យើងទាំងអស់គ្នាពិតជាបានដឹងច្បាស់ហើយថាកែវភ្នែកទាំងគូរបស់យើងពិតជាមានសារសំខាន់ និងតម្លៃណាស់។ ដោយសារតែហេតុនេះហើយបានជាយើងគ្រប់គ្នាត្រូវតែយកចិត្តទុកដាក់បំផុត។ ខាងក្រោមនេះជាគន្លឹះខ្លះជួយគ្នាយើងថែរក្សាភ្នែកឲ្យមានសុខភាពល្អ។
១- របបអាហារដែលមានសុខភាពល្អ
ដើម្បីបានភ្នែកមួយគូមានសុខភាពល្អគឺយើងត្រូវចាប់ផ្ដើមពីរបបអាហារដែលល្អដូចគ្នា។ របបអាហារល្អជួយការពារយើងពីបញ្ហាភ្នែកផ្សេងៗទាក់នឹងអាយុ ការប្រែប្រួលបាតភ្នែក និងភ្នែកឡើងបាយជាដើម។ របបអាហារទាំងនេះត្រូវមានស្តុកនូវអាស៊ីតខ្លាញ់អូមេហ្គា ៣ lutein ស័ង្កសី និងវីតាមីនC និងអ៊ីដែលសម្បូរនៅក្នុងអាហារបន្លែបៃតង ខ្លាញ់ត្រី ស៊ុត សណ្តែកដី ក្រូច oysters និងសាច់ជ្រូក។ ក្រៅពីនេះរបបអាហារល្អអាចជួយយើងជៀសផុតពីភាពធាត់ និងជំងឺទឹកនោមផ្អែម (ដែលជាមូលហេតុនាំឲ្យងងឹតភ្នែក) ផងដែរ។
អត្ថបទពាក់ព័ន្ធ៖
- មានបញ្ហាទាំងនេះ ទើបភ្នែកមើលលែងសូវឃើញដូចមុន
- ធូលី ឬសត្វល្អិតចូលភ្នែក កុំញីឲ្យសោះ ត្រូវធ្វើតាមវិធីទាំងនេះ
- មិនចង់ពាក់វ៉ែនតាទាំងក្មេង ត្រូវញ៉ាំអាហារទាំងនេះឲ្យបានច្រើន
២- មិនជក់បារី
ការជក់បារីអាចបង្កើនហានិភ័យនៃជំងឺភ្នែកឡើងបាយ ខូចសរសៃប្រសាទភ្នែក និងមានការប្រែប្រួលនៃបាតភ្នែក តែមនុស្សជាច្រើនពិបាកក្នុងការឈប់ជក់បារីណាស់។ មនុស្សភាគច្រើនមិនទទួលជោគជ័យក្នុងការផ្តាច់បារីនៅពេលដំបូងឡើយ តែគ្នាយើងក៏មិនត្រូវបោះបង់ចោលនោះទេ។ ការព្យាយាមកាន់តែច្រើននោះឱកាសក្នុងការទទួលបានជោគជ័យក៏កាន់តែច្រើនដែរ ឬក៏យើងអាចទាក់ទងទៅគ្រូពេទ្យដើម្បីសុំជំនួយបន្ថែម។
៣- វ៉ែនតាការពារពន្លឺថ្ងៃ
ការនៅក្រោមពន្លឺព្រះអាទិត្យច្រើនអាចធ្វើឲ្យយើងប្រឈមនឹងហានិភ័យនៃជំងឺភ្នែកឡើងបាយ និងការប្រែប្រួលនៃបាតភ្នែកបាន។ ដូចនេះ យើងត្រូវជ្រើសរើសយកសំភារៈដែលត្រឹមត្រូវដើម្បីជួយការពារភ្នែកពីកាំរស្មីយូវី ឬពន្លឺព្រះអាទិត្យនេះ។ វ៉ែនតាការពារពន្លឺព្រះអាទិត្យមានអត្ថប្រយោជន៍ណាស់ទោះជាអ្នកប្រើឡេនកញ្ចក់ភ្នែកក៏ដោយ។
៤- វ៉ែនតាការពារ goggles
ប្រសិនបើការងាររបស់យើងតម្រូវឲ្យមានការប៉ះពាល់ជាមួយនឹងវត្ថុធាតុដើមដែលមានគ្រោះថ្នាក់ ឬតាមខ្យល់អាកាស យើងមិនត្រូវភ្លេចពាក់វ៉ែនតា goggles ឡើយ។ ប្រសិនបើយើងជាអ្នកលេងកីឡាដែលមានឥទ្ធិពលអាចប៉ះពាល់ដល់ភ្នែក នោះយើងត្រូវពាក់មួកសុវត្ថិភាពដែលមានរបាំងការពារមុខដើម្បីការពារភ្នែករបស់យើង។
៥- សម្រាកពេលប្រើប្រាស់កុំព្យូទ័រ
ប្រសិនបើគ្នាយើងធ្វើការជាមួយកុំព្យួទ័រច្រើន យើងគួរតែមានការឈប់សម្រាកឲ្យបានញឹកញាប់បន្តិច។ យើងត្រូវប្រាកដថាឧស្សាហ៍បានទៅពិនិត្យមើលកម្រិតវ៉ែនតារបស់យើងផង។ យើងគួរពិគ្រោះជាមួយគ្រូពេទ្យអំពីប្រភេទវ៉ែនតាដែលយើងគួរពាក់នៅពេលដែលប្រើកុំព្យូទ័រ។ យើងគួរតែក្រលេកភ្នែកទៅខាងក្រោមអេក្រង់បន្តិចពេលប្រើកុំព្យូទ័រ ជាមួយគ្នានេះ យើងក៏គួរព្យាយាមងាកភ្នែកចេញពីពន្លឺលើអេក្រង់កុំព្យូទ័រដែរ។ មួួវិញទៀតយើងក៏ត្រូវសម្រាកភ្នែករៀងរាល់ ២០ នាទីម្តងហើយត្រូវងាកចេញពីកុំព្យូទ័ររយៈពេល ១៥ នាទីរៀងរាល់ ២ ម៉ោងម្តង។ ប្រសិនបើយើងមានអារម្មណ៍ថាភ្នែកយើងស្ងួត យើងត្រូវព្យាយាមព្រិចភ្នែកឲ្យឲ្យបានញឹកញាប់បន្តិច។
អត្ថបទពាក់ព័ន្ធ៖
- មើលអេក្រង់យូរ ភ្នែកអាចមានបញ្ហា! ប៉ុន្មានរបៀបស្រួលៗនេះ ជួយភ្នែកច្រើនណាស់
- លម្អិតពីជំងឺដុះកន្ទុយថ្លែន និងវិធីការពារ
- ភ្នែកស្រលៀង ឬកែក មកអី ហើយព្យាបាលកើតអត់?
៦- តាមដានពីសុខភាពភ្នែក
នេះគឺជារឿងចាំបាច់ណាស់ក្នុងការទៅតាមដានសុខភាពភ្នែកជាមួយគ្រូពេទ្យភ្នែកឲ្យបានទៀងទាត់។ ការពិនិត្យភ្នែកគឺជាការចាំបាច់ព្រោះអាចជួយរកជំងឺណាដែលមិនមានរោគសញ្ញាដូចជាជំងឺទឹកដក់ក្នុងបាតភ្នែកជាដើម។ ការធ្វើរោគវិនិច្ឆ័យ និងព្យាបាលទាន់ពេលអាចបង្កើនឱកាសនៃការជាសះស្បើយវិញ។ គ្រូពេទ្យភ្នែកមាន ២ ប្រភេទ៖
Ophthalmologists គឺជាគ្រូពេទ្យឯកទេកជំនាញខាងថែរក្សាភ្នែក។ គ្រូពេទ្យជំនាញនេះអាចធ្វើរោគវិនិច្ឆ័យ និងព្យាបាលជំងឺភ្នែកក៏ដូចជាធ្វើការវះកាត់ភ្នែកបានផងដែរ។ ចំណែកគ្រូពេទ្យឯកទេសខាងពិនិត្យភ្នែកអាចព្យាបាលជំងឺភ្នែកយើងបាន ប៉ុន្តែមិនអាចធ្វើការវះកាត់ភ្នែកឲ្យអ្នកបានទេ។ អាស្រ័យលើបញ្ហាភ្នែក យើងអាចជ្រើសរើសយកមួយក្នុងចំណោមពីរខាងលើ។
អត្ថបទពាក់ព័ន្ធ៖
- លម្អិតជុំវិញមូលហេតុភ្នែកឆ្លងរោគ ឈឺឡើងក្រហម រហូតដល់ពិការ
- អ្នកភ្នែកខ្សោយ ញ៉ាំអាហារទាំងនេះ អាចជួយបាន
- កូនទើបកើតរលាកកញ្ចក់ភ្នែក ម៉ាក់ប៉ាគួរធ្វើបែបណា?
- ហេតុអ្វីបានជាបេប៊ីទើបកើតមួយចំនួន មានជំងឺស្ទះរន្ធទឹកភ្នែក?
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-ovulation]