មិនថាតែវ័យចាស់ ឬក្មេងនោះទេ ការគេងមិនបានគ្រប់គ្រាន់អាចបណ្ដាលឲ្យប៉ះពាល់ដល់សុខភាពយើងច្រើនមិនថាសុខភាពបេះដូង ខួរក្បាល សរសៃឈាមនោះទេ ក្នុងនោះក៏ប៉ះពាល់ដល់សុខភាពភ្នែកផងដែរ។
ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ!
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ការគេងមានសារៈសំខាន់ចំពោះសុខភាពភ្នែក ព្រោះជាពេលវេលាដែលភ្នែកអាចសម្រាក បន្ទាប់ពីការសម្លឹង ធ្វើចលនាអស់រយៈពេលជាច្រើនម៉ោង ប្រឈមនឹងបរិយាកាសខាងក្រៅ ដូចជាពន្លឺ កម្ដៅ ធូលី និង ខ្យល់ប៉ះផងទៀតនោះ។ ភ្នែករបស់យើងក៏ត្រូវការសម្រាកឲ្យបានគ្រប់គ្រាន់ មិនខុសពីសរីរាង្គផ្សេងទៀតនោះដែរ។ តាមការសិក្សាបានបង្ហាញថា ភ្នែកត្រូវការពេលវេាលាសម្រាកយ៉ាងហោចបាន ៥ ម៉ោង ក្នុងមួយថ្ងៃ តែបើចង់ឲ្យសុខភាពកាន់តែល្អ គួរសម្រាកឲ្យបានចាប់ពី ៦ម៉ោង នោះសុខភាពភ្នែករបស់យើងនឹងល្អប្រសើរ។
ប្រសិនបើការគេងរបស់យើងមិនគ្រប់គ្រាន់ឬតិចជាង ៥ម៉ោង នឹងធ្វើឲ្យភ្នែកយើងអាចប្រឈមបញ្ហាដូចជា ការឡើងជាំខ្មៅជុំវិញរង្វង់ភ្នែក ភ្នែកឡើងក្រហម ក្ដៅភ្នែក ស្ងួតភ្នែក ហៀរទឹកភ្នែកច្រើនខុសធម្មតា ចុករួយភ្នែក រមាស់ក្នុងភ្នែក អាចប្រឈមការរលាកភ្នែកស្រួចស្រាល់ និង ករណីខ្លះអាចធ្វើឲ្យយើងមិនអាចសម្លឹងមើលឃើញបានច្បាស់ល្អ។ អាការៈទាំងនេះថ្វីដ្បិតជាមិនសូវធ្ងន់ធ្ងពិតមែន ប៉ុន្ដែយើងក៏មិនអាចបណ្ដែតបណ្ដោយនោះដែរ។
តើការគេងមិនគ្រប់គ្រាន់អាចបណ្ដាលឲ្យភ្នែកមានជំងឺធ្ងន់ធ្ងដែរទេ?
មិនទាន់មានរបាយការណ៍ណាមួយបានបង្ហាញថា ការគេងមិនគ្រប់គ្រាន់អាចបង្កភ្នែកកើតជំងឺធ្ងន់ធ្ងរនោះទេ។ ប៉ុន្ដែអាការៈមួយចំនួន អាចបង្កការរំខានដល់ការរស់នៅ ម្យ៉ាងទៀតអាការៈខាងលើ ក៏ជាមូលហេតុចម្បងមួយ ដែលអាចវិវត្ដទៅរកជំងឺធ្ងន់ធ្ងរបាន ប្រសិនបើយើងមិនបានការពារ ឬព្យាបាលឲ្យបានត្រឹមត្រូវនោះទេ ពិសេសការទម្លាប់គេងមិនគ្រប់គ្រាន់ ឬ តិចជាង ៥ម៉ោងតែម្ដង។ តួយ៉ាងដូចជា អាការៈក្ដៅភ្នែក ស្ងួតភ្នែកជាដើម ដែលទាមការយកចិត្ដទុកដាក់ការពារ ពិគ្រោះជាមួយគ្រូពេទ្យឲ្យបានត្រឹមត្រូវ។
អត្ថបទគួរអាន៖
- ថ្នាំបន្តក់ភ្នែក អាចប្រើរាល់ថ្ងៃបានអត់?
- ជំងឺរលាកត្របកភ្នែកបង្កឡើងដោយសារអ្វី? គ្រោះថ្នាក់អត់?
- លម្អិតជុំវិញមូលហេតុភ្នែកឆ្លងរោគ ឈឺឡើងក្រហម រហូតដល់ពិការ
- អង្កេតបញ្ហាភ្នែក ៧ចំណុចនេះ ព្រោះអាចបញ្ជាក់ពីស្ថានភាពសុខភាពខុសៗគ្នា
- តិចនិកងាយៗ បញ្ចៀសការឆ្លងមេរោគភ្នែកទូទៅ
- ប្រយ័ត្ន! ភ្នែកឡើងបាយ មកពីមូលហេតុប៉ុន្មាននេះ ហើយអាចធ្វើឲ្យងងឹត
ការថែទាំភ្នែកឲ្យមានសុខភាពល្អ
ភ្នែកគឺជាសរីរាង្គយ៉ាងសំខាន់ជួយឲ្យយើងអាចមើលឃើញនូវអ្វីៗគ្រប់យ៉ាងជុំវិញខ្លួន ដូច្នេះយើងត្រូវតែយកចិត្ដទុកដាក់ថែទាំឲ្យបានល្អ៖
- គេងឲ្យបានគ្រប់គ្រាន់ លើសពី៥ម៉ោង
- ញ៉ាំអាហារមានជីវជាតិ ពពួកវីតាមីន A B C និង អាស៊ីតខ្លាញ់អូមេហ្គា៣
- ផឹកទឹកឲ្យបានច្រើន
- ហាត់ប្រាណ ឬលេងកីឡា ជាប្រចាំ
- ពាក់វ៉ែតា មួក ពេលចេញក្រៅ
- សម្រកទម្ងន់
- កុំជក់បារី
- ទៅជួបគ្រូពេទ្យ ពេលភ្នែកមានបញ្ហា
[embed-health-tool-ovulation]