គ្នាយើងឲ្យតែនិយាយពីបញ្ហាស្បែក គឺតែងតែរកគ្រប់វិធីដើម្បីចង់បានស្បែកស្អាតម៉ត់រលោង និងក្មេងជាងវ័យ។ ការថែទាំស្បែកនិងជម្រើសពីរបៀបរស់នៅក៏អាចជួយពន្យារភាពចាស់តាមធម្មជាតិ និងការពារបញ្ហាស្បែកផ្សេងៗផងដែរ។ ខាងក្រោមនេះគឺជាតិចនិកមួយចំនួនដែលជួយឲ្យស្រីៗគ្នាយើងទទួលបានស្បែកស្អាត។
១.ការពារខ្លួនអ្នកពីពន្លឺព្រះអាទិត្យ
វិធីសំខាន់បំផុតក្នុងការថែរក្សាស្បែក គឺយើងត្រូវការពារខ្លួនពីពន្លឺព្រះអាទិត្យ ព្រោះការប៉ះនឹងកម្ដៅថ្ងៃយូរអាចបណ្ដាលឱ្យយើងមានស្នាមជ្រីវជ្រួញ និងបញ្ហាស្បែកផ្សេងទៀតព្រមទាំងអាចបង្កើនហានិភ័យជាជំងឺមហារីកស្បែកផងដែរ។ ដើម្បីការពារស្បែកយើងពីពន្លឺព្រះអាទិត្យយើងត្រូវ៖
- ប្រើឡេការពារកម្ដៅថ្ងៃដែលមានកម្រិត SPF យ៉ាងតិច ១៥ ដោយលាបឲ្យបានច្រើនរៀងរាល់ ២ ម៉ោងម្ដង ឬញឹកញាប់ជាងនេះ។
- ស្វែងរកម្លប់ដើម្បីជៀសវាងពីកម្ដៅព្រះអាទិត្យនៅចន្លោះម៉ោង ១០ ព្រឹកដល់ម៉ោង ៤ រសៀ លព្រោះជាពេលដែលកាំរស្មីព្រះអាទិត្យក្ដៅខ្លាំងបំផុត។
- ស្លៀកពាក់អាវវែងគ្របស្បែករបស់យើងពីពន្លឺព្រះអាទិត្យប្រសិនបើចេញទៅខាងក្រៅ។
២.កុំជក់បារី
ការជក់បារីធ្វើឱ្យស្បែករបស់យើងមើលទៅចាស់ជាងវ័យ និងបង្កឲ្យមានភាពជ្រីវជ្រួញ ហើយថែមទាំងធ្វើឱ្យសរសៃឈាមតូចៗដែលនៅក្នុងស្រទាប់ខាងក្រៅនៃស្បែកកាត់បន្ថយលំហូរឈាម និងធ្វើឱ្យស្បែកស្រអាប់ផងដែរ។ វាក៏អាចធ្វើឱ្យស្បែកបាត់បង់អុកស៊ីសែន និងសារធាតុចិញ្ចឹមដែលមានសារសំខាន់ចំពោះសុខភាពស្បែកទៀតផង។ ការជក់បារី ក៏បំផ្លាញ ខូឡាជែន ភាពរលាស់នៃស្បែគ និងភាពយឺតរបស់ស្បែក។ លើសពីនេះបារី ក៏បង្កើនហានិភ័យនៃជំងឺមហារីកកោសិកាស្បែក squamous ។
[embed-health-tool-ovulation]
ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!
៣.ញាំរបបអាហារសុខភាព
របបអាហារល្អ គឺអាចធ្វើឲ្យយើងមានសុខភាពល្អ។ ដើម្បីសុខភាពស្បែក យើងគួរញាំផ្លែឈើ បន្លែ ពពួកគ្រាប់ធញ្ញជាតិ និងអាហារដែលសម្បូរប្រូតេអ៊ីនឲ្យបានច្រើន។ តាមការស្រាវជ្រាវបានលើកឡើងថាការញាំអាហារដែលសម្បូរដោយសារធាតុខ្លាញ់ដូចជាខ្លាញ់ត្រីឬសារធាតុបំប៉នដែលគេយកចេញពីខ្លាញ់ត្រី កាបូអ៊ីដ្រាតកែច្នៃទាប អាចជួយឱ្យស្បែកក្មេងជាងវ័យ។ ការញ៉ាំទឹកឱ្យបានច្រើនគ្រប់គ្រាន់ក៏ជួយរក្សាស្បែករបស់យើងមានសំណើមផងដែរ។
អត្ថបទគួរអាន៖
- ជំងឺគីសស្រទាប់រដូវក្រពេញអូវ៉ែ បង្កការឈឺចាប់ ៥ យ៉ាងនេះ
- ជំងឺដុំគីសទឹកលើក្រពេញអូវែ អាចជាបញ្ហាធ្វើឲ្យស្រីៗគ្មានកូន
- ចេញសញ្ញាទាំងនេះ អាចថាមានដុំគីសក្រពេញអូវែ
- ៥ ចំណុចទាក់ទងនឹងដុំសាច់ក្នុងស្បូន ស្រីៗគួរដឹង
- បើមានដុំសាច់ក្នុងស្បូន អាចជាដោយការញុំាថ្នាំឬទេ?
- មូលហេតុទាំងនេះហើយ ធ្វើឲ្យស្រីៗប្រឈមបញ្ហារលាកទ្វារមាស
៤.គ្រប់គ្រងភាពតានតឹង
ពេល យើង មិន អាច គ្រប់គ្រង ភាពតានតឹងបាន នោះអាចធ្វើឱ្យស្បែករបស់យើងងាយនឹងប្រតិកម្ម និងបង្កឱ្យកើតមានមុន ព្រមជាមួយបញ្ហាស្បែកផ្សេងទៀត។ ដើម្បីធ្វើឱ្យស្បែកមានសុខភាពល្អយើងត្រូវគ្រប់គ្រងភាពតានតឹងរបស់យើងដោយ គេងឱ្យបានគ្រប់គ្រាន់ កាត់បន្ថយការងារដែលយើងត្រូវធ្វើ ហើយឆ្លៀតពេលធ្វើអ្វីដែលយើងចូលចិត្ត។ នោះលទ្ធផលប្រហែលជាល្អជាងអ្វីដែលយើងរំពឹងទុក។