backup og meta

ស្រីៗគួរពិនិត្យ ៥ ចំណុចនេះ ជាប្រចាំដើម្បីការពារបញ្ហារោគស្រ្តី

ស្រីៗគួរពិនិត្យ ៥ ចំណុចនេះ ជាប្រចាំដើម្បីការពារបញ្ហារោគស្រ្តី

ការពិនិត្យសុខភាពជាប្រចាំអាចជួយការពារស្រីៗយើងពីបញ្ហារោគស្រ្តី និង​​មហារីក​មួយចំនួន។ ស្រ្តីៗយើងគួរពិនិត្យសុខភាពលើ​ចំណុចអ្វីខ្លះ? ញឹកញាប់ប៉ុណ្ណា?

លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែកសម្ភព និងរោគស្រ្តី​នៅមន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែនសុខបានលើកឡើងថា​ ស្រីៗយើងដែលស្ថិតក្នុង័យបន្តពូជ​គួរពិនិត្យសុខភាពជាប្រចាំនូវចំណុចដូចខាងក្រោម៖

១. ពិនិត្យអាងត្រគាក

ក្នុងអំឡុងពេលពិនិត្យអាងត្រគាក គ្រូពេទ្យរោគស្ត្រីនឹងពិនិត្យសរីរាង្គបន្ត​ពូជស្រ្តីដូចជា មាត់ទ្វាមាស ទ្វារមាស មាត់ស្បូន និងស្បូន ដើម្បីពិនិត្យមើលការបង្ករោគក្នុង​អាង​ត្រកៀក ជំងឺគីសនៅក្រពេញអូវែដុំសាច់ក្នុងស្បូន។ ស្រ្តីដែលមានអាយុចាប់ពី ២១ឆ្នាំគួរ​ធ្វើការពិនិត្យអាងត្រគាកជារៀងរាល់ឆ្នាំ។

២. តេស្តកៀរកោសិកាមាត់ស្បូន

ជាធម្មតាស្រីៗដែលមានអាយុ ២១ ទៅ ២៩ឆ្នាំត្រូវធ្វើតេស្តកៀរកោសិកាមាត់​ស្បូន​រៀង​រាល់ ៣ឆ្នាំម្តង ហើយស្រ្តីអាយុ ៣០ ទៅ ៦៥ ឆ្នាំគួរធ្វើតេស្ត ពី៣ ទៅ៥ឆ្នាំម្តង ដើម្បីពិនិត្យ​កោសិកា​នៅក្នុងមាត់ស្បូនថាមានសញ្ញាណាមួយនៃកោសិកា​មហារីក ឬអត់។ ស្រីៗ​ដែល​មានប្រវត្តិគ្រួសារមានជំងឺមហារីកមាត់ស្បូន ឬរួមភេទដោយមិនបាន​ការពារ​ចាំបាច់​ធ្វើតេស្តនេះណាស់។ (លម្អិត​ពី​ការ​តេស្ដ​កៀរកោសិកាមាត់ស្បូន)

តេស្តកៀរកោសិកាមាត់ស្បូន, Pap smear

ចង់ពិនិត្យសុខភាពឆ្អឹង ចុចទីនេះ!

កម្មវិធី​ពិនិត្យ​​ជំងឺ​មហារីក​មាត់​ស្បូន​​អន​ឡាញ

កម្មវិធី​ពិនិត្យ​​ជំងឺ​មហារីក​សុដន់​​​អន​ឡាញ

ការ​វាយ​តម្លៃ​មុន​/អំឡុង​ពេល​/​និង​ក្រោយ​ពេល​​អស់​រដូវ

កម្មវិធី​ពិនិត្យ​​ជំងឺ​មហារីក​​ក្រពេញ​អូវែ​​​អន​ឡាញ

៣. តេស្តប្រមេះទឹកបាយ

ការធ្វើតេស្តមើលជំងឺប្រមេះទឹកបាយអាចព្យាបាលជំងឺប្រមេះទឹកបាយទាន់ពេលវេលា និងអាចកាត់បន្ថយការរីករាលដាលនៃជំងឺនេះ​បាន​។ ស្រីៗ​​ដែលរៀបការរួច ឬ​មាន​ដៃគូរួមភេទគួរធ្វើតេស្តនេះរៀងរាល់ឆ្នាំ។

៤. តេស្តជំងឺប្រមេះទឹកថ្លា

ជំងឺប្រមេះទឹកថ្លា គឺជាជំងឺកាមរោគ ឆ្លងតាមរយៈការរួមភេទ។ ស្រីៗដែលរៀបការរួច ឬមាន​ដៃ​គូរួមភេទគួរធ្វើតេស្តនេះរៀងរាល់ឆ្នាំដើម្បីប្រាកដថា យើងមិនបានឆ្លងជំងឺនេះ ឬបើ​ឆ្លង​យើងអាចព្យាបាលទាន់ពេលវេលា។ (លម្អិតពីជំងឺប្រមេះទឹកបាយ)

សម្រាលកូន-ពិនិត្យសុខភាព

៥. ពិនិត្យសុដន់

ការ​ពិនិត្យ​សុដន់អាចឱ្យយើង​រក​ឃើញ​កោសិកាមហារីក​សុដន់ និងធ្វើការព្យាបាល​ទាន់​ពេល។ យើងគួរធ្វើការពិនិត្យសុដន់ប្រចាំឆ្នាំ និងធ្វើការត្រួតពិនិត្យសុដន់​ដោយខ្លួនឯង​ជា​ប្រចាំ ពេលងូតទឹក។ ប្រសិនបើយើង​សង្កេតឃើញមាន​ដុំពកជុំវិញ​តំបន់​សុដន់ យើងត្រូវទៅពិគ្រោះជាមួយគ្រូពេទ្យជាបន្ទាន់។

រោគស្រ្តីអាចធ្វើឱ្យស្រ្តីយើងមានបញ្ហាសុខភាពរុំារ៉ៃ អត់កូន មានកូនក្រៅស្បូន ត្រូវ​កាត់​ដៃស្បូន ឬកាត់ស្បូនជាដើម។ ដូច្នេះការពិនិត្យសុខភាព​ជាប្រចាំអាចការពារ​យើង​ពី​ផលវិបាក​ទាំងនេះបាន។

ស្វែងយល់បន្ថែម​ពី​បញ្ហា​រលូតកូននិងទងសុករុំកកូន៖

[embed-health-tool-ovulation]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Preventive Health Screenings for Women
https://www.healthywomen.org/your-health/prevention–screenings/preventive-health-screenings-women

How Often Should You Check Your…?
https://www.womenshealthmag.com/health/a19915535/how-often-should-you-check-your/

What’s Included in an Annual Gynecological Exam?
https://obgynwc.com/involved-annual-well-woman-exam/

https://medlineplus.gov/ency/article/007462.htm

https://www.templehealth.org/about/blog/what-health-screenings-do-women-need

https://www.ucsfhealth.org/-/media/project/ucsf/ucsf-health/pdf/womens_health_passport_chart.pdf

Health Screenings for Women

 

កំណែ​ប្រែបច្ចុប្បន្ន

03/02/2023

អត្ថបទ​ដោយ សុខ វណ្ណ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ជីព ចិត្ត


អត្ថបទពាក់ព័ន្ធ

ក្បូនថែទាំស្បូនឱ្យមានសុខភាពល្អ ជៀសឆ្ងាយពីរោគស្រ្តីផ្សេងៗ

តិចនិកខ្លឹមៗ ជួយស្រីៗកាត់បន្ថយអាការៈឈឺស្បូនក្រោយសម្រាល


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ Feb 03, 2023

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម