backup og meta

ឈប់រួមភេទ ឬខានរួមភេទយូរ រាងកាយអាចនឹងប្រែប្រួលបែបណាខ្លះ?

ឈប់រួមភេទ ឬខានរួមភេទយូរ រាងកាយអាចនឹងប្រែប្រួលបែបណាខ្លះ?

មនុស្ស​យើងជា​ច្រើន​បាត់បង់ចំណង់ផ្លូវ​ភេទ​ដោយសារមូលហេតុផ្សេងៗគ្នា។ ការ​បែក​បាក់​គ្នា បញ្ហា​សុខ​ភាព ឬ​ភាព​តាន​តឹង​នៃ​ជីវិត និង​ការ​ងារ​សុទ្ធ​តែ​អាច​ធ្វើ​ឲ្យ​យើង​លែង​ចង់​មាន​ការ​រួម​ភេទ។ នៅ​ពេលយើង​មាន​ការ​នឿយ​ហត់​ពី​ការ​ងារ ឬ​នៅ​ពេល​យើង​មាន​អារម្មណ៍​ប្រែ​ប្រួល នោះ​ចំណង់​ក្នុង​ការ​រួម​ភេទ​នឹង​អាច​ធ្លាក់​ចុះ​បាន។ ការ​ដែល​មិន​រួម​ភេទ​គឺ​អាច​ធ្វើ​ឲ្យ​ជីវិតយើង​បាត់​បង់​នូវ​ផល​ប្រយោជន៍​ដ៏​អស្ចារ្យ​មួយ។ ខាង​ក្រោម​នេះ​ជា​ការ​ជះ​ឥទ្ធិពល​ដល់​សុខ​ភាព​ផ្លូវ​កាយ និង​ផ្លូវ​ចិត្ត​លើ​អ្នក​ដែល​មិន​មាន​ការ​រួម​ភេទ។ ផល​ប៉ះពាល់​ដល់​សុខ​ភាព​ទាំង​នោះ​គឺ​គ្រប់​គ្រាន់​ក្នុង​ការ​លើកទឹកចិត្តយើង​ឲ្យ​មានចំណង់​ក្នុង​ការ​រួម​ភេទ​សារជាថ្មី។

អត្ថបទពាក់ព័ន្ធ៖ អាថ៌​កំបាំង​ទាំង៦ ជួយ​ជីវិត​លើគ្រែ​កាន់​តែ​ប្រសើរ

១- ទ្វារមាសរលុង

លើ​ស្ត្រី ការ​រួម​ភេទ​ជា​រៀង​រាល់​ថ្ងៃ​ទោះ​បី​ជា​មួយ​ដៃគូរ​តែ​ម្នាក់ ឬ​ច្រើន​នាក់​សុទ្ធ​តែ​អាច​ជួយ​ជំរុញ​ដល់​សុខ​ភាព​ទ្វារ​មាស​បាន។ នៅ​អាយុ​ពាក់​កណ្តាល​នៃ​ជីវិត​ការ​រួម​ភេទ​គឺមាន​សារៈ​សំខាន់​ខ្លាំង​ណាស់​ចំពោះ​ស្ត្រី​ព្រោះ​ការ​ផ្លាស់​ប្តូរ​អ័រម៉ូន​ក្នុង​កំឡុង​ពេល​នោះ​អាច​បណ្តាល​ឲ្យ​ទ្វារ​មាស​ស្ងួត និង​ថយ​ចុះ​ភាព​យឺត​បាន។ ការ​រួម​ភេទ​ជួយ​រក្សា​ដល់​ការ​ផ្គត់​ផ្គង់​ឈាម​ទៅ​ទ្វារមាស ជួយ​ការពារ​ឲ្យ​សាច់​ដុំ​នៅ​ជុំ​វិញ​ទ្វារ​មាស​មាន​ភាព​រឹង​មាំ។ នេះមានន័យថា​ការ​រួម​ភេទ​កាន់​តែ​ច្រើន​នោះ​សុខ​ភាព​ទ្វារ​មាស​របស់​អ្នក​កាន់​តែ​ប្រសើរ​ឡើង។

អត្ថបទ​ពាក់ព័ន្ធ៖

២- មានទឹករំអិលតិច

កាលណាប្រដាប់​ភេទ​របស់​ស្រ្តី​ស្ងួត នឹង​ធ្វើឲ្យការ​រួមភេទ​មានការ​ពិបាក។ ភាព​ស្រើប​ស្រាល​ពី​ការ​រួម​ភេទ​ធ្វើ​ឲ្យ​ក្រពេញ​ភេទ​ផលិត​នូវ​ជាតិ​រំអិល​ធម្ម​ជាតិ​សម្រាប់​ទ្វារ​មាស។ កង្វះ​ខាត​ក្នុង​ការ​រំញោច​ផ្លូវ​ភេទ​អាច​ធ្វើ​ឲ្យ​ស្ត្រី​មាន​ភាព​ស្ងួតនៅទ្វាមាស ​ដែល​ធ្វើ​ឲ្យ​មាន​ការ​ឈឺ​ចាប់​នៅ​ពេល​រួម​ភេទ។ ភាព​ស្ងួត​របស់​ទ្វារ​មាស​អាច​បណ្តាល​មក​ពី​មូល​ហេតុ​ជាច្រើន ប៉ុន្តែ​ការ​រួម​ភេទ​ជា​ប្រចាំ​អាច​បន្ថយ​ហានិភ័យ​ទាំង​នេះ​បាន។

៣- អារម្មណ៍មិនល្អ

ការ​ស្រាវ​ជ្រាវ​ជាច្រើន​បាន​បង្ហាញ​ពី​ទំនាក់​ទំនង​រវាង​កម្រិតទាប​នៃ​ការ​រួម​ភេទ និង​អារម្មណ៍​អវិជ្ជ​មាន។ នៅ​ពេល​យើង​មាន​ជំងឺ​បាក់​ទឹក​ចិត្ត​យើង​នឹង​មិន​ចង់​មាន​ការ​រួម​ភេទ​ឡើយ។ នៅ​ពេលការ​​រួម​ភេទ​​ផ្តល់​ឲ្យ​យើងនូវ​អារម្មណ៍​រំភើប​​ពិសេស​មួយ​ដែល​គ្មាន​ក្នុង​សកម្មភាព​ផ្សេង​ទៀត ការ​ផ្លាស់​ប្តូរ​ពី​ការ​រួម​ភេទ​សកម្ម​ទៅ​ជា​ការ​រួម​ភេទ​អសកម្ម​​អាច​ធ្វើ​ឲ្យ​យើងមាន​អារម្មណ៍​ពិបាកចិត្ត​ម្យ៉ាង។ ប្រសិន​បើយើង​មាន​អារម្មណ៍​ពិបាកចិត្ត​ច្រើន​នា​ពេល​ថ្មី​ៗ​នេះយើង​ប្រហែល​ជា​ត្រូវ​មាន​ការ​រួម​ភេទ​សកម្ម​ជា​ថ្មី​ម្តង​ទៀតដើម្បី​អាមរម្មណ៍​យើង​ប្រសើរឡើងវិញ។

អត្ថបទ​ពាក់ព័ន្ធ៖

៤- អត្ថប្រយោជន៍នៃសុខភាពបេះដូងតិច

ការ​រួម​ភេទ​ញឹក​ញាប់​អាច​ផ្តល់​នូវ​អត្ថប្រយោជន៍​ដល់​បេះ​ដូង​របស់​យើង​បាន ចំពោះអ្នក​​មាន​បញ្ហា​បេះ​ដូង​អាច​នឹង​មាន​បញ្ហា​ចំពោះការស្រើបស្រាល​ និង​មុខ​ងារ​ផ្លូវ​ភេទ​ដែល​អាច​ធ្វើ​ឲ្យ​អ្នកទាំងនោះ​​លែង​មាន​ការ​រួម​ភេទ​ទៀត។ ការ​សិក្សា​មួយ​ដែល​ត្រូវ​បាន​ចេញ​ផ្សាយ​នៅ​ក្នុង​ទស្សនាវដ្តី​បេះដូង​នៃ​ប្រទេស​អាមេរិច​ក្នុង​ឆ្នាំ ២០១០ បាន​បង្ហាញ​ពី​ទំនាក់ទំនងវាង​ការ​ចុះ​នៃ​សកម្មភាព​ផ្លូវ​ភេទ និង​ការ​កើន​ឡើង​នូវ​ហានិភ័យ​នៃ​ជំងឺ​សរសៃ​ឈាម​បេះ​ដូង។ ទោះ​បី​ជា​ការ​សិក្សា​នេះ​មិន​បាន​បង្ហាញ​ពី​ការ​ការ​ពារ​នៃ​ការ​រួម​ភេទ​ក៏​ដោយ ប៉ុន្តែ​ក៏​បាន​បង្ហាញ​ពី​ចំណុច​ល្អ​ដែល​ទាក់​ទង​នឹង​ការ​រួម​ភេទ​ក្នុង​ការ​ជួយ​ឲ្យ​បេះ​ដូង​មាន​សុខ​ភាព​ល្អ​បាន។

អត្ថបទពាក់ព័ន្ធ៖

៥- មុខងារប្រពន្ធភាពស៊ាំ

នៅ​ពេល​រួម​ភេទ​រាង​កាយ​នឹង​មាន​ភាព​រីក​រាយ បន្ថយ​ភាព​តាន​តឹង ផ្តល់​នូវ​អារម្មណ៍​សុខ​ស្រួល និង​សុវត្ថិភាព ហើយក៏​អាច​ធ្វើ​ឲ្យ​មុខ​ងារ​ប្រព័ន្ធ​ភាព​ស៊ាំ​កាន់​តែ​រឹង​មាំ​ដែរ។ ការ​សិក្សា​ជាច្រើន​បាន​បង្ហាញ​ពី​របៀបដែល​ស្ត្រេស​បំផ្លាញ​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ​ក្នុង​ខ្លួន​មនុស្ស។ ជារឿងសម​ហេតុ​ផលមួយ​ក្នុង​ការ​និយាយ​ថា​ការ​រួម​ភេទ​មាន​ប្រសិទ្ធ​ភាព​ក្នុង​ការ​ជួយ​ដល់​រាង​កាយ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ ប៉ុន្តែ​បើមិន​រួម​ភេទ​ក៏​មិន​អាច​ផ្តល់​ឲ្យ​យើង​នូវ​ជំងឺ​អ្វី​ដែរ គឺ​គ្រាន់​តែ​ថា​បង្កើន​ឱកាស​ឲ្យ​យើង​ឆ្លង​ជំងឺ​ដែរ​​តែប៉ុណ្ណោះ។ នេះ​មាន​ន័យ​ថាការ​មិន​រួម​ភេទ​គឺ​មិនរួមចំណែក​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​ដែល​អាច​ធ្វើ​ឲ្យ​យើង​ប្រឈម​នឹង​ហានិភ័យ​នៃ​ជំងឺ​ជាច្រើន។

៦- ថយចុះនូវចំណង់ផ្លូវភេទ

មាន​មនុស្ស​ជាច្រើន​បាន​ជឿ​ថា​ការ​មិនសូវរួម​ភេទ​អាច​ធ្វើ​ឲ្យ​យើង​មានចំណង​ផ្លូវ​ភេទ​កាន់​តែ​ខ្លាំង តែ​នេះគឺ​មិន​ពិតនោះឡើយ​។ នៅ​ពេល​យើងមាន​ចំណង​ក្នុង​ការ​រួម​ភេទ គឺ​ជា​ស្ថាន​ភាព​មួយ​ដែល​យើង​គួររួមភេទ​ឬក៏អត់ ហើយអ្វីដែលបានអះអាងខាងលើនេះ​ក៏​មាន​ការិក្សាបែបវិទ្យាសាស្ត្រ​ខ្លះ​គាំទ្រ​នៃ​ការ​អះអាង​នេះ​ដែរ។ ដូច​ដែល​បាន​រៀប​រាប់​ខាង​លើ ការ​រួម​ភេទ​តិច​អាច​ធ្វើ​ឲ្យ​ទ្វារមាស​អ្នក​ស្ងួត ឬ​លិង្គមិនអាចឡើងរឹង ដែល​ទាំង​ពីរ​នេះ​អាច​ធ្វើ​ឲ្យ​យើង​ពិបាក​ក្នុង​ការ​រួម​ភេទ។ បើ​ការ​រួម​ភេទ​របស់​យើងកាន់​តែ​តិច​ នោះអាច​ធ្វើ​ឲ្យ​យើង​កាន់​តែ​មិន​គិត​ពី​ការរួមភេទ។ ដូច្នេះ​យើងមិនបាច់​ឆ្ងល់ទេ​ថា​នៅ​ពេល​រួម​ភេទមាន​ការ​ឈឺ​ចាប់នោះ។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-ovulation]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

12 Bad Things That Happen to Your Health When You Stop Having Sex. http://www.livestrong.com/slideshow/1012930-12-bad-things-happen-health-stop-having-sex/. Accessed June 7, 2017.

កំណែ​ប្រែបច្ចុប្បន្ន

11/05/2020

អត្ថបទ​ដោយ ចាន់ សុខឡាង

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

ចេះតែមានអារម្មណ៍ចង់រួមភេទ ដឹងអត់ថាមកពីមូលហេតុទាំង ៦ នេះ

ជំងឺអេដស៍ នៅតែផ្តល់ការគំរាម ខណៈអ្នកឆ្លងថ្មី ភាគច្រើនជាអ្នកស្រឡាញ់ភេទដូចគ្នា


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ចាន់ សុខឡាង · កែ May 11, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម