ការរួមភេទដោយប្រើមាត់គឺជាវិធីរួមភេទដែលបម្រើដល់ចំណង់ផ្លូវភេទដៃគូស្នេហា ។ ការអនុវត្ដវិធីបែបនេះ ថ្វីដ្បិតតែអាចជៀសផុតពីការមានផ្ទៃពោះ ប៉ុន្ដែនៅតែស្ថិតក្នុងហានិភ័យនៃការឆ្លងជំងឺផ្សេងៗជាច្រើនបាន។ តួយ៉ាងតាមការសិក្សាបានបង្ហាញថា ភាគរយដៃគូដែលចូលចិត្ដរួមភេទដោយប្រើមាត់ ប្រុសៗ ប្រឈមកើតជំងឺមហារីកមាត់ និងបំពង់ក ច្រើនជាងមនុស្សស្រី។
ចង់ពិនិត្យជំងឺមហារីកសួត ចុចទីនេះ!
អ្នកស្រី Gypsyamber D’Souza សាស្ដ្រាចារ្យស្រាវជ្រាវផ្នែកជំងឺមហារីក នៅសាកលវិទ្យាល័យ Johns Hopkins មានប្រសាសន៍ថា ដៃគូដែលចូលចិត្ដរួមភេទតាមមាត់ ភាគច្រើនបុរសៗប្រឈមនឹងការកើតជំងឺមហារីក មាត់នឹងបំពង់ក ច្រើនជាងស្រី្ដ នោះបណ្ដាលមកពី វីរុសបង្កជំងឺមហារីកមាត់ស្បូន HPV ដែលឈានដល់មហារីក។ ក្នុងចំណោម បុរស៣នាក់ មានចំនួន២នាក់ទៅហើយដែលកើតជំងឺមហារីក តាមរយៈការរួមភេទដោយប្រើមាត់។
ការសិក្សានេះធ្វើឡើងលើប្រជាជនអាមេរិកកើតជំងឺមហារីកបំពង់ក និង មាត់ ដែលបានរួមភេទតាមមាត់ ដោយលទ្ធផលបង្ហាញថាអ្នកជំងឺទាំងនោះស្ថិតក្នុងវ័យកណ្ដាលពេញប្រលូកនឹងការរួមភេទ ហើយបុរសច្រើនជាងស្រីចំនួន២ដងកើតជំងឺនេះ។ អ្នកស្រីបានបញ្ជាក់ទៀតថា អត្រានៃការរួមភេទតាមមាត់របស់យុវវ័យមានការកើនឡើង តែអត្រានៃការឆ្លងជំងឺកាមរោគតាមមាត់ លើស្រី្ដមានភាគរយតិចជាងបុរស។
ស្វែងយល់បន្ថែមតាមរយៈវីដេអូខាងក្រោម៖

រឿងមួយដែលគួរកត់សម្គាល់ចំពោះមូលហេតុដែលបុរសៗប្រឈមខ្លាំងនឹងការកើតជំងឺមហារីច្រើនជាមនុស្សស្រីគឺថា បុរសៗដែលធ្លាប់ឆ្លងជំងឺកាមរោគតាមមាត់ មិនបានព្យាបាល ឲ្យបានជាដូចស្រីៗនោះទេ កត្ដានេះអាចវិវត្ដទៅជាជំងឺមហារីកបាន។ ការឆ្លងជំងឺកាមរោគបានកើតឡើងស្ទើរតែទូទៅ ហើយមនុស្សភាគច្រើន ក៏បានព្យាបាល ម្ដងទៅពីរដង ក្នុង១ឆ្នាំ។ ស្រីៗតែងតែចំណាយពេលពីនិត្យសុខភាពប្រចាំឆ្នាំ ដូច្នោះមានភាគរយតិចដែលអាចកើតឡើងជំងឺមហារីកបាន។ ដូច្នេះចូរប្រុងប្រយ័ត្នចំពោះការឆ្លងជំងឺកាមរោគ តាមការរួមភេទតាមមាត់ ដែលនាំឲ្យកើតជំងឺមហារីកបានដែរ។