backup og meta

ស្រីៗធ្លាក់ឈាមអំឡុងពេលបញ្ចេញមេជីវិតញី គួរបារម្ភកម្រិតណា?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្រីៗធ្លាក់ឈាមអំឡុងពេលបញ្ចេញមេជីវិតញី គួរបារម្ភកម្រិតណា?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្រ្តីៗយើង​ខ្លះ​ ប្រឈម​នឹង​ការ​ធ្លាក់​ឈាម​ពី​ទ្វារ​មាស​តិចតួច​នៅ​ចន្លោះ​ពេល​មក​រដូវ ឬ​អំឡុង​ពេល​បញ្ចេញ​ពង​​អូវុល ដែល​​បញ្ហា​នេះ​កើត​ឡើង​ដោយ​សារ​តែ​បម្រែបម្រួល​អ័រម៉ូន និង​មិន​បង្ក​ជា​បញ្ហា​ដែល​គួរ​ឲ្យ​បារម្ភ​ឡើយ​។ ជា​ទូទៅ​ ការ​ធ្លាក់​ឈាម​អំឡុង​ពេល​បញ្ចេញ​ពង​​អូវុល ឬមេជីវិតញី​ អាច​កើត​ឡើង​តែ​ម្តង ឬ​មាន​​រយៈពេល​ត្រឹម​តែ​១​ថ្ងៃ ទៅ​២​ថ្ងៃ​ប៉ុណ្ណោះ។​

រោគសញ្ញា​នៃ​ធ្លាក់​ឈាម​ពេល​បញ្ចេញ​ពង​​អូវុល

ការ​ធ្លាក់​ឈាម​តិចតួច អាច​កើត​ឡើង​អំឡុង​ពេល​បញ្ចេញ​ពង​អូវុល ដែល​មាន​បរិមាណ​តិចតួច​ជាង​ការ​ធ្លាក់​ឈាម​រដូវ​ធម្មតា។ គ្នា​យើង​អាច​សង្កេត​ឃើញ​ឈាម​ពីរ​បី​តំណក់​នៅ​លើ​ខោ​ទ្រនាប់​ ដែល​មាន​ពណ៌​ក្រហម​ ឬ​ពណ៌​ផ្កា​ឈូក​ស្រាល។

ការ​​ធ្លាក់​ឈាម​ពេល​បញ្ចេញ​ពង​​អូវុល​កើត​ឡើង​នៅ​ពេល​ណា?

ការ​ធ្លាក់​ឈាម​តិចតួច អាច​កើត​ឡើង​អំឡុង​ពេល​ មុន​ពេល​ ឬ​ក្រោយ​ពេល​បញ្ចេញ​ពង​អូវុល។ ជា​ធម្មតា ​ការ​បញ្ចេញ​ពង​អូវុល​កើត​ឡើង​នៅ​ក្នុង​រយៈពេល​១៤​ថ្ងៃ មុន​ពេល​ដែល​យើង​ចាប់ផ្តើម​មក​រដូវ ឬ​​នៅ​ពេល​​ផ្សេង​ៗ​ក្នុង​អំឡុង​វដ្ដ​រដូវ ដែល​អាច​បង្ក​ឲ្យ​មាន​ការ​ធ្លាក់​ឈាម​តិចតួច​ ដោយ​សារ​តែ​ការ​កើន​ឡើង​នៃ​អ័រម៉ូន​ទាក់ទង​នឹង​ការ​បញ្ចេញ​ពង​អូវុល។

រោគសញ្ញា​នៃ​ការ​បញ្ចេញ​ពង​អូវុល​

  • ​​​​​​ចុក​ពោះ
  • សារធាតុ​រាវ​ក្នុង​មាត់​ស្បូន​កើន​ឡើង
  • សារធាតុ​រាវ​ក្នុង​មាត់​ស្បូន​​ដែល​ស្រដៀង​ទៅ​នឹង​ស៊ុត​ផ្នែក​ពណ៌​ស
  • ឈឺ​សុដន់
  • ហើម​ពោះ
  • ចំណង់​ផ្លូវ​ភេទ​កើន​ឡើង
  • ប្រែប្រួល​សីតុណ្ហភាព​រាងកាយ។​

[embed-health-tool-ovulation]

ពេល​ណា​ដែល​​គួរ​ទៅ​ជួប​គ្រូពេទ្យ?

ថ្វី​ត្បិត​តែ​ការ​ធ្លាក់​ឈាម​តិចតួច​នៅ​ចន្លោះ​មក​រដូវ មិន​បង្ក​ជា​បញ្ហា​ធ្ងន់ធ្ងរ​ណា​មួយ ប៉ុន្តែ​បើ​យើង​ប្រឈម​នឹង​រោគសញ្ញា​ខាងក្រោម​នេះ គួរ​ទៅ​ពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ​ទើប​ជា​ការ​ប្រសើរ។

  • ធ្លាក់​ឈាម​តិចតួច ឬ​ធ្លាក់​ឈាម​ក្រោយ​រួម​ភេទ
  • មក​រដូវ​លើស​ពី​៧​ថ្ងៃ
  • មក​រដូវ​ច្រើន​ ដែល​ត្រូវ​ប្តូរ​សំឡី​អនាម័យ​ជា​រៀង​រាល់​ម៉ោង
  • មក​រដូវ​មិន​ទៀង ដែល​មាន​រយៈពេល​យូរ​ជាង​៣៥​ថ្ងៃ ឬ​ខ្លី​ជាង​២១​ថ្ងៃ
  • ធ្លាក់​ឈាម​ក្រោយ​ចូល​ដល់​វ័យ​អស់​រដូវ។

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ovulation bleeding.

https://www.tagorehospital.org/blog/ovulation-bleeding

Ovulation

https://my.clevelandclinic.org/health/articles/23439-ovulation

Ovulation and conception

https://www.thewomens.org.au/health-information/fertility-information/getting-pregnant/ovulation-and-conception

កំណែ​ប្រែបច្ចុប្បន្ន

07/08/2024

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

រួមភេទមុនធ្លាក់មេជីវិតញីប៉ុន្មាន​ថ្ងៃអាចមានផ្ទៃពោះ?

ស្រីៗ​កំពុងចង់បានកូន កុំភ្លេចតាមដានសញ្ញាធ្លាក់មេជីវិតញីទាំង ៦នេះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Aug 07

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម