កំដៅព្រះអាទិត្យ កាំរស្មីអ៊ុលត្រាវីយូឡេ យើងភាគច្រើន រមែងយល់ច្រលំ ថាវាមានប្រតិកម្មអាក្រក់តែនៅលើស្បែកតែប៉ុណ្ណោះ ។ ពេកធ្វើដំណើរ ចេញក្រៅ យើង តែងតែព្រួយបារម្ភតែផ្នែករាងកាយប៉ុណ្ណោះ ហើយបានប្រើប្រាស់ផលិតផលផ្សេងៗជំនួយការពារស្បែក នៅពេលដើរលេងកម្សាន្ដតាមតំបន់មាត់សមុទ្រជាដើម ។ ប៉ុន្ដែនោះមិនទាន់គ្រប់គ្រាន់ទេ ដែលកាំរស្មីUV ក៏ជះឥទ្ធិពលអាក្រក់ចំពោះភ្នែករបស់យើងផងដែរ។
វេជ្ជបណ្ឌិតផ្នែកសុខភាពភ្នែក លោក Michael Kutryb, MD អ្នកនាំពាក្យរបស់ American Academy of Ophthalmology បាននិយាយថា កាំរស្មីយូវី(UV) មិនថាតែពន្លឺព្រះអាទិត្យ ឬកាំរស្មីសិប្បនិម្មិតក្នុងផ្ទះ សុទ្ធតែអាចធ្វើឱ្យប៉ះពាល់ដល់ ជាលិកាផ្ទៃភ្នែក ក៏ដូចជាកញ្ចក់ភ្នែកបាន មនុស្សជាច្រើនមិនបានដឹងពីគ្រោះថ្នាក់ដែលពន្លឺកាំរស្មីយូវីអាចបង្កឡើងនោះទេ។ ដូច្នេះដើម្បីកាត់បន្ថយបញ្ហានេះបាន ការពាក់វ៉ែនតាការពារកាំរស្មីយូវី គឺជារឿងដែលល្អបំផុត ហើយអាចកាត់បន្ថយហានិភ័យនៃជំងឺភ្នែក និងដុំសាច់ដែលអាចឈានទៅដល់ពិការភ្នែកបាន។
- ថ្នាំបន្តក់ភ្នែក អាចប្រើរាល់ថ្ងៃបានអត់?
- កាំរស្មីUV ប៉ះពាល់ខ្លាំងដល់សុខភាព គ្នាយើងត្រូវប្រយ័ត្ន
- កាំរស្មីព្រះអាទិត្យ UV កើនឡើងខ្លាំង នេះជាតិចនិកការពារស្បែកកុំឲ្យកើតមហារីក
- ចេះតែស្ងួតភ្នែក អាចមកពីបញ្ហាទាំង ៤យ៉ាងនេះ
- ការពិនិត្យភ្នែក តើនៅអាស៊ីយើង អនុវត្តត្រឹមត្រូវកម្រិតណា?
- រលាកភ្នែកដោយសារកម្ដៅថ្ងៃ គ្រោះថ្នាក់បែបណា?
ក្រៅពីការពាក់វែនតា ក៏នៅមានវិធីសាស្ដ្របន្ទាប់បន្សំទៀត ដូចជាការ ពាក់មួកមានហាមធំៗ ឬទទូរឆ័ត្ររាល់ពេលធ្វើដំណើរចេញក្រៅ។ ដូចគ្នាដែរ យើងគួរញ៉ាំទឹកឲ្យបានច្រើនផងដែរ ពេលធ្វើដំណើរក្នុងអាកាសធាតិក្ដៅ។
ដូចគ្នាដែរ ក្រោយពេលដំណើរកម្សាន្ដនៅតំបន់មាត់សមុត្រ ឬតំបន់ក្ដៅផ្សេងទៀត ហើយមានអារម្មណ៍ថា ភ្នែកមានអាការៈ ព្រិល ឬហៀរទឹកភ្នែកខុសពីធម្មតា ជាពិសេសតែងមានអារម្មណ៍ថា ក្ដៅស្ងួត យើងគួរតែប្រញាប់ទៅជួបគ្រួពេទ្យ ដើម្បីត្រួតពិនិត្យ និងពិគ្រោះឲ្យបានដឹងច្បាស់ ជៀសវាងមានផលប៉ះពាល់ គ្រោះថា្នក់ដល់ភ្នែក។
ចំណុចសំខាន់
- ត្រូវពាក់វែនតាការពារពន្លឺពេលចេញក្រៅ
- ត្រូវពាក់មួក ឬប្រើឆ័ត្រ ដើម្បីទប់ពន្លឺព្រះអាទិត្យ
- ត្រូវញ៉ាំទឹកឲ្យបានច្រើន
- ត្រូវទៅពិនិត្យភ្នែកក្រោយពេលមានអារម្មណ៍ខុសប្រក្រតី
[embed-health-tool-ovulation]