backup og meta

ធ្លាក់ឈាមពីទ្វារមាសក្រោយរួមភេទ អាចមកពីមូលហេតុ ៤ យ៉ាងនេះ

ធ្លាក់ឈាមពីទ្វារមាសក្រោយរួមភេទ អាចមកពីមូលហេតុ ៤ យ៉ាងនេះ

ការ​ធ្លាក់​ឈាម​ពី​ទ្វារ​មាស ក្រៅ​ពី​ការ​មក​រដូវ អាច​ជា​រឿង​ដ៏​គួរ​ឲ្យ​បារម្ភ​មួយ​របស់​ស្រីៗ​យើង។ ប៉ុន្តែ មិន​មែន​រាល់​ការ​ធ្លាក់​ឈាម​ សុទ្ធ​តែ​ចាំបាច់​ត្រូវ​ធ្វើការ​ព្យាបាល​បន្ទាន់​នោះ​ទេ។ ក្នុង​ករណី​ខ្លះ ការ​ធ្លាក់​ឈាម​ក្រោយ​រួម​ភេទ អាច​កើត​ឡើង​ដោយ​សារ​តែ​មូលហេតុ​តូចតាច​ប៉ុណ្ណោះ។ យ៉ាង​ណា​មិញ បើ​គ្នា​យើង​សង្កេត​ឃើញ​មាន​ការ​ធ្លាក់​ឈាម​ញឹកញាប់ ឬ​​ខុស​ប្រក្រតី យើង​គួរ​តែ​ទៅ​ពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ ដើម្បី​ស្វែង​រក​មូលហេតុ​​បង្ក​ឲ្យ​បាន​ទាន់​ពេលវេលា។

មូលហេតុ​ទូទៅ​មួយ​ចំនួន​នៃ​ការ​ធ្លាក់​ឈាម​ក្រោយ​រួម​ភេទ

១. ស្ងួត​ទ្វារ​មាស

​​​បញ្ហា​ទ្វារ​មាស​ស្ងួត សម្តៅ​លើ​កង្វះ​ជាតិ​រម្អិល​​ ដែល​នាំ​ឲ្យ​មាន​ការ​កកិត​ខ្លាំង និង​រលាក​អំឡុង​ពេល​រួម​ភេទ។ ជា​លទ្ធផល មាន​ស្រីៗ​យើង​ខ្លះ​ប្រឈម​នឹង​បញ្ហា​ធ្លាក់​ឈាម​ក្រោយ​រួម​ភេទ​រួច។ ជាក់ស្តែង ទ្វារ​មាស​ស្ងួត ពាក់ព័ន្ធ​នឹង​ការ​ប្រែប្រួល​អ័រម៉ូន ជា​ពិសេស​អំឡុង​ពេល​ចូល​ដល់​វ័យ​អស់​រដូវ។ បញ្ហា​ផ្សេង​ទៀត មាន​ដូចជា​ការ​បំបៅ​ដោះ ការ​ប្រើប្រាស់​ថ្នាំ​​ជាក់លាក់ ស្រ្តេស ឬ​បញ្ហា​សុខភាព​មួយ​ចំនួន។ ក្នុង​ករណី​ដែល​មាន​ការ​ធ្លាក់​ឈាម​ក្រោយ​រួម​ភេទ ដោយ​សារ​តែ​ទ្វារ​មាស​ស្ងួត​ខ្លាំង ស្រី​ៗ​យើង​អាច​ប្រើ​ពពួក​ទឹក​រម្អិល​អំឡុង​ពេល​រួម​ភេទ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ។

ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!

២. ជំងឺ​កាមរោគ (STIs)

ទន្ទឹម​នឹង​នេះ​ដែរ ជំងឺ​កាមរោគ​ក៏​អាច​ជា​មូលហេតុ​​ធ្វើ​ឲ្យ​មាន​ការ​ធ្លាក់​ឈាម​ក្រោយ​រួម​ភេទ​ដូច​គ្នា។ ការ​ឆ្លង​មេរោគ​ជាក់លាក់​ ដូចជា​ប្រមេះ​ទឹក​បាយ​ ប្រមេះ​ទឹក​ថ្លា ឬ​រើម អាច​បណ្តាល​ឲ្យ​មាន​ការ​រលាក​មាត់​ស្បូន ព្រម​ទាំង​បង្ក​ឲ្យ​មាន​ការ​ធ្លាក់​ឈាម​អំឡុង​ពេល​រួម​ភេទ​។ ការ​រក​ឃើញ និង​ព្យាបាល​ជំងឺ​កាមរោគ​ទាន់​ពេល​វេលា អាច​បញ្ចៀស​ផលវិបាក​ផ្សេង​ៗ ដូចជា​ជំងឺ​រលាក​មាត់​ស្បូន ព្រមទាំង​កាត់បន្ថយ​ការ​ធ្លាក់​ឈាម​ក្រោយ​ពេល​រួម​ភេទ។

ធ្លាក់ឈាមក្រោយរួមភេទ

​​៣. អតុល្យភាព​បាក់តេរី​នៃ​ទ្វារ​មាស  ឬ​ការ​ឆ្លង​មេរោគ​ផ្សិត

ការ​បង្ក​រោគ​នៅ​ទ្វារ​មាស ដូចជា​អតុល្យភាព​បាក់តេរី​នៃ​ទ្វារ​មាស ឬ​ការ​ឆ្លង​មេរោគ​ផ្សិត អាច​បណ្តាល​ឲ្យ​មាន​ការ​រលាក និង​ក្រហាយ​នៃ​ជាលិកា​ទ្វារ​មាស ហើយ​ជា​លទ្ធផល​ យើង​អាច​ប្រឈម​នឹង​ការ​ធ្លាក់​ឈាម​ក្រោយ​ពេល​រួម​ភេទ។ រោគសញ្ញា​ទូទៅ​នៃ​ការ​បង្ក​រោគ​នៅ​ទ្វារ​មាស​ទាំង​នេះ រួម​មាន​ការ​ធ្លាក់​ទឹក​រម្អិល​ទ្វារ​មាស​ខុស​ប្រក្រតី រមាស់ ក្រហាយ និង​មាន​ក្លិន​ឆ្អាប។

[embed-health-tool-ovulation]

៤. មហារីក​មាត់​ស្បូន

ជំងឺ​មហារីក​មាត់​ស្បូន​ គឺ​ជា​ការ​លូតលាស់​មិន​ប្រក្រតី​នៃ​កោសិកា​នៅ​ក្នុង​មាត់​ស្បូន ហើយ​ការ​ធ្លាក់​ឈាម​អំឡុង​ពេល​ ឬ​ក្រោយ​ពេល​រួម​ភេទ​ គឺ​ជា​រោគសញ្ញា​ចម្បង​មួយ។ ការ​ធ្វើ​រោគវិនិច្ឆ័យ​បាន​ទាន់​ពេល​វេលា មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​ព្យាបាល​ប្រកប​​ដោយ​ជោគជ័យ ជា​ពិសេស​ស្ត្រី​ដែល​មាន​វ័យ​ចាប់​ពី​៣០​ឆ្នាំ​ឡើង​ទៅ។

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Bleeding After Sex: What You Should Know

https://health.clevelandclinic.org/what-should-you-do-if-you-bleed-after-sex/

Vaginal bleeding after sex

https://www.mayoclinic.org/symptoms/bleeding-after-vaginal-sex/basics/causes/sym-20050716

What Causes Bleeding After Sex With No Pain?

https://pelvicawarenessproject.org/what-causes-bleeding-after-sex-with-no-pain/

កំណែ​ប្រែបច្ចុប្បន្ន

15/03/2024

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

មូលហេតុ និងគន្លឹះដោះស្រាយបញ្ហាឈឺទ្វារមាសអំឡុងពេលពពោះ

ធ្លាក់ទឹករម្អិលទ្វារមាសខុសធម្មតា និងនោមឈឺ អាចមកពីកត្តា ៥ យ៉ាងនេះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Mar 15

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម