backup og meta

ចងដៃស្បូនពន្យារកំណើត ប៉ះពាល់ដល់ចំណង់ផ្លូវភេទអត់?

ចងដៃស្បូនពន្យារកំណើត ប៉ះពាល់ដល់ចំណង់ផ្លូវភេទអត់?

មធ្យោបាយ​ពន្យារ​កំណើត​ដោយ​ចង​ដៃស្បូន គឺជា​វិធីសាស្ត្រ​បែប​វេជ្ជសាស្ត្រ​មួយ​ប្រភេទ ដែល​អាច​ពន្យារ​កំណើត​បាន​មួយ​ជីវិត។ ការ​ចង​ដៃស្បូន​មាន​ន័យ​ថា ដោយ​មិន​ឲ្យ​មេជីវិត​ញី​ធ្វើ​ដំណើរ​ពី​ដៃ​ស្បូន ជួប​ជាមួយ​មេ​ជីវិត​ឈ្មោលដើម្បី​បង្ក​កំណើត នៅ​ក្នុង​តួស្បូន។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត

ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែន​សុខ​ បាន​បញ្ជាក់​ថា រាល់​ការ​ចងដៃ​ស្បូន​អាច​ធ្វើ​បាន​គ្រប់​ពេល ធ្វើឲ្យ​ស្ត្រី​គ្មាន​ផ្ទៃពោះ​រហូត និង​អាច​ធ្វើ​បាន​នៅ​ពេល​៖

– ក្នុង​អំឡុង​ពេល​មក​រដូវ

– ក្រោយ​ការ​រំលូត ឬ​រលូត​រយៈពេល ៤៨ ម៉ោង

– ក្នុង​ចន្លោះ​ពេល​សម្រាល​កូន​រួច​បាន ៧ ថ្ងៃ

– ចាប់ពី ៦សប្តាហ៍​ក្រោយ​ការ​សម្រាល​ហើយ​ជាដើម។

[embed-health-tool-due-date]

វេជ្ជបណ្ឌិត​រូប​នោះ​បាន​បន្ថែម​ទៀត​ថា ការ​វះកាត់​ចង​ដៃ​ស្បូន​មិន​ប៉ះពាល់​ដល់​ការ​មក​រដូវ​របស់​ស្ត្រី​ឡើយ ហើយ​អាច​ធ្វើ​បាន​គ្រប់​ពេល​ទាំង​ក្រោយ​សម្រាល​កូន ឬ​ទាំង​អំឡុង​ដំណើរ​ការ​វះកាត់​សម្រាល​កូន។

គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

ការគេងជំរុញដល់ការរួមភេទ១

ការ​ចង​ដៃស្បូន គឺជា​វិធីសាស្ត្រ​វះកាត់​ដើម្បី​បញ្ឈប់​ការ​មាន​ផ្ទៃពោះ​រហូត ហើយក៏អាចជួយ​កាត់​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​មហារីក​ក្រពេញអូវែ​បាន ដែរ។  ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ វិធីសាស្ត្រ​ចង​ដៃ​ស្បូន​មិន​បាន​សក្ដិសម​នឹង​ស្ត្រី​គ្រប់​គ្នា​ឡើយ ហើយ​សម្រាប់​ស្ត្រី​ស្ថិត​ក្នុង​វ័យ​បន្ត​ពូជ គ្រូពេទ្យ​នឹង​មិន​លើក​ទឹក​ចិត្ត​ឲ្យ​ធ្វើ​បែប​នេះ​ឡើយ ព្រោះ​ក្រោយ​ចងដៃ​ស្បូន​រួច​មិន​អាច​ធ្វើការ​ស្រាយ​ត​ភ្ជាប់​មុខ​វះកាត់​នោះ​ឲ្យ​ដូច​ដើម​វិញ​បាន​ឡើយ។ អត្ថប្រយោជន៍​នៃ​ការ​ចង​ដៃ​ស្បូន គឺ​អាច​ពន្យារ​កំណើត​អស់​មួយ​ជីវិត ហើយ​មិន​ប៉ះពាល់​ដល់​ចំណង់​ផ្លូវ​ភេទ​ឡើយ។

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Tubal ligation, https://www.mayoclinic.org/tests-procedures/tubal-ligation/about/pac-20388360#:~:text=In%20a%20tubal%20ligation%2C%20the,type%20of%20permanent%20birth%20control.

what is tubal ligation?, https://www.hopkinsmedicine.org/health/treatment-tests-and-therapies/tubal-ligation

Sterilization, https://www.plannedparenthood.org/learn/birth-control/sterilization

កំណែ​ប្រែបច្ចុប្បន្ន

07/08/2023

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

មកដឹងពីមធ្យោបាយពន្យារកំណើតរយៈពេលខ្លី វែង និងអចិន្ត្រៃយ៍

មធ្យោបាយពន្យារកំណើតមួយប្រភេទនេះ សក្ដិសមនឹងស្រ្តីទូទៅ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Aug 07, 2023

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម