backup og meta

ក្រោយបត់ជើងតូចរួច ស្រីៗគួរសម្អាតទ្វារមាសដោយវិធីណាមួយ?

ក្រោយបត់ជើងតូចរួច ស្រីៗគួរសម្អាតទ្វារមាសដោយវិធីណាមួយ?

ដូច​ទៅ​នឹង​សរីរាង្គ​ផ្សេង​ទៀត​ដែរ ការ​ថែទាំ និង​សម្អាត​ទ្វារ​មាស​ជា​រឿង​ដ៏​សំខាន់​មួយ។ ពិត​ណាស់​ ស្រី​ៗ​យើង​មួយ​ចំនួន​អាច​ភ្លេច​លាង​សម្អាត​ទ្វារ​មាស​ ក្រោយ​បត់ជើងតូច​រួច ដែល​ទម្លាប់​មួយ​នេះ អាច​បង្កើន​ហានិភ័យ​នៃ​ការ​ឆ្លង​មេរោគ​ផ្សេង​ៗ​ដោយ​មិន​ដឹង​ខ្លួន។

​​ជា​ទូ​ទៅ ក្រោយ​នោម​រួច ទឹក​នោម​ខ្លះ​អាច​នៅ​ដក់​ជាប់​នឹង​បបូរ​ទ្វារ​មាស​ និង​ធ្លាក់​​ទៅ​​លើ​ខោ​ទ្រនាប់ ដែល​ជា​ហេតុ​នាំ​ឲ្យ​មាន​ការ​លូតលាស់​នៃ​បាក់តេរី ក៏​ដូចជា​បង្កើន​ហានិភ័យ​នៃ​ការ​បង្ក​រោគ​លើ​ផ្លូវ​ទឹក​នោម​។ ដូច្នេះ​ហើយ​ គ្នា​យើង​ចាំបាច់​ត្រូវ​តែ​លាង​សម្អាត​បរិវេណ​ទ្វារ​មាស​ក្រោយ​នោម​រួច ដោយ​ការ​លាង​សម្អាត​ជាមួយ​នឹង​ទឹក​ ឬ​ជូត​ដោយ​ប្រើ​ក្រដាស​អនាម័យ។

ពិត​ណាស់​ វិធីសាស្ត្រ​ទាំង​ពីរ​នេះ អាច​ជួយ​កម្ចាត់​ធូលី​ដី និង​ដំណក់​ទឹក​នោម​ដែល​នៅ​សល់​លើ​ទ្វារ​មាស។ ប៉ុន្តែ​តើ​វិធីសាស្ត្រ​ណា​មួយ​ដែល​ល្អ​ជាង​ក្នុង​ការ​សម្អាត?

ចង់គណនា BMR ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!

ការ​លាង​សម្អាត​ដោយ​ប្រើ​ទឹក

បច្ចុប្បន្ន​នេះ ក្រដាស​អនាម័យ​ត្រូវ​បាន​ប្រើប្រាស់​ជា​ទូទៅ​ ក្រោយ​ពេល​នោម​ ឬ​បន្ទោបង់​រួច ដោយ​​អាច​ជា​សម្អាត​ដំណក់​ទឹក​នោម​ដែល​នៅ​សេសសល់​ ប៉ុន្តែ​បើ​លាង​សម្អាត​ដោយ​ទឹក​ ទ្វារ​មាស​យើង​នៅ​មាន​សភាព​សើម​ និង​សំណើម​​នៅ​ឡើយ​ ដែល​អាច​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ការ​លូតលាស់​នៃ​បាក់តេរី

[embed-health-tool-ovulation]

ការ​លាង​សម្អាត​ដោយ​ក្រដាស​អនាម័យ

ជាក់ស្ដែង បរិវេណ​ទ្វារ​មាស​នៅ​សើម​ ក្រោយ​នោម​រួច។ ដូច្នេះ​ហើយ ប្រសិនបើ​យើង​មិន​សម្អាត​ឲ្យ​បាន​ត្រឹមត្រូវ​ទេ​នោះ យើង​នឹង​ប្រឈម​នឹង​ហានិភ័យ​ក្នុង​ការ​កើន​ឡើង​នៃ​បាក់តេរី។ ដើម្បី​ថែទាំ​អនាម័យ​ទ្វារ​មាស​ យើង​ចាំបាច់​ត្រូវ​សម្អាត​ទ្វារ​មាស​ឲ្យ​ស្ងួត​ល្អ ហើយ​ក្រដាស​អនាម័យ​មាន​អត្ថប្រយោជន៍​ក្នុង​ការ​ស្រូប​យក​សំណើម​ពី​ទ្វារ​មាស។ យ៉ាង​ណា​មិញ​ ការ​ជូត​សម្អាត​ចុះ​ឡើង​ និង​ឆាប់​រហ័ស​នៅ​ត្រង់​ទ្វារ​មាស អាច​បង្ក​ជា​ការ​រលាក​ និង​ការ​ឈឺចាប់។ អីចឹង​ហើយ​ យើង​គួរ​តែ​ជូត​​សម្អាត​​ថ្នម​ៗ​ដោយ​ប្រើ​ក្រដាស​អនាម័យ​។

​​​ជា​រួម​ បើ​យើង​លាង​សម្អាត​ទ្វារ​មាស​ជាមួយ​នឹង​ទឹក​​ក្រោយ​នោម​រួច នោះ​បរិវេណ​ទ្វារ​មាស​នៅ​សល់​សំណើម​ ដែល​អាច​បង្កើន​ហានិភ័យ​នៃ​ការ​ឆ្លង​មេរោគ។ ចំណែក​ឯ​ការ​ត្រដុស​ក្រដាស​អនាម័យ​ អាច​បង្ក​ជា​ការ​រលាក​ និង​ឈឺចាប់​នៅ​ត្រង់​បរិវេណ​ពិសេស។ ក្នុង​ករណី​នេះ យើង​គួរ​តែ​ជូត​សម្អាត​ថ្នមៗ។

យ៉ាង​ណា​មិញ ជម្រើស​ដ៏​ប្រសើរ​បំផុត គឺ​ប្រើ​ទាំង​ទឹក និង​ក្រដាស​អនាម័យ​រួម​គ្នា ដោយ​ជំហាន​ដំបូង គប្បី​សម្អាត​ទ្វារ​មាស​ជាមួយ​នឹង​ទឹក​ស្អាត​ក្រោយ​នោម​រួច។​ បន្ទាប់​មក​ ទើប​ជូត​សម្អាត​ជាមួយ​នឹង​ក្រដាស​អនាម័យ​ថ្នម​ៗ ដើម្បី​ជៀសវាង​បន្សល់​សំណើម​ និង​ឆ្លង​មេរោគ​ផ្សេង​ៗ។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Tips to maintain vaginal hygiene post peeing

https://www.wockhardthospitals.com/tips-to-maintain-vaginal-hygiene-post-peeing/

You don’t need fancy products for good feminine hygiene

https://www.mayoclinichealthsystem.org/hometown-health/speaking-of-health/you-dont-need-fancy-products-for-good-feminine-hygiene

Urinary Tract Infections

https://my.clevelandclinic.org/health/diseases/9135-urinary-tract-infections

កំណែ​ប្រែបច្ចុប្បន្ន

06/12/2022

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ទម្លាប់ថែទាំអនាម័យទ្វារមាសមិនល្អ អាចនាំឲ្យស្រីៗអត់កូន?

មូលហេតុទាំង ៥ នាំឲ្យស្រីៗធ្លាក់ទឹករម្អិលទ្វារមាសច្រើនជាងធម្មតា


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Dec 06, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម