ស្រីៗយើងដឹងហើយថាពេលមករដូវម្ដងៗរំខានចិត្តប៉ុនណានោះ ហើយពេលខ្លះធ្វើឲ្យស្រីៗយើងមានអារម្មណ៍ប្រែប្រួល ឈឺចាប់ និងខ្លះមានទាំងអាការៈរមួលក្រពើផងដែរ។ ចុះបើអ្នកខ្លះមានរដូវមួយខែដល់ទៅពីរដងយ៉ាងម៉េចវិញ? ហេតុអ្វីបានជាមានបញ្ហានេះ?
ជាធម្មតាវដ្ដរដូវប្រចាំខែរបស់ស្រីៗយើងមានពី២១ទៅ៣៥ថ្ងៃ ហើយការមករដូវនឹងបាត់ទៅវិញពីពីរទៅប្រាំពីរថ្ងៃ។ ដូចនេះប្រសិនបើស្រីៗយើងមានវដ្ដរដូវខ្លីជាងនេះ អាចថាយើងមានរដូវពីរដងក្នុងមួយខែហើយ។ ការសិក្សាខ្លះបានបង្ហាញថាស្រីៗយើងប្រហែលពី៤០ ទៅ៦០ភាគរយនឹងជួបបញ្ហារដូវមិនទៀតច្រើនដងនៅក្នុងជីវិត។ ចុះបើមួយខែមករដូវពីរដង អាចមកពីមូលហេតុអ្វី?
១. ភ្លេចលេបថ្នាំពន្យាកំណើត
បើសិនជាយើងជាអ្នកកំពុងប្រើប្រាស់ថ្នាំគ្រាប់ពន្យាកំណើត ពេលយើងភ្លេចលេបថ្នាំក៏អាចធ្វើឲ្យយើងជួបបញ្ហាមានឈាមធ្លាក់មកខុសធម្មតាបានដែរ។ នៅពេលណាយើងមិនបានលេបថ្នាំបានត្រឹមត្រូវតាមការណែនាំ យើងនឹងជួបបញ្ហាមានធ្លាក់ឈាមខ្លះៗ ព្រោះនេះមកពីមានការរំខានដល់ដំណើរការរបស់អ័រម៉ូន ឬអ័រម៉ូនឈប់ដំណើរការ ហើយការធ្លាក់ឈាមខ្លះៗនេះក៏មិនមែនជាបញ្ហាគ្រោះថ្នាក់អ្វីនោះដែរ។
វិធីដោះស្រាយបញ្ហានេះ គឺយើងត្រូវលេបថ្នាំពន្យាកំណើតឲ្យបានត្រឹមត្រូវតាមការណែនាំ ហើយការធ្លាក់ឈាមខ្លះៗនេះនឹងចាប់ផ្ដើមបាត់ទៅវិញដូចគ្នា។
អត្ថបទពាក់ព័ន្ធ៖
- ស្រីៗមិនគួរប្រហែស រោគសញ្ញាទាំងនេះអាចជាជំងឺគីសដៃស្បូន
- ស្រីៗកុំទាន់អូសរំលង! មហារីកមាត់ស្បូនគ្រោះថ្នាក់ណាស់ គួរការពារយ៉ាងម៉េច?
- ស្រីៗកុំមើលរំលង មូលហេតុទាំងនេះអាចធ្វើឲ្យមានបញ្ហាបាត់រដូវ
- ជំងឺមួយនេះ អាចឲ្យស្ត្រីមករដូវតិច អត់កូន និងរលូតកូនញឹកញាប់!
២. មានដុំសាច់ ឬប៉ូលីបក្នុងស្បូន
ក្នុងករណីស្រីៗយើងមានបញ្ហាដុំគីស ឬប៉ូលីប(polyps)នៅក្នុងស្បូនអាចធ្វើឲ្យមានបញ្ហាអ័រម៉ូន។ ការមានប៉ូលីប ឬដុំសាច់ក្នុងស្បួនអាចបង្កឲ្យមានបញ្ហាធ្លាក់ឈាមនៅចន្លោះវដ្ដរដូវរបស់ស្រីៗយើង ហើយការធ្លាក់ឈាមនេះនឹងធ្លាក់នៅពេលយើងប៉ះពាល់កន្លែងនោះតាមរយៈការរួមភេទ។ ចំពោះការមានដុំសាច់ក្នុងស្បូននេះអាចធ្វើឲ្យយើងឈឺចាប់ ឈឺខ្នង ហើមពោះខុសប្រក្រតី ស្លេកស្លាំង ឈឺចាប់ពេលរួមភេទ និងអាចថាមានធ្លាក់ឈាមដោយឯកឯងដែលមិនទាក់ទងនឹងវដ្ដរដូវ។
បើស្រីៗយើងសង្ស័យថាជួបបញ្ហានេះ ត្រូវទៅជួបគ្រូពេទ្យដើម្បីពីនិត្យ និងពិគ្រោះពីបញ្ហាសុខភាព ហើយគ្រូពេទ្យអាចឆ្លុះអេកូ ឬច្រឹបសាច់ស្បូនយកទៅពិនិត្យ។ ចំពោះការព្យាបាលគ្រូពេទ្យពេលខ្លះអាចធ្វើតាមរយៈការវះកាត់ ឬក៏វិធីចាំបាច់ផ្សេងទៀតដើម្បីយកដុំសាច់ ឬប៉ូលីបនោះចេញ។
៣. ឆ្លងរោគនៅទ្វារមាស
ការឆ្លងរោគនៅទ្វារមាស ឬមាត់ស្បូន គឺអាចជាមូលហេតុបង្កឲ្យមានបញ្ហាធ្លាក់ឈាមនេះដែរ។ ការរលាក ឬឆ្លងរោគនៅមាត់ស្បូនដោយបាក់តេរី ដូចជាបាក់តេរីទ្វារមាស ឬជំងឺទ្រីកូម៉ូនីញ៉ាស៊ីស គឺអាចធ្វើឲ្យមានឈាមធ្លាក់ខុសប្រក្រតីដូចគ្នា។ ជំងឺទ្រីកូម៉ូនីញ៉ាស៊ីស (Trichomoniasis) ជាជំងឺកាមរោគដែលឆ្លងដោយសារវត្តមានរបស់ប៉ារ៉ាស៊ីតមានឈ្មោះថាទ្រីកូម៉ូណាសវ៉ាជីណាលីស។
បើយើងសង្ស័យពីបញ្ហានេះ គួរប្រញាប់ទៅពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីទទួលបានការព្យាបាលទាន់ពេលវេលា។ ជំងឺកាមរោគមួយចំនួនដូចជាជំងឺទ្រីកូម៉ូនីញ៉ាស៊ីស អាចធ្វើឲ្យយើងប្រឈមហានិភ័យកាន់តែខ្ពស់ក្នុងការឆ្លងមេរោគអេដស៍ ឬជំងឺកាមរោគផ្សេងៗទៀត។
ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!
៤. ក្រពេញទីរ៉ូអ៊ីតដំណើរការមិនល្អ
នៅពេលក្រពេញទីរ៉ូអ៊ីត ( thyroid gland) ដំណើរការខ្លាំងពេក ឬខ្យោយពេកក៏អាចជាមូលហេតុបង្កឲ្យស្រីៗយើងមានរដូវពីរដងក្នុងមួយខែដែរ។ ក្រពេញទីរ៉ូអ៊ីតមាននាទីគ្រប់គ្រងការផលិតអ័រម៉ូន ហើយក៏ជាអ័រម៉ូនដែលគ្រប់គ្រងទៅលើការមករដូវ និងការធ្លាក់នៃមេជីវិតញីដូចគ្នា។ នៅពេលដែលក្រពេញនេះដំណើរការមិនបានល្អវានឹងបង្កផលប៉ះពាល់ផ្សេងៗ។
នៅពេលដែលយើងជួបបញ្ហាក្រពេញទីរ៉ូអ៊ីតផលិតអ័រម៉ូនthyroxine ច្រើនពេក នឹងធ្វើឲ្យយើងស្រកទម្ងន់ មានអារម្មណ៍ថប់បារម្ភ បេះដូងលូតញាប់( rapid heartbeat) ឬមានបញ្ហាដំណេកជាដើម។
ដូចគ្នាដែរបើយើងជួបបញ្ហាក្រពេញទីរ៉ូអ៊ីតផលិតអ័រម៉ូនthyroxine តិចពេកនោះនឹងធ្វើឲ្យយើងឡើងទម្ងន់ ទល់លាមក អស់កម្លាំង ងាយមានជំងឺផ្ដាសាយ ឬអាចមានរោគសញ្ញាមួយចំនួនទៀត។ បើយើងមានការសង្ស័យលើបញ្ហានេះត្រូវទៅជួបពេទ្យដើម្បីបានធ្វើរោគវិនិច្ឆ័យ និងទទួលបានការព្យាបាលត្រឹមត្រូវ។
[embed-health-tool-ovulation]