ស្បូនគឺជាអវៈយវៈដ៏សំខាន់មួយសម្រាប់ស្ត្រី តែវាក៏ជាផ្នែកមួយដែលងាយរងផលប៉ះពាល់ពីជំងឺផ្សេងៗរួមមាន ជំងឺដុំស្បូន គីសស្បូនជាដើម។ ចំពោះគីសដៃស្បូនក៏ជាជំងឺមួយដែលស្រីៗគ្រប់រូបមិនគួរព្រងើយកន្តើយឡើយ ដូចនេះស្រីៗគ្នាយើងគួរដឹងពីប្រភេទគីសដែលអាចកើតមាននៅស្បូន។
លោកវេជ្ជបណ្ឌិត ឃួន សុវណ្ណារិទ្ធ ឯកទេសសម្ភព និងរោគស្ត្រីឲ្យដឹងថា គីសដៃស្បូន ឬអាចហៅថា គីសកន្សោមពងបញ្ចេញមេជីវិតស្ត្រី ជាប្រភេទគីសដែលមាននៅលើក្រពេញដៃស្បូនរបស់ស្ត្រី និងស្ថិតនៅក្នុងអាងត្រគាករបស់ស្ត្រី។ គីសដៃស្បូនត្រូវបានគេចែកចេញជា២ប្រភេទធំៗ ជាប្រភេទ ដុំទឹក និងដុំសាច់ ដែលនៅក្នុងនោះមានដូចជា៖
១. គីសទឹក ស ឬគីសធម្មតាអាចបាត់ទៅវិញ (Cyst-Decraff) ដោយសារក្រពេញបញ្ចេញមេជីវិត មិនខ្ជាក់ចេញតាមកាលកំណត់ជារៀងរាល់ខែ ឬមិនបានផ្ទុះបែក ដែលសល់ពីវដ្ដរដូវរបស់ស្ត្រី ឬអាចជាប្រភេទគីសទឹកជាឈាម។ ដុំគីសប្រភេទនេះអាចបាត់ទៅវិញដោយមិនចាំបាច់ព្យាបាល តែត្រូវតាមដានរយៈពេល ២-៣ខែ សិន។
២. គីសឈាមរដូវ (ovarian Endometriosis Cyst) បណ្ដាលមកពីឈាមរដូវរបស់ស្ត្រី ដែលជាធម្មតាស្ថិតក្នុងស្រទាប់ក្នុង តែពេលមានកត្តាចលករណាមួយ វាធ្វើឲ្យឈាមនោះតោងស្អិត ជាប់ទៅនឹងក្រពេញដៃស្បូន ដែលបណ្ដាលឲ្យបង្កើតបានគីសឈាមរដូវ។
[embed-health-tool-ovulation]
៣. គីស (Dermoid Cyst) គីសប្រភេទនេះ មានសរីរាង្គរបស់មនុស្សនៅខាងក្នុងដូចជា សក់ ធ្មេញ សាច់កំណកផ្សេងៗ ជាកោសិកាសរីរាង្គរបស់មនុស្ស វិវត្ដខុសប្រក្រតី ជួបប្រទះជាប្រភេទ Teratome ជាសាច់ស្លូត និងអាចបង្កជាជំងឺមហារីកបាន។
៤. គីសទឹកពណ៌សខាប់ ដែលខុសប្រក្រតីនៅក្នុងដំណាក់កាលបែកចែក កោសិកាសរីរាង្គ កាលនៅក្នុងពោះម្ដាយ ហើយពេលពេញវ័យទើបកើតមាន ហើយអាចដឹងបាន។
ស្វែងយល់បន្ថែមតាមរយៈវីដេអូខាងក្រោម៖
វេជ្ជបណ្ឌិតរោគស្ត្រីរូបនេះបន្ថែមថា ការព្យាបាលជំងឺគីសដៃស្បូន គឺអាស្រ័យទៅលើតាមប្រភេទរបស់គីសនោះ តែសម្រាប់គីសទឹកធម្មតា គឺពុំចាំបាច់ព្យាបាលទេ ព្រោះវាអាចបាត់ទៅវិញដោយឯង។ ផ្ទុយទៅវិញចំពោះ ប្រភេទដុំគីសសាច់ ឬគីសទឹកដែលមិនបាត់ទៅវិញដោយខ្លួនឯង គឺការវះកាត់ជាវិធីព្យាបាលដ៏មានប្រសិទ្ធភាព និងជាជម្រើសតែមួយគត់។
អត្ថបទគួរអាន៖
- ស្រីៗមករដូវមិនទៀង ក្រោយចាក់វ៉ាក់សាំងកូវីដ-១៩ គួរបារម្ភអត់?
- ធ្លាក់កំណកឈាមធំៗពេលមករដូវ បណ្ដាលមកពីអ្វី?
- អំឡុងពេលមករដូវ ស្រីៗអាចញ៉ាំអាហារជូរបានអត់?
- មករដូវច្រើន និងឈឺចាប់ អាចមកពីបញ្ហាសុខភាពមួយនេះ
- មូលហេតុមកឈាមរដូវតិចជាងធម្មតា អាចមកពីហេតុផលទាំងនេះ
- ពណ៌ឈាមរដូវ អាចបញ្ជាក់ឲ្យដឹងពីបញ្ហាសុខភាពមនុស្សស្រី