ដុំសាច់ក្នុងស្បូន (Fibroids) គឺជាប្រភេទដុំសាច់ដែលកើតនៅសាច់ដុំនៃស្បូន ហើយច្រើនកើតលើស្រ្តីក្នុងវ័យបន្តពូជដែលអាចមានអាយុចាប់ពី ១៨ ឆ្នាំរហូតដល់ ៥០ ឆ្នាំជាង។ តើដុំសាច់ក្នុងស្បូនបង្កឡើងពីមូលហេតុអ្វី? ហើយដុំសាច់ក្នុងស្បូនអាចព្យាបាលដោយការញុំាថ្នាំដែរឬទេ?
វេជ្ជបណ្ឌិត រ៉ាវុឌ្ឍ សោភារចនា ឯកទេសសម្ភព និងរោគស្ត្រី ជាប្រធានបច្ចេកទេសគ្លីនិកនៅមន្ទីរសម្ភពរ៉ូសបានឡើងលើកថា មិនមានមូលហេតុជាក់លាក់ដែលបណ្តាលឱ្យស្រ្តីមានដុំសាច់ក្នុងស្បូនទេ តែភាគច្រើនដុំសាច់ក្នុងស្បូនអាចបណ្តាលមកពី៖
- កត្តាតំណពូជ (បើយើងមានម្តាយ ឬបងប្អូនស្រីមានដុំសាច់ក្នុងស្បូន ភាគច្រើនយើងអាចមានដុំសាច់ក្នុងស្បូនដែរ)
- ភាពធាត់
- ការប្រើប្រាស់ថ្នាំដែលមានផ្ទុកជាតិអ័រម៉ូនអឺស្រ្តូសែនក្នុងរយៈពេលយូរ
ស្រ្តីមានដុំសាច់ក្នុងស្បូនអាចមានអាការៈអ្វីខ្លះ?
ជាទូទៅដុំសាច់ក្នុងស្បូនអត់មានបង្ហាញរោគសញ្ញាអ្វីទេ តែស្រ្តីអាចរកឃើញដោយចៃដន្យថាមានដុំសាច់ក្នុងស្បូននៅពេលពិនិត្យសុខភាពតាមរយៈការមើលអេកូ ទើបដឹងថាមានដុំសាច់ទំហំ ២-៣ សង់ទីម៉ែត្រអីអ៊ីចឹងទៅ។ ផ្ទុយទៅវិញ បើដុំសាច់មានទំហំធំ ស្រ្តីមានចេញរោគសញ្ញាដូចជា៖
- ឈឺលើថ្ងាសប្រដាប់ភេទ
- ឈឺចង្កេះ
- ធ្លាក់ឈាមខុសប្រក្រតី
- ពិបាកបត់ជើងតូច ឬធំដោយសារទំហំដុំសង្កត់លើសរីរាង្គដែលនៅជិតៗ
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ដុំសាច់ក្នុងស្បូនអាចជាដោយការញុំាថ្នាំទេ?
ដុំសាច់ក្នុងស្បូនមិនអាចបាត់ដោយការញុំាថ្នាំទេ ទោះបីជាដុំសាច់មិនវិវឌ្ឍទៅជាមហារីក ក៏ដុំនោះអាចនៅដដែល ឬរីកធំដោយល្បឿនយឺត ឬលឿនដែរ។
ដុំសាច់ក្នុងស្បូនសុទ្ធតែទាមទារការព្យាបាលឬយ៉ាងណា?
ការមានដុំសាច់ក្នុងស្បូនមិនមែនសុទ្ធតែតម្រូវឱ្យមានការព្យាបាលទេ ព្រោះជាធម្មតាដុំសាច់ក្នុងស្បូនជាប្រភេទដុំស្លូត (៩៩%) ដែលមិនវិវឌ្ឍទៅជាសាច់កាចទេ។ ផ្ទុយមកវិញបើទំហំ និងការធ្វើទុក្ខរបស់ដុំសាច់ដែលធ្វើឱ្យស្រ្តីចុកចង្កេះខ្លាំង ពិបាកបត់ជើង ធ្លាក់ឈាមរុំារ៉ៃ ឬមករដូវច្រើន ហើយបង្កឱ្យស្រ្តីមានភាពស្លេកស្លាំង អស់កម្លាំង ឬល្ហិតល្ហៃជាដើម ទើបអ្វីដែលយើងគួរបារម្ភ ហើយត្រូវធ្វើការព្យាបាល។
[embed-health-tool-ovulation]
ដុំក្នុងស្បូនអាចធ្វើការព្យាបាលតាមវិធីណាខ្លះ?
បើដុំនោះជាដុំដែលត្រូវធ្វើការព្យាបាល យើងអាចធ្វើការព្យាបាលតាមរយៈ៖
- ការវះកាត់ចៀរយកតែដុំចេញ៖ បើទីតំាងរបស់ដុំអំណោយផលក្នុងការចៀរយកចេញ
- ការវះកាត់យកស្បូនចេញតែម្តង៖ បើទីតាំងរបស់ដុំនៅជ្រៅ ឬដុះនៅផ្នែកដែលយើងមិនអាចយកតែដុំចេញបាន
ការមានដុំសាច់ក្នុងស្បូនមិនសុទ្ធតែត្រូវធ្វើការព្យាបាលទេ អ្វីដែលសំខាន់យើងត្រូវដឹងឱ្យច្បាស់ពី ប្រភេទដុំសាច់ក្នុងស្បូនដែលយើងមាន ថាពិតជាដុំប្រភេទ fibroid (ដុំប្រភេទស្លូត) ទំហំ និងទីតាំងរបស់ដុំ ហើយត្រូវពិភាក្សាជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ថា ដុំក្នុងស្បូនរបស់យើងគួរតែធ្វើការព្យាបាល ឬគួរតែនៅតាមដានបន្ត ព្រោះបើដុំមិនមានការរំខានទេ យើងមិនចាំបាច់ធ្វើការវះកាត់ទេ។
អត្ថបទគួរអាន៖
- ស្ត្រីគួរប្រយ័ត្ន! ក្រុមអ្នកងាយប្រឈមនឹងជំងឺដុំសាច់ក្នុងស្បូន
- មូលហេតុទាំងនេះហើយ ធ្វើឲ្យស្រីៗប្រឈមបញ្ហារលាកទ្វារមាស
- ៥ សំណួរទាក់ទងនឹងការថែរក្សាសុខភាពទ្វារមាស ស្រីៗគួរដឹង
- តិចនិកបន្តឹងទ្វារមាស និងជួយសុខភាពផ្លូវទឹកនោម
- ស្រ្តីឆាប់អស់រដូវ អាចប្រឈមនឹងបញ្ហាសុខភាព ៣ យ៉ាងនេះ
- មករដូវប៉ុន្មានទើបហៅថាច្រើន? កម្រិតណា ឬយូរប៉ុណ្ណាគួរបារម្ភ?
- ធ្លាក់កំណកឈាមធំៗពេលមករដូវ បណ្ដាលមកពីអ្វី?
- អំឡុងពេលមករដូវ ស្រីៗអាចញ៉ាំអាហារជូរបានអត់?
– ដុំសាច់ក្នុងស្បូន (Fibroids) គឺជាប្រភេទដុំសាច់ស្លូតដែលជាធម្មតាកើតនៅសាច់ដុំនៃស្បូន។
– រោគសញ្ញាដុំសាច់ក្នុងស្បូនអាចមានដូចជា៖
- ឈឺលើថ្ងាសប្រដាប់ភេទ
- ឈឺចង្កេះ
- ធ្លាក់ឈាមខុសប្រក្រតី
- ពិបាកបត់ជើងតូច ឬធំដោយសារទំហំដុំសង្កត់លើសរីរាង្គដែលនៅជិតៗ
ដុំសាច់ក្នុងស្បូនដែលតម្រូវឱ្យធ្វើការព្យាបាលគឺជាដុំសាច់ដែលផ្តល់ផលរំខានដល់ស្រ្តី ហើយត្រូវធ្វើការព្យាបាលដោយវះកាត់ និងមិនអាចជា ឬបាត់ដោយការញុំាថ្នាំទេ។