កែវភ្នែកជាផ្នែកមួយដែលសំខាន់នៃរាងកាយរបស់យើង។ ក្នុងមួយជីវិតមនុស្សយើងម្នាក់ៗតែងតែមានបញ្ហាភ្នែកយ៉ាងហោចណាស់ក៏ម្ដងដែរ។ បញ្ហាស្រាលខ្លះអាចនឹងព្យាបាលងាយស្រួល ឯករណីខ្លះទៀតទាល់តែត្រូវការពេទ្យជំនាញ។ ដូចនេះហើយទើបមនុស្សយើងគ្រប់រូបគួរតែយកចិត្តទុកដាក់លើការថែរក្សាសុខភាពភ្នែកឲ្យមែនទែន។
អត្ថបទគួរអាន៖
- ម៉េចបានទឹកភ្នែកយើង មានជាតិប្រៃ?
- ក្មេងតូចៗនៅជប៉ុន កំពុងមានបញ្ហាគំហើញធ្ងន់ធ្ងរ ដោយសារមើលទូរសព្ទច្រើនពេក
មានកត្តាបង្កជាច្រើនដែលបណ្ដាលឲ្យយើងមានបញ្ហា និងជំងឺភ្នែកកើតមានឡើង។ កត្តាចម្បងមួយគឺអាយុដែលធ្វើឲ្យភ្នែកយើងងាយកើតជំងឺដក់ទឹកក្នុងបាតភ្នែក ភ្នែកឡើងបាយ និងមីញ៉ូបឆ្ងាយជាដើម។ ក្រៅពីនេះមានបញ្ហាជាច្រើនទៀតដូចជា៖
- ជំងឺធាត់និងលើសសំពាធឈាម៖ បញ្ហានេះអាចបណ្ដាលឲ្យមានការខូចខាតលើប្រព័ន្ធឈាមរត់ទៅគ្រាប់ភ្នែកនិងនៅក្នុងគ្រាប់ភ្នែក។ បញ្ហានេះមានទំនាក់ទំនងនឹងភាពងាយកើតមានជំងឺទឹកនោមផ្អែមទៀតផង។
- ជំងឺទឹកនោមផ្អែម៖ កើតឡើងពេលមានជាតិស្ករខ្ពស់ក្នុងឈាមដែលបង្កឲ្យមានការហើមកញ្ចក់ភ្នែកនិងធ្វើឲ្យគំហើញបែកទាញរូប។ ជំងឺភ្នែកដោយសារទឹកនោមផ្អែមគឺជាជំងឺដែលឋិតក្នុងចំណោមមូលហេតុដែលធ្វើឲ្យពិការភ្នែកនៅក្នុងប្រទេសអភិវឌ្ឍន៍។ជំងឺទឹកនោមផ្អែមមានទំនាក់ទំនងយ៉ាងខ្លាំងទៅនឹងជំងឺភ្នែកនេះ។
- ប្រវត្តិជំងឺក្នុងគ្រួសារនិងតំណពូជ៖ អ្នកដែលមានបងប្អូនមានបញ្ហាភ្នែកនឹងងាយមានវិបត្តិភ្នែកដូចជាឡើងទឹកដក់ក្នុងបាតភ្នែក បញ្ហាគំហើញ ជំងឺសរសៃបាតភ្នែក ជំងឺតំណពូជ វិបត្តិគំហើញជាដើម។ បញ្ហាតំណពូជអាចជាសញ្ញានៃជំងឺដូចជាភ្នែកឡើងបាយ មីញ៉ូបឆ្ងាយ និងកើនឡើងសំពាធគ្រាប់ភ្នែកដែលមានទំនាក់ទំនងយ៉ាងខ្លាំងទៅលើតំណពូជ។
- កើតមិនគ្រប់ខែនៅសប្ដាហ៍ទី៣០ឬកើតមិនគ្រប់គីឡូជាដើម (តិចជាង១៥០០ក្រាម)
- មានប្រវត្តិធ្លាប់កើតជំងឺសរសៃឈបាតភ្នែកពីកំណើត
- ការប្រើប្រាស់ថ្នាំ៖ ធ្លាប់មានការប្រើប្រាស់ថ្នាំពីមុនមកប៉ះពាល់លើភ្នែក។ ការប្រើប្រាស់ថ្នាំបន្តក់ស្តេរ៉ូអ៊ីតក្នុងអំឡុងពេលយូរអាចបណ្ដាលឲ្យងាយកើតបាយភ្នែកនិងជំងឺកើនសម្ពាធគ្រាប់ភ្នែក។
- មានវិបត្តិក្នុងការលូតលាស់សរសៃប្រាសាទវិញ្ញាណ
- ធ្លាប់មានរបួសភ្នែកនិងមានការវះកាត់ភ្នែកពីមុន៖ ភ្នែកឡើងបាយអាចកើតមានចំពោះអ្នកដែលមានការវះកាត់និងរបួសភ្នែកនៅវ័យក្រោម៤០ឆ្នាំ។ អ្នកដែលមានភ្នែកឡើងបាយត្រូវធ្វើការវះកាត់ដើម្បីបន្ថយផលវិបាករបស់វា។
- ស្រា៖ អ្នកដែលសេពគ្រឿងស្រវឹងច្រើនជាប្រចាំគឺមានហានិភ័យខ្ពស់ក្នុងការកើតមានបញ្ហាភ្នែក
- ជំងឺភ្នែកថាច់ (TOUCH) ជាការករោគពេលមានផ្ទៃពោះ៖ ជាវិបត្តិភ្នែកកុមារដែលកើតមានដោយសារឆ្លងរោគពីម្ដាយ។
[embed-health-tool-ovulation]