backup og meta

បញ្ហាសុខភាពភ្នែកទាំងនេះ អាចកើតលើអ្នកជក់បារី

បញ្ហាសុខភាពភ្នែកទាំងនេះ អាចកើតលើអ្នកជក់បារី

ឥទ្ធិពលអាក្រក់ៗពីការជក់បារី បានកើតមានច្រើនស្ទើតែគ្រប់ផ្នែកនៃសរីរាង្គកាយ មិនមែនមានតែសួតតែមួយមុខនោះទេ សូម្បីតែប្រព័ន្ធខួរក្បាល សរសៃឈាម បេះដូង និងភ្នែកផង ក៏រងផលប៉ះពាល់ជាខ្លាំង បង្ករជាជំងឺផ្សេងៗ។ ជាក់ស្ដែងណាស់ទៅហើយដែល រូបមន្ដថ្នាំជក់ ក្នុងបារីមួយដើម ត្រូវបានរួមផ្សំមកជាមួយនូវសារធាតុគីមីពុលជាច្រើនដើម្បីរក្សាបាននូវ​គុណភាព និងរសជាតិ។ ដោយឡែកបច្ចុប្បន្ន តាមការមើលឃើញជាក់ស្ដែង ការជក់បារី ហាក់មានភាពពេញនិយមក្នុងបណ្ដាសង្គមយុវជន ដូច្នេះតើអ្នក​ទាំង​នោះ​អាចនឹងជួបបញ្ហាអ្វីខ្លះទៅដល់ភ្នែក?

១.ជំងឺភ្នែកឡើងបាយ

ជំងឺភ្នែកឡើងបាយ មិនមែន​កើត​តែ​លើ​អ្នកមានវ័យចំណាស់នោះទេ សម្រាប់មនុស្សវ័យជំទង់ ក៏អាចកើតមានដែរ​ ប្រ​សិន​បើអអ្នក​ទាំង​នោះ​មានទម្លាប់ជក់បារី។ ជំងឺភ្នែកឡើងបាយ​មានរោគសញ្ញា ឡើងដុំពកស​ផ្នែកខាងមុខនៃកញ្ចក់ភ្នែក ដែលបង្ករឲ្យ​អ្នកជំងឺ មើលពុំសូវច្បាស់ ហើយតែងមានហូរទឹកភ្នែកជាប្រចាំ។ អ្នកជក់បារីអាចប្រឈមនឹងបញ្ហានោះក៏ព្រោះតែ នៅក្នុងផ្សែងបារីមាន ផ្ទុកនូវសារធាតុគឺមីពុលជាច្រើន ដែលបានបំប្លែងខ្លួនក្នុងផ្សែង។ តួយ៉ាងត្រឹមតែសារធាតុគីមីមួយប្រភេទ ដែលត្រូវបាន​គេស្គាល់ជាសាមញ្ញគឺ នីកូទីន ។ នីកូទីន គឺជាសារធាតុគីមីញៀន ដែលអាចបង្កើតរសនិយមទៅដល់អ្នកជក់ ហើយអ្នក​ជក់​ភាគ​ច្រើនពិបាកនឹងផ្ដាច់វាខ្លាំងណាស់។ នីកូទីន និងកាបូនម៉ូណូអុកស៊ីតផ្សេងទៀត អាច​បណ្តាលឲ្យ កើតជំងឺ ខ្លាញ់ នៅក្នុងសរសៃ​​​ឈាមរបស់ភ្នែក ដែលនាំឱ្យមើលឃើញមិនច្បាស់ក៏បង្ករឲ្យភ្នែកឡើងបាយ។

អត្ថបទគួរអាន៖

២.ជំងឺភ្នែកស្ងួត

ផលវិបាក នៃ​ជំងឺនេះកើតឡើងនៅពេលដែលភ្នែកមិនអាចផលិតទឹកភ្នែកបានគ្រប់គ្រាន់។ ការជក់បារី ក៏ជាមូលហេតុដែលអាចបង្កររោគសញ្ញានៃជំងឺនេះ កើតឡើង ព្រោះថាសារធាតុគីមីពុល ក្នុងផ្សែងបារី ដែលអ្នកជក់ស្រូបចូលទៅក្នុងសួត នឹងបំប្លែង​ខ្លួនបញ្ចេញនូវធាតុគីមីពុល ហើយជ្រាបចូលតាមប្រព័ន្ធចរន្ដសរសៃឈាមក្នុងភ្នែក។ ភ្នែកអាចនឹងប្រឈមនូវការ​រង​ផល​ប៉ះ​ពាល់ ដូចជា ការរលាក ជាដើម។ ចំពោះអ្នកមានជំងឺនេះស្រាប់ អាចរឹតតែមានភាពធ្ងន់ធ្ងរកាន់តែខ្លាំង។ បន្ថែមពី​លើ​នេះទៅ​ទៀត ផលអាក្រក់ពីផ្សែងបារី ក៏បង្ករឲ្យមានជំងឺ ចុះខ្សោយការសម្លឹងតាមវ័យ (AMD)ផងដែរ។ តាមការប្រៀប​ធៀប រវាងអ្នក​ជក់បារី និង​អ្នកអត់ជក់ ការសម្លឹងមានភាពភ្លឺច្បាស់​ខុសគ្នា ៣០%។

ភ្នែកស្ងួត

៣.ជំងឺខ្វាក់ពណ៌

ជំងឺនេះទាក់ទងនឹងការសម្លឹងបែងចែកពណ៌ ខណៈប្រព័ន្ធសរសៃប្រសាទអុបទិក ត្រូវបានដំំំណើរការឡើងដោយលំហូរ នៃសរសៃ​ឈាម ផ្សារភ្ជាប់​ពី​​ខួរក្បាល ទៅនឹងភ្នែក។ វាក៏អាចបណ្ដាលឲ្យមានបញ្ហាកើតឡើងពីការជក់បារី ខណៈដែលសារធាតុគីមីពុល ក្នុង​ផ្សែងបារី បានបង្កើត​​ជាកំណកខ្លាញ់ ក្នុងសរសៃឈាមនីមួយៗ។ បញ្ហានេះ អាចបណ្ដាលឲ្យឈានទៅដល់ មានជំងឺងងឹតភ្នែក ក្នុងវ័យក្មេង។ បន្ថែមពីនេះទៅ​ទៀត ការជក់បារី ក៏អាចបង្ករបញ្ហាស្ទះសរសៃឈាមសរសៃប្រសាទ ដែលអាចបង្ករឲ្យសរសៃឈាមឡើងប៉ោង និងឈាមកកជា​ដើម។ ដូច​គ្នា​ដែរ ការជក់បារី មិនត្រឹមតែមានគ្រោះថ្នាក់ដល់ខ្លួនឯងតែម្នាក់នោះទេ ថែមទាំងប៉ះពាល់អ្នកជំវិញខ្លួនថែមទៀត​ផង។

ចំណុចសំខាន់

ផ្សែងបារីត្រូវបានផ្សំឡើងពីសារធាតុគីមី ពុល ជាច្រើន ដែលបង្កគ្រោះថ្នាក់ដល់រាងកាយ ដូច្នេះការស្រូបចូលអាចបណ្តាលឲ្យមានបញ្ហាសុខភាពធ្ងន់ធ្ងរ។ ជាតិពុលឆ្លងកាត់ពីសួតចូលទៅក្នុងចរន្តឈាម រាលដាលសារធាតុពុលទាំងនេះពេញរាងកាយ រួមទាំងភ្នែករបស់យើងផងដែរ។

[embed-health-tool-ovulation]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

1, Vision Loss, Blindness, and Smoking, https://www.cdc.gov/tobacco/campaign/tips/diseases/vision-loss-blindness.html

2, What are the effects of smoking and tobacco?, https://www.health.gov.au/health-topics/smoking-and-tobacco/about-smoking-and-tobacco/what-are-the-effects-of-smoking-and-tobacco

3, Health Effects, https://smokefree.gov/quit-smoking/why-you-should-quit/health-effects

4, Smoking and Eye Disease, https://www.aao.org/eye-health/tips-prevention/smokers

5, Eye diseases, https://www.tobaccoinaustralia.org.au/chapter-3-health-effects/3-10-eye-diseases

 

កំណែ​ប្រែបច្ចុប្បន្ន

16/03/2022

អត្ថបទ​ដោយ អឿ អ៊ុយ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ អឿ អ៊ុយ · កែ Mar 16, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម