ស្រីៗយើងខ្លះ ស្ទាក់ស្ទើរក្នុងការប្រើប្រាស់ថ្នាំពន្យារកំណើត ដោយសារតែមានជំនឿផ្សេងៗ ទាក់ទងនឹងមធ្យោបាយពន្យារកំណើតមួយនេះ។ ជំនឿមួយក្នុងចំណោមនោះ គឺថ្នាំពន្យារកំណើត អាចបណ្ដាលឲ្យកើតគីសទឹកក្រពេញអូវែ។ យ៉ាងណាមិញ គ្រូពេទ្យផ្នែករោគស្ត្រី និងអ្នកជំនាញវេជ្ជសាស្ត្រផ្សេងទៀត បញ្ជាក់ថាជំនឿបែបនេះ គឺមិនត្រឹមត្រូវឡើយ។
ម៉េចបានស្រីៗមួយចំនួនមានជំនឿបែបនេះ?
មូលហេតុទូទៅដែលគ្នាយើង ជឿថាថ្នាំពន្យារកំណើតអាចបង្កឲ្យកើតគីសទឹកក្រពេញអូវែ គឺដោយសារតែស្រីៗខ្លះមានរោគសញ្ញាក្រោយពេលឈប់ប្រើថ្នាំពន្យារកំណើតដែលមានដូចជា ប្រែប្រួលវដ្ដរដូវ កើតមុន ឡើងទម្ងន់ ជ្រុះសក់ និងបញ្ហាពិបាកមានផ្ទៃពោះជាដើម។ ប៉ុន្តែ តាមពិតទៅ ថ្នាំប្រភេទនេះមិនបង្កជាជំងឺគីសទឹកក្រពេញអូវែទេ ហើយថែមទាំងអាចជួយគ្រប់គ្រងរោគសញ្ញាគីសទឹកក្រពេញអូវែដែលមានស្រាប់ថែមទៀតផង។ ជាទូទៅ ថ្នាំពន្យារកំណើតអាចជួយ៖
- គ្រប់គ្រងវដ្ដរដូវ ដែលអាចកាត់បន្ថយហានិភ័យនៃជំងឺមហារីកភ្នាសអង់ដូម៉ែត្រក្នុងស្បូន
- ធ្វើឲ្យស្បែកភ្លឺថ្លា
- កាត់បន្ថយការឈឺចាប់ពេលមករដូវ
- កាត់បន្ថយហានិភ័យនៃដុំគីសអូវែ។
ដោយសារតែថ្នាំពន្យារកំណើតមានប្រសិទ្ធភាពជួយសម្រួលដល់បញ្ហារោគស្ត្រីផ្សេងៗ ទើបនៅពេលដែលយើងឈប់ប្រើប្រាស់ថ្នាំនេះ រោគសញ្ញាទាំងប៉ុន្មាននឹងកើតឡើងសារជាថ្មី ព្រមទាំងធ្វើឲ្យគ្នាយើងខ្លះមានការភ័ន្តច្រឡំទៅនឹងរោគសញ្ញានៃគីសទឹកក្រពេញអូវែផងដែរ។
ស្វែងយល់បន្ថែមតាមរយៈវីដេអូខាងក្រោម៖
[embed-health-tool-ovulation]
ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!
រោគសញ្ញាផ្សេងទៀតដែលពាក់ព័ន្ធនឹងការប្រើថ្នាំពន្យារកំណើត ស្រីៗគួរដឹង
ទោះជាថ្នាំពន្យារកំណើតមិនបង្កឲ្យកើតគីសទឹកក្រពេញអូវែ ប៉ុន្តែអាចបង្កផលប៉ះពាល់មួយចំនួន ដែលរួមមាន៖
- ធ្លាក់ឈាមតិចតួច ចន្លោះពេលមករដូវ
- ចង្អោរ និងមានបញ្ហារំលាយអាហារផ្សេងទៀត
- ឈឺសុដន់
- ប្រែប្រួលអារម្មណ៍
- ចំណង់ផ្លូវភេទថយចុះ
- ធ្លាក់ទឹករម្អិលទ្វារមាស។
ហេតុដូច្នេះហើយ មុនពេលចាប់ផ្ដើមប្រើថ្នាំពន្យារកំណើត យើងគួរតែពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យផ្នែករោគស្ត្រីជាមុនសិន ជាពិសេស នៅពេលជ្រើសរើសប្រើពពួកថ្នាំពន្យារកំណើតដែលប្រើអ័រម៉ូន ពីព្រោះថាថ្នាំប្រភេទនេះ អាចបង្កផលប៉ះពាល់ជាច្រើនដល់រាងកាយ។
អត្ថបទគួរអាន៖
- ជំងឺគីសស្រទាប់រដូវក្រពេញអូវ៉ែ បង្កការឈឺចាប់ ៥ យ៉ាងនេះ
- ជំងឺដុំគីសទឹកលើក្រពេញអូវែ អាចជាបញ្ហាធ្វើឲ្យស្រីៗគ្មានកូន
- ចេញសញ្ញាទាំងនេះ អាចថាមានដុំគីសក្រពេញអូវែ
- ៥ ចំណុចទាក់ទងនឹងដុំសាច់ក្នុងស្បូន ស្រីៗគួរដឹង
- បើមានដុំសាច់ក្នុងស្បូន អាចជាដោយការញុំាថ្នាំឬទេ?
- មូលហេតុទាំងនេះហើយ ធ្វើឲ្យស្រីៗប្រឈមបញ្ហារលាកទ្វារមាស