ការបង្ករោគលើសុដន់ ភាគច្រើនកើតលើស្ត្រីដែលបំបៅដោះកូន ជាពិសេសអំឡុងពេលប្រាំមួយសប្ដាហ៍ដំបូងក្រោយសម្រាលកូន។ ប៉ុន្តែ បុរស និងស្ត្រីដែលមិនបញ្ចេញទឹកដោះ ក៏អាចប្រឈមនឹងការឆ្លងមេរោគនេះដែរ។
មូលហេតុបង្ក
រាងកាយស្ត្រីយើងទទួលបានអ័រម៉ូនជាច្រើនអំឡុងពេលមានផ្ទៃពោះ និងក្រោយពេលសម្រាលភ្លាមៗ។ ជាធម្មតា ទឹកដោះត្រូវបានរក្សាទុកនៅក្នុងសុដន់ ដែលធ្វើឲ្យម៉ាក់មានអាការៈឈឺចាប់ និងហើម ហើយនៅពេលដែលមានទឹកដោះនៅកកកុញក្នុងថង់ទឹកដោះ នោះបាក់តេរីនឹងលូតលាស់ ព្រមទាំងបង្កឲ្យមានការឆ្លងមេរោគ។
ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!
ចំពោះម៉ាក់ៗដែលមានទឹកដោះច្រើន និងអ្នកដែលពាក់អាវទ្រនាប់តឹងពេក ឬកខ្វក់ ក៏មានហានិភ័យខ្ពស់ក្នុងការឆ្លងមេរោគលើសុដន់ផងដែរ។
ទន្ទឹមនឹងនេះដែរ ស្ត្រីដែលមិនបំបៅដោះកូន និងបុរសក៏អាចឆ្លងមេរោគនេះដូចគ្នា ប្រសិនបើស្ថិតក្នុងលក្ខខណ្ឌខាងក្រោម៖
- ជក់បារីអាចបញ្ចេញជាតិពុលជាក់លាក់ទៅក្នុងរាងកាយ ដែលអាចបំផ្លាញជាលិកាសុដន់
- ចោះសុដន់
- កើតត្រអកនៅលើសុដន់ ឬចុងសុដន់ដែលធ្វើឲ្យស្បែកបរិវេណនោះស្ងួត ស្ដើង និងរមាស់ ហើយនៅពេលដែលយើងអេះខ្លាំង វាអាចរលាត់ស្បែកយ៉ាងងាយ ព្រមទាំងបណ្ដាលឲ្យមានការឆ្លងមេរោគ។
- ធ្លាប់វះកាត់ពង្រីកសុដន់
- អ្នកដែលមានប្រព័ន្ធភាពស៊ាំចុះខ្សោយ ដោយសារតែជំងឺមួយចំនួនដូចជាជំងឺទឹកនោមផ្អែម
- កោរ ឬដករោមជុំវិញសុដន់។
[embed-health-tool-ovulation]
រោគសញ្ញានៃការបង្ករោគលើសុដន់
- សុដន់ប្រែទៅជាក្រហម ឈឺ និងហើម ដោយផ្នែក ឬទាំងមូល
- សុដន់មានកម្ដៅ និងឈឺចាប់នៅពេលប៉ះ
- ក្រហាយនៅពេលបំបៅដោះ
- គ្រុនក្ដៅ
- ក្នុងករណីកម្រខ្លះ អាចមានអាប់សែចេញពីជាលិកាសុដន់ និងចេញសារធាតុរាវចេញពីចុងសុដន់។
អត្ថបទគួរអាន៖
- ជំងឺគីសស្រទាប់រដូវក្រពេញអូវ៉ែ បង្កការឈឺចាប់ ៥ យ៉ាងនេះ
- ជំងឺដុំគីសទឹកលើក្រពេញអូវែ អាចជាបញ្ហាធ្វើឲ្យស្រីៗគ្មានកូន
- ចេញសញ្ញាទាំងនេះ អាចថាមានដុំគីសក្រពេញអូវែ
- ៥ ចំណុចទាក់ទងនឹងដុំសាច់ក្នុងស្បូន ស្រីៗគួរដឹង
- បើមានដុំសាច់ក្នុងស្បូន អាចជាដោយការញុំាថ្នាំឬទេ?
- មូលហេតុទាំងនេះហើយ ធ្វើឲ្យស្រីៗប្រឈមបញ្ហារលាកទ្វារមាស