ស្រ្តីអស់រដូវលឿន អាចមានសញ្ញាទាំង ៩នេះ
ជាទូទៅ ស្រីៗយើងអាចឈានចូលដល់វ័យអស់រដូវនៅចន្លោះអាយុពី៤៥ឆ្នាំ ទៅ៥៥ឆ្នាំ ហើយការអស់រដូវមុនវ័យ គឺនៅចន្លោះពីអាយុ៤០ ទៅ៤៥ឆ្នាំ។ យ៉ាងណាមិញ យោងតាមការសិក្សាថ្មីៗនេះបានបង្ហាញថា ចំនួនស្ត្រីដែលអស់រដូវមុនវ័យ ឬលឿនជាងធម្មាតា មានការកើនឡើងគួរឲ្យកត់សម្គាល់ ដោយកើនឡើងរហូតដល់៨% ឯណោះ។ មូលហេតុចំនួនដែលបណ្ដាលឲ្យស្ត្រីអស់រដូវមុនវ័យ ព្យាបាលជំងឺមហារីកដោយប្រើគីមី ឬវិទ្យុសកម្ម វះកាត់យកអូវែ ឬស្បូនចេញ មានប្រវត្តិគ្រួសារដែលអស់រដូវនៅវ័យក្មេង មករដូវដំបូងមុនអាយុ១១ឆ្នាំ ជំងឺប្រព័ន្ធភាពស៊ាំវាយប្រហារខ្លួនឯង ជក់បារី កើតជំងឺអេដស៍។ ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ឆាប់អស់រដូវ មានរោគសញ្ញាអ្វីខ្លះ? យើងអាចចាប់ផ្ដើមមករដូវមិនទៀងទាត់រយៈពេលពីរបីឆ្នាំ មុនពេលអស់រដូវ។ ការមករដូវច្រើនជ្រុល ឬតិចជ្រុល ឬធ្លាក់ឈាមនៅចន្លោះពេលមករដូវ អាចជាសញ្ញាព្រមាននៃការអស់រដូវមុនវ័យ។ រោគសញ្ញាមួយចំនួន រួមមាន៖ ស្បែកក្ដៅ បែកញើសពេលយប់ ស្ងួតទ្វារមាស និងមិនមានអារម្មណ៍សុខស្រួលអំឡុងពេលរួមភេទ នោមញឹកញាប់ ឆ្លងមេរោគលើផ្លូវទឹកនោមញឹកញាប់ គេងមិនលក់ ប្រែប្រួលអារម្មណ៍ ស្ងួតស្បែក ភ្នែក និងមាត់ ឈឺសន្លាក់ និងសាច់ដុំ។ [embed-health-tool-heart-rate] យើងអាចកាត់បន្ថយហានិភ័យនៃការអស់រដូវមុនវ័យបានអត់? មូលហេតុដែលបណ្ដាលឲ្យអស់រដូវមុនវ័យភាគច្រើន គឺមិនអាចគ្រប់គ្រងបានឡើយ។ ប៉ុន្តែ យើងអាចគ្រប់គ្រងកត្តាបែបបទរស់នៅ ដោយបញ្ឈប់ការជក់បារី។ ចំណែកមូលហេតុផ្សេងទៀត ដូចជាលក្ខខណ្ឌសុខភាព ការវះកាត់ […]