backup og meta

អាការៈចង្អោរអំឡុងពេលមករដូវ អាចមកពីកត្តាទាំងនេះ

អាការៈចង្អោរអំឡុងពេលមករដូវ អាចមកពីកត្តាទាំងនេះ

ជា​ធម្មតា អាការៈ​ចង្អោរ​អំឡុង​ពេល​មក​រដូវ អាច​បណ្តាល​មក​ពី​ការ​ប្រែប្រួល​អ័រម៉ូន ប៉ុន្តែ​ប្រសិនបើ​យើង​មាន​អាការៈ​គួប​ផ្សំ​ ដូចជា​គ្រុន​ក្តៅ ឬ​រាករូស គួរ​ទៅ​ពិគ្រោះ​​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ ទើប​ជា​ការ​ប្រសើរ។

យោង​តាម​ការ​សិក្សា​​​មួយ​ក្នុង​ឆ្នាំ​២០២០ ទៅ​លើ​ស្ត្រី​ចំនួន​៣៥៤ ដែល​មាន​អាយុ​ចន្លោះ​ពី​១៨ ដល់​៣៥​ឆ្នាំ​​បាន​ឲ្យ​ដឹង​ថា​ បញ្ហា​ចង្អោរ​ជា​អាការៈ​ទូទៅ​ដែល​កើត​លើ​ស្រី​ៗ​ដែល​មានមរិមាណឈាម​រដូវ​ច្រើន​ ហើយ​មានមូលហេតុ​បង្ក​​មួយ​ចំនួន​។​

១. ការ​ឈឺចាប់​ខ្លាំង​ពេល​មក​រដូវ

​​​ការ​ឈឺចាប់​អំឡុង​ពេល​មក​រដូវ​ដំបូង អាច​កើត​ឡើង​មុន​ ឬ​អំឡុង​ពេល​មក​រដូវ។ នៅ​ពេល​ដែល​​អ័រម៉ូន​Prostaglandins​កើន​ឡើង​ សារធាតុ​គីមី​នឹង​​បណ្តាល​ឲ្យ​ស្បូន​កន្ត្រាក់​ និង​បង្ក​ជា​ការ​ឈឺចាប់។ ជាមួយ​គ្នា​នេះ ការ​ឈឺចាប់​អំឡុង​ពេល​មក​រដូវ​ដោយ​សារ​តែ​បញ្ហា​សុខភាព​ ដូចជា​ជំងឺ​ទាក់ទងស្រទាប់អង់ដូម៉ែត្រ ​ជំងឺ​រលាក​អាង​ត្រគាក ឬ​​ដុំ​ស្បូន។ រោគ​សញ្ញា​ផ្សេង​ទៀត មាន​ដូច​ជា៖

  • ចង្អោរ
  • ពិបាក​រំលាយ​អាហារ
  • ក្អួត
  • ទល់​លាមក
  • ហើម​ពោះ

២. រោគសញ្ញា​មុន​ពេល​មក​រដូវ

ស្រី​ៗ​យើង​ច្រើន​ជាង​៩០%​ ប្រឈម​នឹង​រោគសញ្ញា​មុន​មក​រដូវ​ទាំង​នេះ៖

  • ប្រែប្រួល​អារម្មណ៍
  • ផ្លាស់ប្ដូរ​ចំណង់​អាហារ
  • ឈឺ​ក្បាល
  • ឈឺ​សុដន់​
  • ហើម​ពោះ
  • អស់​កម្លាំង។

ចង់ពិនិត្យជំងឺមហារីកសួត ចុចទីនេះ!

៣. ជំងឺ​រលាក​អាង​ត្រគាក

ទន្ទឹម​នឹង​នេះ​ដែរ គ្នា​យើង​អាច​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​កើត​ជំងឺ​រលាក​អាង​ត្រគាក ប្រសិនបើ​យើង​មាន​ដៃគូ​រួម​ភេទ​ច្រើន​ ប្រើ​កង​​​ដាក់​ក្នុង​ស្បូន​ ឬ​អាយុ​តិច​ជាង​២៥​ឆ្នាំ។ ជា​ទូទៅ ជំងឺ​នេះ​មិន​បង្ក​​រោគសញ្ញា​​​ចំពោះ​ស្រី​ៗ​គ្រប់​រូប​ឡើយ​ ប៉ុន្តែ​គ្នា​យើង​ខ្លះ អាច​ប្រឈម​នឹង​អាការៈ​ដូចជា៖

  • គ្រុន​ក្តៅ
  • ឈឺ​ពោះ​ផ្នែក​ខាង​ក្រោម
  • ចង្អោរ
  • ធ្លាក់​ឈាម​នៅ​ចន្លោះ​ពេល​មក​រដូវ
  • នោម​ឈឺ
  • ឈឺចាប់​អំឡុង​ពេល​រួម​ភេទ។

គន្លឹះ​កាត់បន្ថយ​អាការៈ​ចង្អោរ​អំឡុង​ពេល​មក​រដូវ

  • ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​ ដើម្បី​រក្សា​ជាតិ​ទឹក​ក្នុង​រាងកាយ
  • ស្អំ​កំណាត់​ត្រជាក់​នៅ​កញ្ចឹង​ក
  • បើក​បង្អួច ឬ​អង្គុយ​នៅ​មុខ​កង្ហារ​ ពីព្រោះ​​ខ្យល់​បរិសុទ្ធ​អាច​ជួយ​បំបាត់​អាការៈ​ចង្អោរ។

[embed-health-tool-ovulation]

ពេល​ណា​គួរ​ជួប​ជាមួយ​នឹង​គ្រូពេទ្យ​?

ក្នុង​ករណី​ដែល​យើង​​មាន​រោគសញ្ញា​ដូច​ខាងក្រោម​ គួប​ផ្សំ​ជាមួយ​នឹង​អាការៈ​ចង្អោរ យើង​គួរ​តែ​ទៅ​ជួប​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ៖

  • រាករូស
  • ព្រិល​ភ្នែក
  • គ្រុន​ក្តៅ
  • វង្វេង​ស្មារតី
  • រឹង​ក
  • ក្អួត។

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Dysmenorrhea

https://my.clevelandclinic.org/health/diseases/4148-dysmenorrhea

Menstrual cramps

https://www.mayoclinic.org/diseases-conditions/menstrual-cramps/symptoms-causes/syc-20374938

I Throw Up During My Period. Is That Normal?

https://kidshealth.org/en/teens/periods-sick.html

កំណែ​ប្រែបច្ចុប្បន្ន

09/02/2023

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

វិធីពន្យារកំណើតបន្ទាន់ អាចប៉ះពាល់ដល់ការមករដូវស្រីៗយើងដែរទេ?

ម៉េចបានស្រីៗចុកពោះក្រោយពេលមករដូវ? គួរដោះស្រាយបែបណា?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Feb 09, 2023

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម