backup og meta

ហេតុអីសម្រាលកូនរួច វដ្តរដូវម៉ាក់ៗមិនទៀងដូចមុន?

ហេតុអីសម្រាលកូនរួច វដ្តរដូវម៉ាក់ៗមិនទៀងដូចមុន?

ក្រោយ​សម្រាល​កូន​រួច មាន​ម៉ាក់​ៗ​ជាច្រើន​ជួប​បញ្ហា​រដូវ​ប្រែប្រួល ខុស​ពី​កាល​មិន​ទាន់​មាន​កូន។ មកពី​មូលហេតុ​អ្វី​បានរដូវមិនទៀងក្រោយសម្រាល? លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បាន​ឲ្យ​ដឹង​ថា នោះ​ក៏​ព្រោះតែ​អ័រម៉ូន​យើង​ប្រែប្រួល ទើប​បណ្ដាល​ឲ្យ​ម៉ាក់​ៗ​មួយ​ចំនួន​ជួប​ប្រទះ​បញ្ហា​បែប​នោះ។

ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែន​សុខ រូប​នេះ​ក៏​បន្ត​ទៀត​ថា ក្រោយ​សម្រាល​រួច ដោយសារ​តែ​អ័រម៉ូន​ប្រែប្រួល​ស្ទើរតែ​ទាំងស្រុងដូចជាពពួកអ័រម៉ូនអឺសស្រ្តូហ្សែន និងប្រូហ្សេស្តេរ៉ូន ទើបធ្វើឲ្យ​រដូវ​ក៏​ប្រែប្រួល​ទៅ​តាម​នោះ​ដែរ។ វេជ្ជបណ្ឌិត​ក៏​បញ្ជាក់​ទៀត​ថា ក្រោយ​សម្រាល​ការ​មក​រដូវ ប្រៀប​ដូច​ចាប់ផ្ដើម​ថ្មី​ទាំងស្រុង។

គណនាថ្ងៃសម្រាលកូន នៅត្រង់នេះ

គណនាការឡើងទម្ងន់ស្ត្រីអំឡុងពពោះទីនេះ

ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

ដឹងកាលវិភាគចាក់ថ្នាំបង្ការកូននៅទីនេះ

វដ្តរដូវ

ការ​ប្រែប្រួល​ក្រោយ​ពី​សម្រាល​កូនរួច មាន​អាការៈ​ដូចជា៖

  • ឈឺចាប់​បែប​អួល​ៗ ខ្លះ​ឈឺ​តិច​ៗ ហើយ​ខ្លះ​ទៀត​អាច​ឈឺ​ខ្លាំង​សឹង​តែ​ទ្រាំ​មិន​បាន​ក៏​មាន ខណៈ​ពី​មុន​មិន​ធ្លាប់​មាន​បញ្ហា​ទាំង​នោះ
  • រដូវ​មក​មិន​ទៀង ម្ដង​លើស ម្ដង​ខ្វះ​ថ្ងៃ
  • ឈាម​រដូវ​មក​ច្រើន ឬ​តិច​ខុស​ពី​មុន​មាន​កូន
  • មាន​កំណក​ឈាម​ដុំ​ៗ
  • មាន​រយៈពេល​យូរ ឬ​ឆាប់។

[embed-health-tool-ovulation]

ការ​មក​រដូវ​ឡើង​វិញ ក៏​អាច​បញ្ជាក់​អំពី​ស្ថានភាព​ជា​សះស្បើយ​ និងត្រលប់មករកសភាពដើមនៃ​ស្បូន​ផង​ដែរ ហើយ​អ្នក​អាច​នឹង​មាន​ផ្ទៃពោះ​ម្ដង​ទៀត​គ្រប់​ពេល​ បើរួមភេទ​មិន​បាន​ការពារ។ ទោះ​ជា​យ៉ាងណា​ក៏​ដោយ ប្រសិនបើយើង​យល់​ថា​វា​មាន​អ្វី​ខុស​ប្រក្រតី​ខ្លាំង គួរតែ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ជំនាញ ដើម្បី​ស្វែងរក​មូលហេតុ​ផ្សេង​ទៀត​ដូចជា​ឈាម​ពណ៌​ក្រមៅ​ខ្លាំង ការ​ឈឺចាប់​ខ្លាំង មាន​កំណក​ឈាម​ធំ​ៗ ឬ​រដូវ​មក​លើស ១ សប្ដាហ៍។

វេជ្ជបណ្ឌិត​ក៏​បន្ថែម​ទៀត​ថា ពេល​ជួប​បញ្ហា​ទាំង​នេះ​ត្រូវ​ការ​យក​ចិត្ត​ទុក​ដាក់​ខ្លាំង ព្រោះ​បើ​បណ្ដែតបណ្ដោយ​អាច​នាំ​ឲ្យ​មាន​គ្រោះថ្នាក់​ចំពោះ​សុខភាព។

គួរអាន៖

ចំណុចសំខាន់

ក្រោយ​សម្រាល​រួច ដោយសារ​តែ​អ័រម៉ូន​ប្រែប្រួល​ស្ទើរតែ​ទាំងស្រុងដូចជាពពួកអ័រម៉ូនអឺសស្រ្តូហ្សែន និងប្រូហ្សេស្តេរ៉ូន ទើបធ្វើឲ្យ​រដូវ​ក៏​ប្រែប្រួល​ទៅ​តាម​នោះ​ដែរ។ វេជ្ជបណ្ឌិត​ក៏​បញ្ជាក់​ទៀត​ថា ក្រោយ​សម្រាល​ការ​មក​រដូវ ប្រៀប​ដូច​ចាប់ផ្ដើម​ថ្មី​ទាំងស្រុង។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Why Do I Have Irregular Periods After Birth?

https://www.parents.com/pregnancy/my-body/postpartum/irregular-periods/

Why Do I Have Irregular Periods After Birth?

https://www.yahoo.com/lifestyle/irregular-periods-200000720.html

Periods while breastfeeding

https://www.healthdirect.gov.au/breastfeeding-and-periods

Irregular Periods After Pregnancy: Should You Worry?

https://parenting.firstcry.com/articles/irregular-periods-after-pregnancy-should-you-worry/

When will my periods start again after pregnancy?

https://www.nhs.uk/common-health-questions/pregnancy/when-will-my-periods-start-again-after-pregnancy/

 

កំណែ​ប្រែបច្ចុប្បន្ន

11/11/2022

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ជីព ចិត្ត


អត្ថបទពាក់ព័ន្ធ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Nov 11, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម