មូលហេតុចម្បងដែលធ្វើឲ្យស្រីៗមួយចំនួនប្រឈមនឹងការឈឺចាប់នៅពេលមករដូវកាន់តែខ្លាំង អំឡុងខែរងា គឺដោយសារតែការថយចុះសកម្មភាពរបស់អូវែ។ បន្ថែមពីនេះ កម្រិតវីតាមីនDទាប ការថយចុះលំហូរឈាម និងការកន្ត្រាក់សរសៃឈាម ក៏អាចបណ្តាលឲ្យយើងមករដូវមិនទៀងទាត់ ឬឈឺចាប់កាន់តែខ្លាំងផងដែរ។ ដូច្នេះហើយ ដើម្បីដោះស្រាយបញ្ហាឈឺចាប់ពេលមករដូវខ្លាំង អំឡុងខែរងា គ្នាយើងអាចសាកល្បងអនុវត្តន៍តាមតិចនិកទាំង៥ខាងក្រោមនេះ។
១. បញ្ចូលរមៀតក្នុងរបបអាហារ
រមៀតផ្ទុកទៅដោយសារធាតុប្រឆាំងនឹងការរលាក ដែលអាចជួយកាត់បន្ថយការចុកពោះបានមួយកម្រិត។ គ្នាយើងអាចបន្ថែមរមៀតបន្តិចចូលទៅក្នុងស៊ុប សម្លការី និងបន្លែ ឬទឹកដោះគោ។
២. រក្សាជាតិទឹកក្នុងរាងកាយ
ការហើមពោះ អំឡុងពេលមករដូវ អាចបណ្តាលឲ្យអាការៈចុកពោះកាន់តែយ៉ាប់យ៉ឺន។ អ៊ីចឹងហើយ ស្រីៗយើងគួរញ៉ាំទឹកឲ្យបានគ្រប់គ្រាន់ ដើម្បីកាត់បន្ថយការឈឺចាប់ និងជាពិសេស គួរញ៉ាំទឹកក្តៅឧណ្ហៗ ដែលមានសមត្ថភាពជួយបង្កើនលំហូរឈាមទៅពាសពេញរាងកាយ និងជួយឲ្យសាច់ដុំបានសម្រាក។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!
៣. ស្អំកំណាត់ក្តៅ
ទន្ទឹមនឹងនេះដែរ យើងមិនគួររំលងការស្អំកំណាត់ក្តៅនៅលើពោះ ឬងូតទឹកក្តៅឧណ្ហៗឡើយ ពីព្រោះកម្តៅ អាចជួយបង្កើនលំហូរឈាម និងកាត់បន្ថយការឈឺចាប់បានយ៉ាងល្អ។
[embed-health-tool-ovulation]
៤. ធ្វើលំហាត់ប្រាណ
ជាមួយគ្នានេះ ការហាត់ប្រាណអាចជួយបញ្ចេញអ័រម៉ូនEndorphins ដែលជួយឲ្យយើងមានអារម្មណ៍រីករាយ កាត់បន្ថយការឈឺចាប់ និងសម្រាកសាច់ដុំ ហើយអ័រម៉ូនមួយប្រភេទនេះ ក៏ជាថ្នាំបំបាត់ការឈឺចាប់តាមបែបធម្មជាតិដែរ។
អត្ថបទគួរអាន៖
- ស្រីៗមករដូវមិនទៀង ក្រោយចាក់វ៉ាក់សាំងកូវីដ-១៩ គួរបារម្ភអត់?
- ធ្លាក់កំណកឈាមធំៗពេលមករដូវ បណ្ដាលមកពីអ្វី?
- អំឡុងពេលមករដូវ ស្រីៗអាចញ៉ាំអាហារជូរបានអត់?
- មករដូវច្រើន និងឈឺចាប់ អាចមកពីបញ្ហាសុខភាពមួយនេះ
- មូលហេតុមកឈាមរដូវតិចជាងធម្មតា អាចមកពីហេតុផលទាំងនេះ
- ពណ៌ឈាមរដូវ អាចបញ្ជាក់ឲ្យដឹងពីបញ្ហាសុខភាពមនុស្សស្រី
៥. ជៀសវាងអាហារចៀន និងអាហារកែច្នៃ
ចំណែកឯរបបអាហារក៏ជាឫសគល់ ដែលជំរុញឲ្យការឈឺចាប់កាន់តែខ្លាំងនៅពេលមករដូវ។ ដូចនេះហើយ គ្នាយើងគួរកាត់បន្ថយអាហារមួយចំនួន ដូចជាភីហ្សា ប៉ាស្តា ដំឡូងបារាំង អាហារបង្កក និងពពួកភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីនទើបជាការប្រសើរ។