backup og meta

ដុំសាច់ក្នុងស្បូនអាចកើតមាននៅកន្លែងណាខ្លះ? មានរោគសញ្ញាបែបណា?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ May 12, 2023

    ដុំសាច់ក្នុងស្បូនអាចកើតមាននៅកន្លែងណាខ្លះ? មានរោគសញ្ញាបែបណា?

    នៅពេលដែលឮពាក្យថា ដុំសាច់ អ្នកណាៗក៏ចាប់ផ្តើមមានការព្រួយបារម្ភភា្លមតែម្តង​។ ជាក់ស្តែង ចំពោះស្រីៗវិញពេលឮពាក្យថា​ ដុំសាច់ក្នុងស្បូន គឺភ័យខ្លាំងតែម្តង។ ជាទូទៅ ដុំ​សាច់​ក្នុង​ស្បូនមិនមែនជាដុំសាច់កាច តែវាអាចបង្កឲ្យមានការរំខាន និងមានលក្ខណៈធ្ងន់ ឬស្រាល អាស្រ័យទៅសណ្ឋានទីតាំងនៃដុំសាច់។

    មន្ទីរពេទ្យ កាល់ម៉ែត បានផ្សព្វផ្សាយឲ្យដឹងថា ចំពោះមូលហេតុនៃការកើតមានដុំសាច់ក្នុងស្បូន មិន​ទាន់​មាន​ការ​សិក្សា​ស្រាវជ្រាវ​បញ្ជាក់​ច្បាស់លាស់​នៅ​ឡើយ​រហូត​មក​ដល់​សព្វ​ថ្ងៃ ប៉ុន្តែ​គេ​ដឹង​ថា រោគសញ្ញនៃជំងឺដុំសាច់ក្នុងស្បូន គឺអាស្រ័យទៅលើទីតាំងនៃដុំសាច់លើស្បូនដែលគេចែកចេញជា៣ទីតាំងដូចជា៖

    ទី១. ដុំសាច់នៅក្នុងស្រទាប់ក្រៅស្បូន 

    ដុំសាច់កើតនៅលើស្រទាប់ខាងក្រៅនៃសាច់ដុំស្បូន ជាទូទៅវាមិនមានរោគសញ្ញាអ្វីគួរឲ្យចាប់អារម្មណ៍ទេ លើកលែងតែមានទំហំធំ ដែលដុំនេះធ្វើឲ្យសង្កត់ និងស្អិត ទៅ​លើ​សរីរាង្គ​ផ្សេង​ទៀត​នៅ​ក្បែរ​ស្បូន​ដូច​ជា៖

    – ប្លោកនោម៖ ធ្វើឲ្យស្ត្រីឧស្សាហ៍នោមញឹក។

    – បំពង់បង្ហូរទឹកនោម៖ ធ្វើឲ្យស្ទះ និងចាល់ទឹកនោមនៅក្នុងតម្រងនោម នាំឲ្យអ្នកជំងឺឈឺចុកចាប់នៅតម្រងនោម និងចង្កេះផ្នែកខាងក្រោយ។

    – ទ្វារលាមក៖ អ្នកជំងឺពិបាកបត់ជើងធំ និងទល់លាមក

    – ករណីខ្លះដុំសាច់រមួល ធ្វើឲ្យអ្នកជំងឺឈឺចុកចាប់ ដែលចាំបាច់ត្រូវធ្វើការវះកាត់ជាបន្ទាន់។

    ចង់គណនា BMR ចុចទីនេះ!

    ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!

    ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!

    ទី២. ដុំសាច់នៅក្នុងសាច់ដុំស្បូន

    ដុំសាច់នេះកើតឡើងនៅក្នុងស្រទាប់សាច់ដុំស្បូន ដែលធ្វើឲ្យបម្រែបម្រួលប្រហោងសាច់ស្បូន ដែល​ជាទូទៅ​ក៏​វា​មិន​មាន​រោគ​សញ្ញា​អ្វី​គួរ​ឲ្យ​ចាប់​អារម្មណ៍​ក្នុង​ករណី​ដុំសាច់​មាន​ទំហំ​តូច​ ហើយ​ភាគច្រើនគ្រូពេទ្យអាចពិនិត្យឃើញ តាមរយៈការពិនិត្យអេកូសាស្ត្រនៅលើស្បូន។ ប្រសិនបើដុំសាច់នេះធំ វា​មាន​រោគ​សញ្ញា​ស្រដៀង​ទៅ​នឹង​ដុំ​សាច់​នៅ​ក្នុង​ស្រទាប់​ក្រៅ​ស្បូន​ដែរ។

    ដុំសាច់ស្បូន

    ទី៣. ដុំសាច់នៅក្នុងប្រហោង ឬភ្នាសក្នុងស្បូន

    ជាដុំសាច់កើតនៅស្រទាប់ក្នុងនៃសាច់ស្បូន ដែលមានរោគសញ្ញាធ្វើឲ្យស្ត្រី៖

    – ធ្លាក់ឈាមរដូវច្រើន ឈាមរដូវស្ត្រីច្រើនខុសធម្មតា ដែលធ្វើឲ្យស្ត្រីអស់កម្លាំង ស្លេកស្លាំង ជាពិសេសក្នុងវ័យបន្តពូជ និងវ័យជិតអស់រដូវ។

    – ធ្លាក់ឈាមរដូវរយៈពេលយូរ៖ ស្ត្រីមករដូវរយៈពេលយូរច្រើនថ្ងៃខុសពីធម្មតា ដែលមានផលរំខាន និងស្លេកស្លាំង។

    – ធ្លាក់ឈាមខុសពីរដូវ៖ ស្ត្រីមានការធ្លាក់ឈាមតាមទ្វារមាស ខុសពីដូវធម្មតា ជួនច្រើន ជួនតិច ទៅតាមទំហំនៃដុំសាច់នេះ។

    មន្ទីរពេទ្យ​ កាល់ម៉ែត បានបញ្ជាក់ថា ប្រសិន​ដុំ​សាច់​នៅ​ក្នុង​ប្រហោងស្បូន វា​បង្ក​ឲ្យ​មាន​ការធ្លាក់​ឈាម​រដូវ​ច្រើន និង​បន្ត​ការ​ធ្លាក់​ឈាម​ខុស​រដូវ រហូត​ដល់​មាន​ការ​ស្លេក​ស្លាំង ដែល​ចាំបាច់់​ត្រូវ​ការ​ព្យាបាល​បន្ទាន់។ ដោយ​ឡែក ចំពោះ​ស្រ្តី​នៅ​ក្នុង​វ័យ​បន្ត​ពូជ អាច​ប្រឈម​នឹង​វិបត្តិ​គ្មាន​កូន ឬ​កូន​រលូត ឬ​ទារក​កើត​មិន​គ្រប់​ខែ។

    អត្ថបទពាក់ព័ន្ធ៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ May 12, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម