backup og meta

ឧស្សាហ៍ឆ្លងមេរោគទ្វារមាសពេលមករដូវ? ដោះស្រាយតាមវិធីទាំងនេះ

ឧស្សាហ៍ឆ្លងមេរោគទ្វារមាសពេលមករដូវ? ដោះស្រាយតាមវិធីទាំងនេះ

អំឡុង​ពេល​មក​រដូវ ស្រី​ៗ​យើង​ធ្លាប់​ឆ្លង​មេរោគ​ផ្សិត​ដែរ​អត់? ពិត​ណាស់​ បញ្ហា​នេះ​អាច​កើត​ឡើង​បាន​ដោយ​សារ​​កង្វះ​អនាម័យ​នៅ​ពេល​មក​រដូវ គួបផ្សំ​នឹង​មូលហេតុ​ដទៃ​ទៀត។

​មូលហេតុ​​នៃ​ការ​បង្ក​រោគ​នៅ​មុន​ពេល​ ឬ​អំឡុង​ពេល​មក​រដូវ

​ការ​ឆ្លង​មេរោគ​ផ្សិត​នៅ​ទ្វារ​មាស​ កើត​ឡើង​ដោយ​សារ​តែ​ការ​លូតលាស់​ខ្លាំង​​នៃ​ផ្សិត ​Candida ​​ ពីព្រោះ​តែ​​យើង​ប្រែប្រួល​អ័រម៉ូន​ខ្លាំង​នៅ​ក្នុង​រាងកាយ។ កម្រិត​អ័រម៉ូនEstrogen នឹង​​ឡើង​​ខ្ពស់​មុន​ពេល​មក​រដូវ ហើយ​​ធ្លាក់​ចុះ​ នៅ​ពេល​ដែល​យើង​មក​រដូវ។ ​​នៅ​ពេល​ដែល​កម្រិត​អ័រម៉ូនEstrogen​ខ្ពស់​ជាង​ធម្មតា​​បែប​នេះ​ ​ទើប​ពពួក​ផ្សិត​នៅ​ក្នុង​ទ្វារ​មាស​​អាច​​លូតលាស់​បាន​​យ៉ាង​ឆាប់​រហ័ស។

[embed-health-tool-ovulation]

ចង់គណនា BMR ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!

រោគសញ្ញា​នៃ​ការ​ឆ្លង​មេរោគ​ផ្សិត

រោគសញ្ញា​ទូទៅ​នៃ​ការ​ឆ្លង​មេរោគ​ផ្សិត​មាន​ដូចជា​ ធ្លាក់​ទឹក​រម្អិល​ទ្វារ​មាស រលាក​ កន្ទួល​ រមាស់​ ឈឺចាប់ និង​ហើម​នៅ​ក្នុង​ទ្វារ​មាស ព្រម​ទាំង​អាច​​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ក្រហាយ​ នៅ​ពេល​នោម​ ឬ​រួម​ភេទ​។

ឆ្លងមេរោគផ្សិត៤

គន្លឹះ​ដោះស្រាយ​ការ​បង្ក​រោគ​អំឡុង​ពេល​មក​រដូវ

  • ញ៉ាំ​ពពួក​Probiotics ដូចជា​ទឹក​ដោះ​គោ​ជូរ ដើម្បី​ជួយ​បង្កើន​បាក់តេរី​ល្អ​នៅ​ក្នុង​រាងកាយ
  • ផ្លាស់ប្ដូរ​ខោ​ទ្រនាប់​ជា​រៀងរាល់​ថ្ងៃ និង​មិន​ត្រូវ​ពាក់​ខោ​ទ្រនាប់​សើម​​ឡើយ
  • គួរ​ផ្លាស់ប្ដូរ​សំឡី​អនាម័យ​ជា​រៀង​រាល់​៥​ ទៅ​៦​ម៉ោង​ ដើម្បី​បញ្ចៀស​ការ​ឆ្លង​មេរោគ
  • ជៀសវាង​អេះ​លើ​កន្ទួល​រមាស់​ និង​ប្រើ​ក្រែម​លាប​Ointment
  • រក្សា​ជាតិ​ទឹក​ក្នុង​រាងកាយ​ ដោយ​ញ៉ាំ​ទឹក​យ៉ាង​ហោច​ណាស់​ ៧ ទៅ​៨​កែវ​ជា​រៀង​រាល់​ថ្ងៃ
  • ជៀសវាង​ប្រើ​សាប៊ូ​ដែល​មាន​ក្លិន​នៅ​បរិវេណទ្វារ​មាស​ ពីព្រោះ​វា​អាច​ធ្វើ​ឲ្យ​រលាក​ស្បែក
  • ងូត​ទឹក​ជា​រៀង​រាល់​ថ្ងៃ ដើម្បី​ជួយ​ឲ្យ​មាន​អារម្មណ៍​ស្រស់ស្រាយ និង​កាត់បន្ថយ​ហានិភ័យ​​នៃ​ការ​ឆ្លង​មេរោគ
  • ផ្ដល់​សំណើម​​ដល់​បរិវេណ​ទ្វារ​មាស​ ដោយ​លាប​ប្រេង​ដូង ឬ​ក្រែម​ផ្ដល់​សំណើម​ដែល​គ្មាន​ក្លិន​ផ្សេង​ទៀត
  • ជៀសវាង​ញ៉ាំ​អាហារ​ហឹរ​ ឬ​មាន​ជាតិ​ស្ករ​ច្រើន
  • រក្សា​ទ្វារ​មាស​ឲ្យ​ស្ងួត និង​ស្អាត​ល្អ។​​​

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Vaginal Yeast Infection

https://my.clevelandclinic.org/health/diseases/5019-vaginal-yeast-infection

How do I prevent vaginitis?

https://www.plannedparenthood.org/learn/health-and-wellness/vaginitis/how-do-i-prevent-vaginitis

Preventing Vaginal Yeast Infections With Lifestyle and Diet Changes

https://intermountainhealthcare.org/blogs/topics/live-well/2018/03/preventing-vaginal-yeast-infections-with-lifestyle-and-diet-changes/

កំណែ​ប្រែបច្ចុប្បន្ន

07/08/2024

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

ស្រីៗមករដូវមិនទៀង ធ្វើម៉េចទើបដឹងថាមានផ្ទៃពោះ ឬអត់?

ចង់កាត់បន្ថយអាការៈហើមពោះពេលមករដូវ ត្រូវដឹងអាហារគួរ និងមិនគួរញ៉ាំ!


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Aug 07

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម