​ខាង​លើ មិន​ត្រឹម​តែ​រក​ឃើញ​ពេល​ដែល​បុរស​ និង​ស្ត្រី​មាន​អារម្មណ៍ផ្លូវ​​ភេទ​នោះ​ទេ ប៉ុន្តែ​ថែម​ទាំង​កាត់​បន្ថយ​ការ​កំណត់​ម៉ោង​ជាក់លាក់​ដែរ ដែល​នោះ​គឺ ស្ត្រី​ច្រើន​មាន​អារម្មណ៍​នៅ​ម៉ោង១១ៈ២១នាទីយប់​ឯ​បុរសវិញ​ បែរជានៅ​ម៉ោង៧ៈ៤៥នាទីព្រឹកទៅវិញ​។ អ្នក​ស្រាវជ្រាវ​ជឿ​ថា ពេល​ទាំង​នោះ​គឺ​ជា​វេលា​មាស ដែល​ទាក់​ទាញ​ផ្លូវ​ភេទ​សម្រាប់​មនុស្ស​គ្រប់​ប្រភេទ។

គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

ក្រុមហ៊ុនផលិត​តុក្កតា​សិច (Sex toy) Lovehoney  របស់​ចក្រភព​អង់គ្លេស បាន​ធ្វើការ​សិក្សា​មួយ​ទៅ​លើ​មនុស្ស ២ ៣០០នាក់ បាន​រក​ឃើញ​ថា មនុស្ស​ភាគ​ច្រើន គឺ​មាន​បញ្ហា​អសមត្ថភាព​ផ្លូវភេទ​នៅ​ក្នុង​ទំនាក់​ទំនង​របស់​ស្នេហារបស់អ្នកទាំងនោះ។ ការ​ស្រាវជ្រាវ​នេះ​បង្ហាញ​ថា ៦៨%​នៃ​មនុស្ស​ស្រី និង ៦៣%​នៃ​មនុស្ស​ប្រុស ដែល​ស្ថិត​ក្នុង​ទំនាក់​ទំនង​ស្នេហា គឺ​មាន​បញ្ហា​ជាមួយ​ដៃ​គូ​ដោយ​សារ​តែ​ភាព​មិន​ចុះ​សម្រុង​ពី​តម្រូវ​ការ​ផ្លូវភេទ​នេះ​ឯង។

រួមភេទ

អត្ថបទពាក់ព័ន្ធ៖ ៧ សំណួរពីរឿងរួមភេទ ទាំងប្រុសទាំងស្រីឆ្ងល់ខ្លាំង តែខ្មាសអត់ហ៊ានសួរ!

២- ការគ្រប់គ្រង​ចំណង់​ផ្លូវភេទ​

បើ​កុំ​ផ្អែក​លើ​របាយ​ការណ៍​នេះ មនុស្ស​ភាគ​ច្រើន​នឹង​ជ្រើស​រើស​ស្ថិត​នៅ​ក្នុង​ទំនាក់​ទំនង​ស្នេហា​ជាមួយ​នឹង​ដៃ​គូ​ដែល​ពួក​គេ​បាន​ពិភាក្សា​ និង​លើក​ឡើង​ពី​ពេល​ញឹក​ញាប់​ដែល​ត្រូវ​រួម​ភេទហើយ​​សម​ស្រប​នឹង​ពួក​គេ​ទាំង​ពីរ។ ភាគ​ច្រើន​នៃ​បុរស​និង​ស្ត្រី គឺ​រីក​រាយ​នឹង​ទំនាក់​ទំនង​ស្នេហា​ ប្រសិន​បើដៃ​គូទាំងពីរ​ មាន​ចំណុច​មួយ​ដែល​តម្រូវ​ការ​ផ្លូវ​ភេទ​គឺ​ដូច​គ្នា។

ខណៈ​ដែល​មាន​ចន្លោះ​ពេល​រហូត​ដល់​១៥ម៉ោង​ខុស​គ្នា នៃ​ភាព​ដល់​កំពូល​នៃ​តម្រូវ​ការ​រួម​ភេទ នៃ​បុរស​និង​ស្ត្រី​ក៏​ពិត​មែន ប៉ុន្តែ​វា​នៅ​តែ​មាន​សង្ឃឹម​។ ជា​ការ​ពិត​ដែល​បុរស​ភាគ​ច្រើន​ចង់​រួម​ភេទ​នៅ​ចន្លោះ​ម៉ោង ៦ព្រឹក​ដល់​ម៉ោង​៩​ព្រឹក ឯ​ស្ត្រី​មិន​ចង់​មាន​វា​ឡើយ​រហូត​ដល់​ម៉ោង ១១​យប់ ដល់​ម៉ោង​២​ព្រឹក ប៉ុន្តែ​មនុស្ស​ភាគ​ច្រើន គឺ​អាច​មាន​អារម្មណ៍​ចង់រួមភេទ​ នៅ​ចន្លោះ​ម៉ោង ៩យប់ ដល់​ម៉ោង ១១​យប់ ទោះ​បី​ជា​ចំណង់​នេះ​មិន​ខ្លាំង​ដូច​ម៉ោង​ដែល​រៀប​រាប់​ពី​មុន​ក៏​ពិត​មែន។ ដូច​នេះ​ហើយ​ គូស្នេហ៍​ដែល​មាន​ភេទ​ផ្ទុយ​គ្នា ក៏​អាច​មាន​ក្ដី​សុខ​នៅ​អំឡុង​ពេល​នោះ​បាន។

អត្ថបទពាក់ព័ន្ធ៖ រួមភេទញឹកញាប់ពេក ខ្លាំងៗពេក ប៉ះពាល់សុខភាពអត់?

៣- ចៀស​វាង​ពី​តម្រូវ​ការ​ផ្លូវ​ភេទ​ខុស​គ្នា អាច​នឹង​ជួយ​យើង​​បាន

ជា​ការ​សំខាន់​ដែល​ត្រូវ​និយាយ​ប្រាប់​ដៃ​គូរ​បស់​យើង​​ពី​ចំណង់​ផ្លូវ​ភេទ​ដែល​ធ្លាប់​មាន​ពី​មុន​មក ព្រោះ​ថា​ការ​និយាយ​ប្រាប់​ដោយ​ភាព​ស្មោះ​ត្រង់​នឹង​ជួយ​យើង​ច្រើន​ពេល​មាន​បញ្ហា​លំបាក​អ្វី​មួយ។ បើ​សិនយើង​អាច​រីក​រាយ​ជាមួយ​នឹង​ការ​រួម​ភេទ​ពេញ​លេញ​នៅ​ចន្លោះ​ម៉ោង ២ព្រឹក​និង​ម៉ោង​៦​ព្រឹក យើង​​គួ​តែ​ស្វែង​រក​នរណា​ម្នាក់​ដែល​ចូល​ចិត្ត​ម៉ោង​នោះ​ដូច​គ្នា។ វា​មិន​មាន​ប្រយោជន៍​ទេ​ដែល​ត្រូវ​ពន្យា​ពេល​និយាយ​ពី​បញ្ហា​ផ្លូវភេទ​ ដោយ​សង្ឃឹម​ថាគូស្នេហ៍ទាំង​ពីរ​អាច​នឹង​ខិត​ជិត​ស្និទ្ធនឹងគ្នា។ បើ​សិនយើង​និយាយ​វា​លឿន​ពេក យើង​​អាច​នឹង​ពិបាក​ចូល​ចិត្ត​មនុស្ស​ដែល​មាន​តម្រូវ​ការ​ខុស​ពី​យើង​​បាន។

អត្ថបទពាក់ព័ន្ធ៖

[embed-health-tool-ovulation]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Men And Women Prefer Sex At Different Times Of Day, Study Finds, And These Are The Exact Times Of Optimum Horniness. https://www.bustle.com/articles/79876-men-and-women-prefer-sex-at-different-times-of-day-study-finds-and-these-are-the. Accessed May 18, 2017.

The best time of day to have sex, according to science – https://www.mercurynews.com/2018/06/25/the-best-time-of-day-to-have-sex-according-to-science/#:~:text=Science%20has%20revealed%20many%20secrets,in%20sync%2C%20Men’s%20Health%20reports.
The best time of day for having sex – https://www.independent.co.uk/life-style/love-sex/the-best-time-of-day-for-having-sex-depends-on-how-old-you-are-says-expert-10516969.html
The 7 BEST Times to Have Sex – https://www.womenshealthmag.com/sex-and-love/a19939790/best-times-to-have-sex/
This Is the Worst Time of Day to Have Sex – https://www.thehealthy.com/sex/worst-time-for-sex/
The 9 Best Times to Have Sex – https://www.womansday.com/relationships/sex-tips/advice/g1201/when-to-have-sex/

កំណែ​ប្រែបច្ចុប្បន្ន

15/09/2022

អត្ថបទ​ដោយ គឹម កាណែល

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ជីព ចិត្ត


អត្ថបទពាក់ព័ន្ធ

ប្រុសៗអនុវត្តតិចនិក ៣នេះ សកម្មភាពលើគ្រែកាន់តែប្រសើរ​

ចង់បានសកម្មភាពលើគ្រែរលូនល្អ កុំរំលងវីតាមីន ៣ប្រភេទនេះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គឹម កាណែល · កែ Sep 15, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម