បញ្ហាមករដូវមិនទៀង អាចបណ្ដាលមកពីមូលហេតុជាច្រើន ហើយកត្តាហ្សែន បញ្ហាផ្លូវកាយ និងផ្លូវចិត្តសុទ្ធតែជះឥទ្ធិពលដ៏ខ្លាំងក្លាដល់វដ្ដរដូវ។ យ៉ាងណាមិញ ការស្វែងយល់ពីមូលហេតុច្បាស់លាស់ អាចជួយឲ្យយើងដោះស្រាយបញ្ហានេះបានប្រកបដោយប្រសិទ្ធភាព។
មូលហេតុទាំង៥ ដែលនាំឲ្យវដ្ដរដូវមានការប្រែប្រួលភ្លាមៗ
១. ស្រ្តេស
ស្រ្តេសជាកត្តាចម្បងមួយ ដែលនាំឲ្យយើងប្រឈមនឹងការប្រែប្រួលជាច្រើនលើផ្នែកសុខភាព ជាពិសេសគឺបញ្ហាទាក់ទងនឹងអ័រម៉ូនតែម្ដង។ ជាក់ស្ដែង បញ្ហាស្រ្តេសរ៉ាំរ៉ៃ អាចប៉ះពាល់ដល់វដ្ដរដូវ ពីព្រោះថាមុខងារខួរក្បាល ដែលគ្រប់គ្រងអ័រម៉ូនដូចជា អ័រម៉ូនprogesterone, estrogen, testosterone, FSH and LH នឹងចាប់ផ្ដើមលែងផ្ដល់អាទិភាពដល់មុខងារបន្តពូជតទៅទៀត។ ក្នុងករណីដែលស្រីៗយើងមករដូវមិនទៀង គួរតាមដានបែបបទរស់នៅជាមុនសិន មុននឹងពិគ្រោះជាមួយនឹងគ្រូពេទ្យជំនាញ ហើយបើបញ្ហាស្រ្តេសជាឫសគល់ចម្បងដែលនាំឲ្យមករដូវមិនទៀង គ្នាយើងគួររកវិធីសាស្ត្រកាត់បន្ថយស្រ្តេស ដោយធ្វើសមាធិ ស្ដាប់ចម្រៀង ឬហាត់យូហ្គា។ល។
ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!
២. គីសទឹកនៅក្រពេញអូវែ (PCOS)
រោគសញ្ញាមួយចំនួននៃជំងឺគីសទឹកនៅក្រពេញអូវែ គឺការមករដូវមិនទៀង ឈឺចាប់ពេលមករដូវ និងមករដូវរយៈពេលវែង។ គ្នាយើងគួរពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យរោគស្ត្រី ក្នុងករណីដែលយើងមានរោគសញ្ញាទាំងនេះ។ ជំងឺគីសទឹកនៅក្រពេញអូវែ អាចរារាំងដល់ដំណើរការនៃការបញ្ចេញពងអូវុល ដែលនាំឲ្យវដ្ដរដូវមានរយៈពេលយូរ និងមិនទៀងទាត់។
៣. កត្តាអាយុ
ការប្រែប្រួលវដ្ដរដូវ កើតឡើងជាទូទៅនៅពេលដែលយើងមានវ័យកាន់តែចាស់ ឬឈានដល់ដំណាក់កាលត្រៀមអស់រដូវ នៅពេលមេជីវិតដែលត្រៀមនឹងទុំមានកាន់តែតិចទៅ ក្នុងការបញ្ចេញស៊ុតញី។ ដោយសារតែកត្តានេះហើយ ស្រីៗយើងអាចមករដូវតិចតួច ឬមិនទៀងទាត់ នៅពេលដែលចូលដល់វ័យនេះ។
អត្ថបទគួរអាន៖
- ជំងឺគីសស្រទាប់រដូវក្រពេញអូវ៉ែ បង្កការឈឺចាប់ ៥ យ៉ាងនេះ
- ជំងឺដុំគីសទឹកលើក្រពេញអូវែ អាចជាបញ្ហាធ្វើឲ្យស្រីៗគ្មានកូន
- ចេញសញ្ញាទាំងនេះ អាចថាមានដុំគីសក្រពេញអូវែ
- ៥ ចំណុចទាក់ទងនឹងដុំសាច់ក្នុងស្បូន ស្រីៗគួរដឹង
- បើមានដុំសាច់ក្នុងស្បូន អាចជាដោយការញុំាថ្នាំឬទេ?
- មូលហេតុទាំងនេះហើយ ធ្វើឲ្យស្រីៗប្រឈមបញ្ហារលាកទ្វារមាស
៤. បញ្ហាក្រពេញទីរ៉ូអ៊ីត
ប្រព័ន្ធបន្តពូជរបស់ស្រីៗយើង ក៏ពាក់ព័ន្ធនឹងក្រពេញទីរ៉ូអ៊ីតដែលស្ថិតនៅផ្នែកខាងក្រោយនៃបំពង់ក។ បញ្ហាក្រពេញទីរ៉ូអ៊ីតដូចជាក្រពេញទីរ៉ូអ៊ីតធ្វើការសកម្មជ្រុល ឬអសកម្មជ្រុល ក៏អាចប៉ះពាល់ដល់វដ្ដរដូវដូចគ្នា ដូចជាធ្វើឲ្យយើងមករដូវច្រើនជ្រុល តិចជ្រុល យូរពេក ឬលឿនពេក។ មួយវិញទៀត យើងក៏អាចសង្កេតឃើញការប្រែប្រួលលើសីតុណ្ហភាពរាងកាយ ដូចជាមានអារម្មណ៍ត្រជាក់ ឬបែកញើសគ្រប់ពេល។ បន្ថែមពីនេះ រោគសញ្ញាមួយចំនួនទៀតមានដូចជា ពិបាកគ្រប់គ្រងទម្ងន់ ប្រឈមនឹងការប្រែប្រួលស្បែក និងសក់។
[embed-health-tool-ovulation]
៥. ការប្រើប្រាស់ថ្នាំ
ជាមួយគ្នានេះដែរ ការប្រើប្រាស់ថ្នាំជាក់លាក់មួយចំនួន ដូចជាថ្នាំបញ្ចុះសម្ពាធឈាម ថ្នាំប្រឆាំងនឹងជំងឺផ្លូវចិត្ត និងថ្នាំអាលែកហ្ស៊ីក៏អាចបណ្ដាលឲ្យមានការប្រែប្រួលវដ្ដរដូវ និងរដូវ។ ចំណែកឯការប្រើថ្នាំពន្យារកំណើត ក៏ជាហេតុនាំឲ្យមានការប្រែប្រួលវដ្ដរដូវ ពីព្រោះថ្នាំទាំងនេះ មានតួនាទីជួយគ្រប់គ្រងកម្រិតអ័រម៉ូន។