ការងារប្រចាំថ្ងៃមួយចំនួនដូចជា ឌីហ្សាញរូបភាព សរសេរកូដបង្កើតកម្មវិធី សរសេរអត្ថបទអនឡាញ និងប្រភេទការងារក្នុងវិស័យឌីជីថលផ្សេងៗទៀត ដែលសុទ្ធសឹង តម្រូវឱ្យយើងនៅធ្វើការ និងសម្លឹងមុខអេក្រង់កុំព្យូទ័រពេញមួយថ្ងៃ។ ទោះជាសកម្មភាពនេះជារឿងចៀសមិនបាន ប៉ុន្តែយើងក៏នៅមានវិធីមួយចំនួនដើម្បីការពារ ភ្នែករបស់យើងបានដែរ តាមរយៈក្រុមការងារស្រាវជ្រាវផ្នែកសុខភាពភ្នែករបស់សហរដ្ឋអាមេរិក The Vision Council បានបង្ហាញវិធី ជាតិចនិកការពារភ្នែកដូចជា៖
១. អេក្រង់កុំព្យូទ័រនៅឆ្ងាយពីភ្នែក ប្រវែងប្រហែល១លាតដៃ
ប្រវែងសមរម្យសម្រាប់ភ្នែកសម្លឹងធ្វើការលើអេក្រង់កុំព្យូរទ័រគឺ ប្រហែល ៦៣,៥សង់ទីម៉ែត្រ ឬប្រវែងប្រហែលជំហរដៃរបស់យើងលាតទៅមុខត្រង់។ ដោយឡែក សម្រាប់ទីតាំងអេក្រង់កុំព្យូរទ័រគួរស្ថិតនៅទាបជាងភ្នែក ១០ ទៅ១៥ ដឺក្រេ។
២. កាត់បន្ថយពន្លឺចាំង
ពន្លឺចាំង មិនថាចេញពីកុំព្យូទ័រ ទូរសព្ទ ឬឧបករណ៍អេឡិចត្រូនិកផ្សេងៗទៀត យើងអាចប្រើទ្រនាប់ Screen បិទការពារដើម្បីបន្ថយពន្លឺ ឬប្រើប្រាស់មុខងារ Light Filter ឬ Eyes Conform ដែលមានស្រាប់ក្នុងឧបករណ៍អេឡិចត្រូនិក។
អត្ថបទពាក់ព័ន្ធ៖
៣. វិធី ២០-២០-២០
មានន័យថា ជារៀងរាល់២០នាទី យើងគួរងាកពីអេក្រង់កុំព្យ័ទ័រទៅសម្លឹងមើលអ្វីផ្សេងៗ ក្នុងរយៈចម្ងាយ២០ហ្វ៊ីត (ប្រហែល ៦០០សង់ទីម៉ែត្រ) ក្នុងរយៈពេល២០វិនាទី ដែលវិធីនេះនឹងជួយសម្រាលភ្នែកអ្នកបាន សម្រាកពីកុំព្យូទ័រខ្លះ។
៤. មានពេលសម្រាក១៥នាទី ក្រោយធ្វើការរយៈពេល២ម៉ោង
ក្រោយរយៈពេល២ម៉ោងមុខកុំព្យូទ័រ យើងគួរមានពេលសម្រាកប្រហែល១៥នាទី នេះដើម្បីឱ្យភ្នែកបានសម្រាក និងមិនស្ងួត។ នៅពេលកំពុងធ្វើការមុខកុំព្យូទ័រ ការព្រិចភ្នែក ជាញឹកញាប់ ក៏ជួយសម្រាលភ្នែក មិនឱ្យស្ងួតផងដែរ។
៥. ប្រើថ្នាំភ្នែក ក្នុងករណីភ្នែកស្ងួត
យើងអាចប្រើទឹកថ្នាំលាងភ្នែក ក្នុងករណីភ្នែកស្ងួត ដើម្បីជួយសម្រាលភ្នែក។ ការប្រើទឹកថ្នាំលាងភ្នែក យើងក៏គួរសុំការណែនាំពីវិធីប្រើត្រឹមត្រូវពី គ្រូពេទ្យជំនាញផងដែរ។
អត្ថបទពាក់ព័ន្ធ៖
- ហេតុអ្វីបានជាបេប៊ីទើបកើតមួយចំនួន មានជំងឺស្ទះរន្ធទឹកភ្នែក?
- ភ្នែកប៊េបីងាយមានបញ្ហាណាស់ ម៉ាក់ៗត្រូវប្រយ័ត្ន ចៀសបញ្ហាទាំងនេះ
- កូនទើបកើតរលាកកញ្ចក់ភ្នែក ម៉ាក់ប៉ាគួរធ្វើបែបណា?
៦. ធ្វើការក្នុងបរិស្ថាន មានពន្លឺគ្រប់គ្រាន់ល្មម
នៅពេលពន្លឺចាំងចូលក្នុងបន្ទប់ធ្វើការខ្លាំង ហើយយើងប្រឹងតម្លើងពន្លឺកុំព្យូទ័រឱ្យខ្លាំងជាង ដើម្បីមើលច្បាស់ ពុំមែនវិធីល្អឡើយ។ ជាការណែនាំរបស់វេជ្ជបណ្ឌិតជំនាញ គឺរៀបចំបរិយាកាសកន្លែងធ្វើការ ឱ្យមានពន្លឺសមល្មមគ្រប់គ្រាន់ ពោលគឺ កុំឲ្យពន្លឺខ្លាំង ឬខ្សោយពេក។
៧. ការពិនិត្យភ្នែក
ជាទម្លាប់ល្អ ក្នុងការថែទាំសុខភាពភ្នែក យើងអាចមានពេលទៅពិនិត្យភ្នែក ជាមួយគ្រូពេទ្យជំនាញ ដើម្បីដឹង និងមានវិធានការផ្សេងៗ ក្នុងការការពារ និងថែរក្សាភ្នែក របស់អ្នកឱ្យមានប្រសិទ្ធិភាព៕
អត្ថបទពាក់ព័ន្ធ៖
- ការ៉ុត ល្អខ្លាំងអ៊ីចឹងសោះ មិនមែនចាស់ៗចេះតែនិយាយទេ!
- អ្នកភ្នែកខ្សោយ ញ៉ាំអាហារទាំងនេះ អាចជួយបាន
- មិនចង់ពាក់វ៉ែនតាទាំងក្មេង ត្រូវញ៉ាំអាហារទាំងនេះឲ្យបានច្រើន
[embed-health-tool-ovulation]