តើស្ដ្រីអាចងាយប្រឈមបាត់បង់ចំណង់ផ្លូវភេទមែនឬទេ? ប្រាកដណាស់ បម្រែបម្រួលចំណង់ផ្លូវភេទជាធម្មតារមែងតែងតែកើតមាន មិនថាបុរស ឬ ស្ដ្រីនោះទេ គ្រាន់តែតិច និងច្រើនតែប៉ុណ្ណោះ។ ម្យ៉ាងវិញទៀតការប្រែប្រួលចំណង់ផ្លូវភេទនេះ ក៏អាចជាបញ្ហាមួយបង្កផលប៉ះពាល់ដល់ទំនាក់ទំនងដៃគូផងដែរ ប្រសិនបើភាគីសងខាងមិនអាចយល់ពីគ្នា។ ខាងក្រោមជាមូលហេតុ ៤យ៉ាងសំខាន់ៗដែលបណ្ដាលឲ្យស្ដ្រីងាយនឹងបាត់បង់ចំណង់ផ្លូវភេទ ដែលប្រុសៗគួរដឹង។
ចង់ពិនិត្យជំងឺមហារីកសួត ចុចទីនេះ!
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
១.កត្ដាផ្លូវចិត្ដ
កត្ដាផ្លូវចិត្ដគឺជាបញ្ហាធំ ដែលជំរុញឲ្យស្ដ្រីភាគច្រើនប្រឈមនឹងការអស់អារម្មណ៍ជាមួយដៃគូ ពិសេសនៅពេលគាត់កំពុងតែមាន បញ្ហាស្ដ្រេសច្រើន ស្មុគស្មាញ ថប់បារម្ភ និង បាក់ទឹកចិត្ដជាដើម។
២.ឈឺចាប់ពេលរួមភេទ
ការរួមភេទដែលមិនអាចប្រព្រឹត្ដទៅដោយរលូន ក៏ជាមូលហេតុអាចប៉ះទង្គិចដល់អារម្មណ៍ដៃគូខាងស្រី។ តួយ៉ាងការរួមភេទដែលមានការឈឺចាប់ ដោយបញ្ហាសុខភាពណាមួយដូចជា ការបម្រែបម្រួលអ័រម៉ូន បញ្ហាសាច់ដុំអាងត្រគៀក ប្រដាប់ភេទមានសភាពស្ងួត ឬមានការរលាកជាដើម។ ហេតុផលមួយចំនួនទៀត ក៏មានពាក់ព័ន្ធនឹងបញ្ហារោគស្ដ្រី ដែលបណ្ដាលមានការឈឺចាប់ក្នុងអំឡុងរួមភេទ ក៏ជះឥទ្ធិពលដល់អារម្មណ៍ផ្លូវភេទផងដែរ។
៣.បញ្ញាទំនាក់ទំនងដៃគូ
ដៃគូដែលរស់នៅខ្វះភាពកក់ក្ដៅ ទំនាក់ទំនងមិនស្និទ្ធស្នាល ក៏ជាបញ្ហាអាចប៉ះពាល់ដល់អារម្មណ៍ផ្លូវភេទបានដែរ។ ការសិក្សារបស់មន្ទីរពេទ្យ mayoclinic បានបង្ហាញថា អារម្មណ៍ផ្លូវភេទមនុស្សស្រីភាគច្រើនកើតចេញពីសកម្មភាពស្និទ្ធស្នាល។ ប្រសិនបើទំនាក់ទំនងមួយបាត់បង់ភាពស្និទ្ធស្នាល ជំនឿចិត្ដ នោះក៏ប៉ះពាល់ដល់អារម្មណ៍ផ្លូវភេទផងដែរ។
អត្ថបទគួរអាន៖
- តំបន់ស្រើបស្រាលលើដងខ្លួនស្រីៗ ៥កន្លែង គូស្នេហ៍គួរស្វែងយល់
- សកម្មភាពផ្លូវភេទប្រថុយប្រថានមួយចំនួន បង្កហានិភ័យខ្ពស់ឆ្លងកាមរោគ
- លើសទម្ងន់ អាចនាំឲ្យចំណង់ផ្លូវភេទថយចុះ?
- នៅសុខៗថយចុះចំណង់ផ្លូវភេទ អាចមកពីមូលហេតុទាំងនេះ
- អាហារ៥យ៉ាង ជួយប្រុសៗទប់ទល់បានយូរ និងបង្កើនចំណង់ផ្លូវភេទ
៤.ពិបាកឈានដល់ចំណុចកំពូល
ការរួមភេទដែលមិនអាចឈានដល់ក្ដីសុខកំពូល ក៏ជាបញ្ហាមួយអាចប៉ះទង្គិចដល់អារម្មណ៍ផ្លូវភេទបានដែរ ពិសេសនៅពេលបញ្ហានេះកើតឡើងញឹកញាប់ទៅលើដៃគូខាងស្រី ដែលមិនអាចទទួលបានក្ដីសុខពេញលេញពីដៃគូរបស់ខ្លួប។ ស្ដ្រីចង់បានអារម្មណ៍កក់ក្ដៅ និង ក្ដីសុខដល់ចំណុចកំពូលពីដៃគូរាល់ពេលរួមភេទ ការណ៍ដែលដៃគូមិនអាចផ្ដល់ឲ្យបានគ្រប់គ្រាន់ទេនោះ ក៏ជាចំណែកមួយអាចប៉ះពាល់ដល់អារម្មណ៍ ធ្វើឲ្យស្រ្តីលែងចង់រួមភេទបានដែរ។ ដូច្នេះភាគគីខាងប្រុសត្រូវតែយល់ច្បាស់នូវតម្រូវការជាក់ស្ដែងពីដៃគូរបស់ខ្លួន។
[embed-health-tool-ovulation]
ចំណុចសំខាន់
- កត្តាផ្លូវចិត្ត
- ឈឺចាប់ពេលរួមភេទ
- បញ្ហាទំនាក់ទំនងដៃគូ
- ពិបាកឈានដល់ចំណុចកំពូល