មានស្ត្រីជាច្រើនបានជ្រើសរើសមធ្យោបាយពន្យារកំណើតដោយលេបថ្នាំ ព្រោះមធ្យោបាយនេះមានប្រសិទ្ធភាពខ្ពស់។ តែទោះជាមានប្រសិទ្ធភាពខ្ពស់ បើយើងមិនអនុវត្តឲ្យបានខ្ជាប់ខ្ជួន ក៏ធ្វើឲ្យភ្លាត់មានកូនទាំងកំពុងលេបថ្នាំផងដែរ។ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែកសម្ភព និងរោគស្ត្រី នៃមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ នឹងបង្ហាញពីមូលហេតុនាំឲ្យស្រ្តីលេបថ្នាំពន្យារកំណើត តែបែរជាភ្លាត់មានកូនទៅវិញ។
១- ខានលេបចាប់ពី ២ ថ្ងៃឡើង
នៅសប្ដាហ៍ដំបូង ទាមទារឲ្យលេបជាប់លាប់ និងទៀងម៉ោង ហើយក្នុងរយៈពេលនេះ បើយើងលេបថ្នាំគ្រាប់ពន្យារកំណើត ហើយខកខានលេបមួយថ្ងៃ ក៏អាចបណ្ដាលឲ្យមានផ្ទៃពោះបានដែរ ព្រោះសប្ដាហ៍ដំបូង ថ្នាំពន្យារកំណើតមានសារៈសំខាន់ក្នុងការបង្ការមិនឲ្យកើតមេជីវិតញីបាន។ ដូចនេះបើភ្លេចលេបថ្នាំ ២ ថ្ងៃ គួរតែរួមភេទ ដោយប្រើវិធីការពារមួយផ្សេងទៀតដូចជាប្រើស្រោម ជាដើម។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!
២- លេបមិនទៀងពេល
ជាធម្មតាថ្នាំគ្រាប់ពន្យារកំណើតត្រូវលេបរាល់ថ្ងៃ ដូចនេះចន្លោះពេលលេបមិនគួរយូរជាង ២៤ ម៉ោងឡើយ មានន័យថា ថ្នាំពន្យារកំណើតត្រូវលេបនៅពេលវេលាដូចគ្នា។ ឧទាហរណ៍៖ បើយើងចាប់ផ្ដើមលេបនៅពេលព្រឹកម៉ោង ៧ ត្រូវលេបនៅពេលព្រឹក និងម៉ោងនោះជាប់រហូត មិនត្រូវឲ្យលើស ២៤ ម៉ោង ឬលើកទៅលេបពេលថ្ងៃត្រង់ ល្ងាច យប់វិញឡើយ ព្រោះនឹងកាត់បន្ថយឥទ្ធិពលរបស់ប្រសិទ្ធភាពថ្នាំ។
៣- លេបមិនត្រូវពេល
មធ្យោបាយពន្យារកំណើតប្រភេទនេះ ត្រូវចាប់ផ្ដើមលេបនៅថ្ងៃទី២ ឬទី ៥ នៃការមករដូវ។ ដូចនេះប្រសិនបើយើងចាប់ផ្ដើមលេបប្រើថ្នាំពន្យារកំណើត នៅពាក់កណ្ដាលវដ្ដរដូវ ពេលរួមភេទ ត្រូវការពារយ៉ាងហោចណាស់ក៏ ៥-៧ ថ្ងៃដែរ ដោយប្រើប្រាស់វិធីពាក់ស្រោមអនាម័យ។
[embed-health-tool-ovulation]
អត្ថបទគួរអាន៖
- ស្រីៗមករដូវមិនទៀង ក្រោយចាក់វ៉ាក់សាំងកូវីដ-១៩ គួរបារម្ភអត់?
- ធ្លាក់កំណកឈាមធំៗពេលមករដូវ បណ្ដាលមកពីអ្វី?
- អំឡុងពេលមករដូវ ស្រីៗអាចញ៉ាំអាហារជូរបានអត់?
- មករដូវច្រើន និងឈឺចាប់ អាចមកពីបញ្ហាសុខភាពមួយនេះ
- មូលហេតុមកឈាមរដូវតិចជាងធម្មតា អាចមកពីហេតុផលទាំងនេះ
- ពណ៌ឈាមរដូវ អាចបញ្ជាក់ឲ្យដឹងពីបញ្ហាសុខភាពមនុស្សស្រី
៤- ក្អួត
ប្រសិនបើយើងលេបចំពេលមិនស្រួលខ្លួន ដោយមានអាការៈទាំងក្អួតចង្អោរទៀតនោះ អាចធ្វើឲ្យប្រសិទ្ធភាពថ្នាំមិនបានស្រូបចូលរាងកាយអស់ ដូចនេះឱកាសមានផ្ទៃពោះនៅតែមាន។
លោកវេជ្ជបណ្ឌិតក៏បានណែនាំឲ្យស្ត្រីទុកដាក់ថ្នាំពន្យារកំណើតនៅសីតុណ្ហភាពល្មម មិនក្ដៅ ឬមិនត្រជាក់ ហើយចៀសវាងទុកក្នុងឡាន ឬកន្លែងដែលមានពន្លឺថ្ងៃចាំងចូល ទោះជាបាំងដោយបង្អួចកញ្ចក់ក៏ដោយ។
ចំណុចសំខាន់
- ខានលេបចាប់ពី២ថ្ងៃឡើង
- លេបមិនទៀងពេល
- លេបមិនត្រូវពេល
- ក្អួត